សូមជួយ share ដល់អ្នកដែលកើតជំងឺនេះបានដឹងផង!
#រកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមហើយដោយមិនចាំបាច់ត្រូវចំណាយលុយមួយរៀលនោះទេ» រុក្ខជាតិ ៦ មុខដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែម

*វិធីធ្វើ និងប្រើប្រាស់៖

១-ជាតិអន្ធិលនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ

ជាតិអន្ធិលថ្មីៗនៃប្រទាលកន្ទុយក្រពើ ត្រូវបានចាត់ទុកថា ជាវិធីព្យាបាលនៅផ្ទះមានគុណប្រយោជន៍បំផុត។ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើមានតម្លៃខាងសុខភាពច្រើន និងល្អវិសេសសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។

គេត្រូវការៈ ស្លឹកប្រទាលកន្ទុយក្រពើ និងម្សៅរមៀត។

វិធីធ្វើៈ កាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយយកជាតិអន្ធិលស្រស់ៗចេញពីវា។ បន្ទាប់មកលាយជាមួយម្សៅរមៀតក្នុងបរិមាណស្មើគ្នាជាមួយជាតិអន្ធិល ហើយផ្សំជាល្បាយខាប់។

របៀបប្រើៈ ញ៉ាំល្បាយនេះរាល់ថ្ងៃ មុនពេលទទួលទានអាហារ។ ល្បាយនេះ មានប្រសិទ្ធភាពអស្ចារ្យ លើអ្នកជំងឺទឹកនោមផ្អែម ព្រោះវាគ្រប់គ្រងកម្រិតជាតិស្ករក្នុងកម្រិតគួរឲ្យកត់សម្គាល់។

២-ស្លឹកល្វា

ស្លឹកល្វាត្រូវក៏ត្រូវបានចាត់ទុកជាថ្នាំកែរោគប្រចាំគ្រួសារប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែមដែរ។ ថ្នាំកែរោគនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនប្រើ ព្រោះវាផ្តល់លទ្ធផលដ៏ប្រសើរ។ ស្លឹកល្វាមានគុណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងចំនួនច្រើន។

គេត្រូវការៈ ស្លឹកល្វា ទឹកមួយកែវ

វិធីធ្វើៈ យកស្លឹកល្វា ១-២ សន្លឹកហើយដាំវាឲ្យពុះពី ១០ ទៅ១៥ នាទីក្នុងទឹកមួយកែវ។ បន្ទាប់ពីដាំពុះច្រោះយកសូលុយស្យុងនោះ។

របៀបប្រើៈ ផឹកសូលុយស្យុងនោះ ដូចទឹកតែក្តៅ។ ផឹកសូលុយស្យុងនោះយ៉ាងតិចពីរទៅបីដងក្នុងមួយថ្ងៃ ជាទៀងទាត់ដើម្បីបានលទ្ធផលល្អប្រសើរ។ សូលុយស្យុងស្លឹកល្វានេះកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឲ្យជំងឺទឹកនោមផ្អែមស្ថិតក្រោមការគ្រប់គ្រង។

៣-ទឹកផ្លែម្រះ

ទឹកផ្លែម្រះគឺជាថ្នាំកែរោគធម្មជាតិមានប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺទឹកផ្អែម ព្រោះវាគ្រប់គ្រងនិងព្យាបាលទឹកនោមផ្អែមដោយសារប្រសិទ្ធភាព ក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់វា។ វារក្សាការរំលាយជាតិស្ករ ក្នុងរាងកាយ និងរក្សាកម្រិតជាតិស្ករ ឲ្យនៅក្រោមការគ្រប់គ្រង។

គេត្រូវការៈ សាច់ម្រះគ្មានគ្រាប់ ឧបករណ៍គាប និងទឹកបន្តិច។

វិធីធ្វើៈ យកគ្រាប់ចេញពីផ្លែម្រះ ២-៣ ហើយប្រើឧបករណ៍គាបយកទឹកស្រស់។ បន្ថែមទឹកបន្តិចទៅក្នុងទឹកម្រេះ រួចកូរឲ្យសប់។

របៀបប្រើៈ ផឹកទឹកម្រះស្រស់ៗ នេះរាល់ព្រឹកនៅ ពេលក្រពះទទេ។ បើសិនអ្នកអនុវត្តថ្នាំកែរោគនេះនៅផ្ទះជាប្រចាំសម្រាប់រយៈពេលពីរខែបន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងកម្រិតដ៏ធំ។

៤-ខ្ទឹមស

ខ្ទឹមស គឺជាថ្នាំកែរោគនៅផ្ទះដ៏មានប្រយោជន៍បំផុតមួយមុខទៀត សម្រាប់ជំងឺទឹកនោមផ្អែម។ ខ្ទឹមស នេះមានគុណប្រយោជន៍ខាងការព្យាបាលយ៉ាងច្រើន ដែលមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។

គេត្រូវការៈ ខ្ទឹមស។

វិធីធ្វើៈ យកខ្ទឹមសស្រស់ ៣ ទៅ ៤ ក្រាមហើយដំឬបុកវាឲ្យម៉ដ្ឋ។

របៀបប្រើៈ ញ៉ាំខ្ទឹមសម៉ដ្ឋស្រស់ៗ ឆៅនេះរាល់ថ្ងៃរយៈពេលប្រមាណជាមួយខែដើម្បីទទួលបាននូវលទ្ធផលគាប់ចិត្ត។ ខ្ទឹមសឆៅនេះដើរតួដូចជាឱសថមួយ ដើម្បីកាត់បន្ថយកម្រិត ជាតិស្ករក្នុងឈាមខ្ពស់ និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ខ្ទឹមស ត្រូវបានចាត់ទុកជាថ្នាំកែរោគនៅផ្ទះល្អបំផុតមួយបែបសម្រាប់ជំងឺទឹកនោមផ្អែម។

៥-ពោតបារាំង

ពោតបារាំង ត្រូវបានចាត់ទុកជា ថ្នាំកែរោគនៅផ្ទះដ៏ប្រសើរបំផុតមួយទៀតសម្រាប់ជំងឺទឹកផ្អែម។ បន្លែមួយនេះគឺសម្បូរទៅដោយជាតិសរសៃ ងាយរលាយ និងវិសេសវិសាលបំផុតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ វាក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករចេញពីពោះវៀន។

គេត្រូវការៈ ផ្លែពោតបារាំង និងទឹកមួយកែវ។

វិធីធ្វើៈ ពុះជាពីរនូវផ្លែពោតបារាំងប្រមាណពីរផ្លែ រួចត្រាំទឹកមួយយប់នៅក្នុងទឹកមួយកែវ។

របៀបប្រើៈ នៅពេលព្រឹក ច្រោះទឹកនោះ ហើយពិសាវាពេលក្រពះទទេ។ អនុវត្តវិធីព្យាបាលនៅផ្ទះនេះរយៈពេលមួយខែ អ្នកទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម។

៦-ជីរក្រហម (ជីរនាងវង)

ជីរក្រហម គឺជារុក្ខជាតិឱសថមួយ ដែលគេប្រើតាំងពីសម័យបុរាណមកដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើនមុខ។ ជីរក្រហម ដើរតួជាថ្នាំកែរោគនៅផ្ទះដ៏ប្រពៃសម្រាប់ជំងឺទឹកនោមផ្អែម។ អ្នកអាចផឹកទឹកជីរក្រហមឬស្លឹកវាស្រស់ៗទំពាក៏បានព្រោះវិធីទាំងពីរនេះសុទ្ធតែជាថ្នាំកែរោគដ៏ល្អសម្រាប់ជំងឺទឹកនោមផ្អែម។

គេត្រូវការៈ ស្លឹកជីរក្រហម។

វិធីធ្វើៈ យកស្លឹកជីរក្រហមរួចច្របាច់យកទឹកស្រស់។

របៀបប្រើៈ ផឹកទឹកជីរក្រហមដែលបានច្របាច់ស្រស់ៗនេះយ៉ាងតិចពីរដងមួយថ្ងៃជាទៀងទាត់ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ពិសាទឹកជីរក្រហមជាទៀងទាត់ នឹងនាំមកនូវការកាត់បន្ថយដ៏ច្រើននូវកម្រិតជាតិស្ករនៅក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។

ថ្នាំកែរោគនៅផ្ទះនេះ គឺជាថ្មាំកែរោគបុរាណ មានប្រសិទ្ធភាពបំផុតមួយ ដែលបាននាំមកនូវលទ្ធផលអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែមភាគច្រើនបំផុត។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

អត្ថបទគួរអាន៖ ចំណាយពេល ១អាទិត្រ សម្រកខ្លាញ់ក្បាលពោះ ឲ្យរាបស្អាត ដោយប្រើតែក្រូចឆ្មាប៉ុណ្ណោះ

ភេសជ្ជៈស្រស់ៗ អាចជួយលោកអ្នកឱ្យកាត់បន្ថយការ ឡើងទម្ងន់ហួសហេតុុុ ធ្វើឱ្យ ទ្រង់ទ្រាយចង្កេះតូច និងធ្វើឱ្យក្បាលពោះអ្នក មានរាងសំប៉ែតស្អាត ក្នុងរយៈពេលខ្លី ដោយវិធីបែបធម្មជាតិ។ អ្នកនឹងមានមោទនភាព នូវរូបរាងស្អាត ដែលជំរុញឱ្យអ្នក បន្តធ្វើវិធី​នេះដើម្បីសម្រកទម្ងន់របស់លោកអ្នក យ៉ាងប្រាកដ។

ការឡើងទម្ងន់ បង្កនូវគ្រោះថ្នាក់ដល់បញ្ហាសុខភាពខ្លាំងជាងមុន ពោលគឺមនុស្សឡើងទម្ងន់ ឬដុះពោះ ទំនងជាមានជម្ងឺបេះដូង, ដំណើរដាច់សរសៃឈាម, ជម្ងឺទឹកនោមផ្អែម, មហារីក និងដំណើរបាក់ទឹកចិត្ត។

ជីអង្កាម និងក្រូចឆ្មារ គឺជាគ្រឿងផ្សំ សំខាន់បំផុត ក្នុងការសម្រកទម្ងន់ និងកំចាត់ជាតិខ្លាញ់ ដោយគ្មានការភ័យខ្លាច នៃការវិលត្រឡប់មកម្តងទៀត នៃការឡើងទម្ងនទៀតទេ។ ជីអង្កាម គឹជាអ្នកកំចាត់ កាឡូរីដ៏ល្អ និងវាជួយពន្លឿន ការរំលាយអាហារ ក្នុងរាងកាយ និងផ្តល់មួយភាគធំទៅដល់ការកំចាត់ខ្លាញ់នៅក្នុងរាងកាយ។ វានឹងសំអាតសារធាតុរាវ ដែលមានច្រើនហួសហេតុ នៅក្នុងរាងកាយផងដែរ​ និងទប់ស្កាត់ការរក្សាទឹកទុក ដែលធ្វើអោយក្បាលពោះរាងសំប៉ែតស្អាត។

ក្រូចឆ្មារត្រូវបានគេពិចារណាថា វាជាគ្រឿងផ្សំដ៏សំខាន់មួយ នៃភេសជ្ជៈជំនួយខាងសុខភាព​ ដែលមានមុខសញ្ញាជួយកាត់បន្ថយ ការឡើងទម្ងន់ និងបំបាត់ខ្លាញ់នៅ បរិវេណចង្កេះបានយ៉ាងល្អ។ ការណែនាំក្រូចឆ្មារចូលទៅក្នុង អាហារប្រចាំថ្ងៃរបស់អ្នកនឹង ពិតជាអាចជួយអ្នកបានកាត់បន្ថយជាតិខ្លាញ់ ក្នុងក្បាលពោះប្រាកដមែន។ ក្រូចឆ្មាបង្កើនការរំលាយអាហារ, រំលាយខ្លាញ់ ក្នុងពោះ និងបង្កើនការសម្រកទម្ងន់។ ពួកវាគឺជាប្រភព នៃវីតាមីន C ហើយបើលោកអ្នកទទួលទានវាយ៉ាងទៀងទាត់ គឺមាន៣០% ក្នុងការរំលាយជាតិខ្លាញ់។

ធ្វើលំហាត់ប្រាណសុខភាពមួយចំនួន យ៉ាងហោចរយៈពេល២០នាទី​ ក្នុងមួយថ្ងៃ និងជៀសវាងទទួលទានអាហារណាដែល ធ្វើឡើងដោយជាតិម្សៅ និងស្ករច្រើនពេក។ លោកអ្នកគួរទទួលទាន សាឡាត់ស្រស់ៗ ពេញមួយថ្ងៃ ឱ្យបានច្រើនដូចដែលអាចធ្វើបាន​​ និងទទួលទានភេសជ្ជៈមួយនេះ មុនពេលចូលគេងយ៉ាងទៀងទាត់ លោកអ្នកនឹង មើលឃើញខ្លួនអ្នកមានរាងស្វែល គួរឱ្យចាប់អារម្មណ៍។

– គ្រឿងផ្សំ
១. ក្រូចឆ្មារ២ផ្លែ
២. ស្លឹកជីអង្កាមស្រស់ៗ ២០សន្លឹក
៣. ផ្លែទំពាំងបាយជូរ ១ ឬ២ ផ្លែ (អាចជំនួសដោយក្រូចឆ្មារ ឬក្រូចធម្មតាបាន)
៤. ទឺកល្អចំនួន៣ពែង

– វិធីធ្វើ
ដំបូងត្រូវចិញ្រ្ចាំស្លឹកជីអង្កាមស្រស់ៗ ឱ្យបានម៉ត់ល្អ និងច្របាច់ក្រូចឆ្មារ និងផ្លែទំពាំងបាយជូរ រួចបញ្ចូលគ្រឿងផ្សំចូលគ្នាឱ្យសព្វ និងទុកវារយៈពេល ១៥នាទីរួចចាក់ទឹកចូលទៅក្នុង ថូដាក់ទឹក និងបន្ទាប់មកដាក់ផ្លែទំពាំងបាយជូរ, ក្រូចឆ្មារ និងជីអង្កាម ច្របល់បញ្ចូលគ្នា និងកូរវាឱ្យសព្វ។ លោកអ្នកគប្បីទទួលទាន វា ៣កែវ កំឡុងពេល ២ឬ៣ ម៉ោងមុនពេលចូលគេង។ អនុវត្តវិធីនេះរយៈពេល ៥ទៅ៦ ថ្ងៃបន្ទាប់មកធ្វើវាម្តងហើយ ម្តងទៀត ប្រសិនបើចាំបាច់ នោះលោកអ្នកពិតជាទទួលបាននូវ លទ្ធផលគួរជាទិពេញចិត្ត។