មាន​មនុស្ស​មិនតិច​ទេ​ជាពិសេស​ជនជាតិ​ចិន និង​អ្នក​ជាប់សែស្រឡាយ​ចិន​ដែល​ទិញ ឬ​ចង់បាន​លេខ​ទូរស័ព្ទ​ដែលមាន​លេខ​១៦៨ ទោះបីជា​តម្លៃ​វា​ថ្លៃ​ជាង​លេខ​ទូរស័ព្ទ​ផ្សេងទៀត​ច្រើន​យ៉ាងណា​ដ៏​ដោយ​។ មិនថាតែ​លេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប្លា​ក​យីហោ ផ្លាកលេខ​រថយន្ត ម៉ូតូ ឬក៏​របស់​ដ៏ទៃទៀត​ឲ្យ​តែមាន​លេខ​១៦៨​គឺ​សុទ្ធតែ​ត្រូវប៉ាន់ និង​ត្រូវបាន​គេ​គិត​តម្លៃ​ពិសេស​។ តើ​ហេតុអ្វី​បានជា​លេខ​១៦៨​ពេញនិយម​យ៉ាងនេះ​? តើ​វា​មាន​អ្វី​ពិសេស​ទៅ ?

​យោងតាម​ការស្រាវជ្រាវ​មួយ​បង្ហាញថា តាមពិតទៅ លេខ​នេះ​គឺមាន​ប្រភព​ដើមពី​ប្រជាជន​ចិន​ដោយសារតែ នៅពេលដែល​អាន​លេខ​នេះ​គឺមាន​សម្លេង​ស្រដៀង​នឹង​ឃ្លា​ដែល​មានន័យ​ល្អ​។ នៅក្នុង​ភាសា​ចិន លេខ​១ ត្រូវបាន​គេ​បាន​គេ​អាន​ថា “​អ៊ី​” (一)​។ រីឯ​លេខ​ប្រាំមួយ​គឺ​ត្រូវបាន​ថា “​លីវ​” (六)​ដែលមាន​សម្លេង​ស្រដៀង​នឹង “​លុ​” (路) ដែល​មានន័យថា​ផ្លូវ​។ ចំណែកឯ​លេខ ៨ វិញ​គឺជា​លេខ​ដែល​ល្អ​ជាងគេ​នៅក្នុង​សង្គម​ចិន​ដែល​ត្រូវបាន​គេ​អាន​ថា “​ប៉ា​” (八)​ដែលមាន​សម្លេង​ស្រដៀង​នឹង​ពាក្យ​ថា “​ហ្វា​” (发)​ដែល​មានន័យថា សំណាងល្អ រុងរឿង មានទ្រព្យ​សម្បត្តិ និង​រីកចម្រើន​។ សរុបទៅ លេខ​១៦៨ តំណាង​ឲ្យ​ពាក្យ “​អ៊ី​លុ​ហ្វា​” (一路发)​ដែល​មានន័យថា​ផ្លូវ​មួយ​ទៅកាន់​សំណាងល្អ រុងរឿង មានទ្រព្យ​សម្បត្តិ និង​ភាព​រីកចម្រើន​។​

​ឯ​ការបកស្រាយ​ខ្លះទៀត​ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​លេខ​១ ជន​ជាតិចិន​ចូលចិត្ត​អាន​ថា “​យ៉ាវ​” ដែល​នៅក្នុង​ភាសា​ចិន “​យ៉ាវ​” (要)​មានន័យថា ចង់បាន ឬ​ត្រូវការ​។ រីឯ​លេខ​៦​វិញ​គឺមាន​សំណៀង​ស្រដៀង​នឹង​ពាក្យ​ដែល​មានន័យថា ភាព​រីករាយ និង​សប្បាយ​។ នៅពេលដែល​ផ្គុំ​ចូលគ្នា​ទៅ​គឺ​មានន័យថា ចង់បាន​ឬ​ត្រូវការ​ភាពសម្បូរ​សប្បាយ និង​មានទ្រព្យ​សម្បត្តិ​។​

​ប៉ុន្តែ​បើ​យោងតាម​ឯកសារ​មួយ​ផ្សេងទៀត​លើ​កថា​តាម​ប្រពៃណី​ទំនៀមទម្លាប់​ចិន គេ​មាន​អ​ប៉ិ​យ​ជំនឿ​ទៅលើ​ពាក្យកាព្យ ពាក្យ​ឃ្លា​មួយចំនួន​ដែល​អាច​នាំអោយ​គេ​នូវ​ភាព​ចំរុង​ចំ​រឿន រឺ​ភាព​វិនាស ។ ក៏​ដូចគ្នា លេខ «168» ដែល​អាន​ជា​ភាសា​ចិន​ទូទៅ (​កុក​ងឺ​)​ថា «​អ៊ី លាវ ប៉ាក​» ត្រូវ​គ្នា​នឹង​ភាសា​ចិន​កា​តាំង «​យ៉ា​ត់ ឡរ ប៉ាត់​» «一六八» មាន​សំឡេង​ស្រដៀង​ទៅនឹង​ពាក្យ​មួយ​ឃ្លា​ថា «一路發» ដែល​អាន​ថា «​យ៉ា​ត់ ឡូ​វ ហ្វា​ត់​» មានន័យថា «​ផ្លូវ​នាំទៅ​កាន់​ភ័ព្វ​ទ្រព្យ​» ។​

​ក្រៅពីនោះ​នៅមាន​ជំនឿ​ទៅលើ​លេខ​មួយចំនួនទៀត ដែល​នាំមក​នូវ​សំណាងល្អ ដូចគ្នា រួមមាន «768», «9», «8»… ។ លេខ​ដែល​នាំមក​នូវ​សំណាងអាក្រក់​ជាងគេ​គឺ «9413» ដែល​អាន​ថា «​ជីវ សឺ អ៊ី សាន​» ដែលមាន​សំលេង​អំ​ណាន​ស្រដៀង​ទៅនឹង​ឃ្លា «九死一生» ដែល​មានន័យថា «​ដប់​រស់​តែមួយ ស្លាប់​ប្រាំបួន​», បន្ទាប់មក​តាម​ដោយ​លេខ «4 – 四» ដែល​អាន​ទៅ​ស្រដៀង​ទៅនឹង​ពាក្យ​ថា «​ស្លាប់​» ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​នេះ​គ្រាន់​ជាការ​សន្ម​ត់​តាម សូរសំលេង​ភាសា​ចិន​តែប៉ុណ្ណោះ ៕

អត្ថបទគួរអាន៖ នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា!!

​កាលពី​១៦​ឆ្នាំមុន​នៅក្នុង​ទីក្រុង​ភ្នំពេញ​អ្នកណាៗ​ក៏​ធ្លាប់​ញាក់សាច់​ដែរ ពិសេស​ពួក​ឧកញ៉ាៗ និង​ពួក​អ្នកមានៗ យ៉ាងហោចណាស់​ក៏​ជិត​២០​នាក់ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​កំពូល​មេចោរ​ប្លន់​ល្បីឈ្មោះ ២​នាក់ គឺ​ម្នាក់​ឈ្មោះ អា​រ៉ា​ស្មាច់ និង​ម្នាក់ទៀត​ឈ្មោះ ហួត រ៉ាវុធ ព្រមទាំង​កូនចៅ​ពួកគេ​ដើរ​ប្លន់​និង​ចាប់​ជិ​រិត​អុកឡុក​ពេញទី​ក្រុងភ្នំពេញ​ធ្វើ​ឲ្យ​ពួក​អ្នកមាន​ទាំងឡាយ​ភ័យ​ញាក់សាច់​គ្រប់ៗ​គ្នា រីឯ​ពួក​សមត្ថកិច្ច​ទាំង​បូលីស​និង​ប៉េអឹម ក៏​វិលក្បុង​ឈឺក្បាល ពី​ក្រុម​កំពូល​មេចោរ​ទាំង​នេះដែរ ។

​គេ​នៅ​ចាំបាន​ថា កាល​នៅ​អំឡុង​ឆ្នាំ​២០០០ កំពូល​មេចោរ​ចាប់ជំរិត​មនុស្ស​ទាំងពី​រអា​រ៉ា​ស្មាច់​និង ហួត​រ៉ាវុធ ម្នាក់ៗ​ចាប់ជំរិត​ពួគ​អ្នកមាន​និង មហាសេដ្ឋី​យ៉ាងហោចណាស់​៩​លើក​ដូចគ្នា ហើយ​សរុបទៅ​១៨​លើក ។ អា​រ៉ា​ស្មាច់ ប្លន់​និង​ចាប់​សេដ្ឋី​ជំរិត​ទារប្រាក់​សរុប​បាន​ទឹកប្រាក់​ប្រមាណ​១,២៧​លាន​ដុល្លារ រីឯ​ហួត រ៉ាវុធ ជំរិត​បាន​ជិត ៨០​មឺ​ុ​ន​ដុល្លារ ។

​កាលនោះ​ថ្វី​ត្បិត អ្នកឧកញ៉ាៗ​ឮឈ្មោះ​រ៉ា​ស្មាច់ និង ហួត រ៉ាវុធ ក៏​ញាក់សាច់​មែន​ក៏ដោយ ប៉ុន្តែ​កាលនោះ ក៏មាន​ល្បី​ថា កំពូល​ចោរប្លន់​នេះ​យកលុយ​មួយចំនួន​ចែក​អ្នកក្រ​ហើយក៏​លេចឮ​ពាក្យ​ចរចា​ម​អារាម​ថា យកលុយ​ធ្វើបុណ្យ​កសាង​វត្ត​ទៀត​។ ពិសេស​ទៅទៀត​នោះ កំពូល​ចោរ​ចាប់ជំរិត​ទាំងពីរ​នេះ​មើល​ប្រវត្តិ​ពី​ក្មេងៗ គឺជា​មនុស្ស​ល្អ​រៀន​ពួ​កែ ម្នាក់​ជា​និស្សិត​ពេទ្យ រីឯ​ម្នាក់ទៀត​ស្លូតបូត​មិនចេះ​មាត់ក​ទៅវិញ​។

​ជីវិត​អា​រ៉ា​ស្មាច់​

​លោកស្រី អ៊ឺ​ម យ៉ង់ ជា​ម្តាយ​ឧក្រិដ្ឋជន រ៉ា​ស្មាច់​បាន​បញ្ជាក់ថា កូន​របស់គាត់​ពី​ក្មេង​ជាម​នុស្ស​ចិត្តដាច់ មិនចេះ​និយាយ​ច្រើន ចូលចិត្ត​ដើរលេង​មិន​ខំរៀន​។ អា​រ៉ា​ស្មាច់ ក្រោយពេល​ប្រឡង​ជាប់​អនុវិទ្យាល័យ បឹងត្របែក ក៏បាន​បោះបង់​ការសិក្សា​។ អា​រ៉ា​ស្មាច់ មាន​ស្រុកកំណើត​ភូមិ​រលាំង​ថ្កោល ឃុំ​ឫស្សី​ជង្រុក ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ ឪពុក​ឈ្មោះ សុក ស្តែង អតីត​បុគ្គលិក​ក្រសួងពាណិជ្ជកម្ម ។ នៅ​ឆ្នាំ ១៩៩៧ បាន​ទៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​លួច​រៀន​ពី​ល្បិច​ធ្វើ​ចោរ​ជាមួយ​ក្រុមសង្គមងងឹត នៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​ស្ទាត់ជំនាញ ។ ក្រោយពេល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ អា​រ៉ា​ស្មាច់ បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ទីក្រុង​ភ្នំពេញ​។ ជនរងគ្រោះ​ដែល រ៉ា​ស្មាច់ ចាប់ជំរិត​ភាគច្រើន​សុទ្ធតែជា​ថៅកែ ហើយ​រ៉ា​ស្មាច់ សុទ្ធតែ​ដឹង​ច្បាស់​ជាមុន​ថា​អ្នកនោះ​មាន​លុយ​នៅផ្ទះ​ប៉ុន្មាន នៅ​ធនាគារ​ប៉ុន្មាន ។​

​នាយក​ការិយាល័យ​ព្រហ្មទណ្ឌ​បេ​អឹម​ក្រុង ធ្លាប់ធ្វើ​កា​រស​ន្និ​ដ្ឋា​ថា ឧក្រិដ្ឋជន​រ៉ា​ស្មា​ច់នេះ ជា​ឧក្រិដ្ឋជន​ថ្នាក់​អន្តរជាតិ ហើយ​ធ្លាប់ធ្វើ​ទំនាក់​ទំនងជា​មួយក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​។ ពិសេស​ក្រុម​នេះ​បាន​ប្រើ​សុទ្ធតែ​មធ្យោបាយ​ទំនើប​ដើម្បី​ធ្វើ​សកម្មភាព​ដូចជា​គ្រាប់បែក កាំភ្លើងខ្លី​ម៉ា​ក់ឡុក ដែលមាន​តម្លៃ​២​ពាន់​ដុល្លារ ទៅ​៤​ពាន់​ដុល្លារ​ក្នុង​មួយ​ដើម ។​

​ឧក្រិដ្ឋជន រ៉ា​ស្មាច់ កាន់​លិខិតឆ្លងដែន​ទាំងអស់​ចំនួន​៦ ។ ក្រៅពីនោះ​អា​រ៉ា​ស្មាច់ មាន​កន្សែង​យ័ន និង​កូន​ក្រញី​ឈ្មោល​ដើម្បី​កា​ពារ​ខ្លួន​វា​ទៀតផង ។

​ស្តាប់​កូនចៅ​របស់​ឧក្រិដ្ឋជន​ទាំងពីរ​និយាយ​ពី​មេ​របស់ខ្លួន​៖ ចុងភៅ​និង​កូ​ចៅ​រប​ស់អា​រ៉ា​ស្មាច់​គ្រប់ៗ​គ្នា សុទ្ធតែ​និយាយថា​អា​រ៉ា​ស្មាច់​ជា​មនុស្ស​ចរិត​ស្លូតបូត​និង សុភាពរាបសារ ប៉ុន្តែ​មនុស្ស​មឺ​ុ​ង​ម៉ាត់ ។ ជាងនេះទៀត​កូនចៅ​អា​រ៉ា​ស្មាច់​និយាយថា​អា​រ៉ា​ស្មាច់ ទោះបី​វា​ជា​ឧក្រិដ្ឋជន​មែន ប៉ុន្តែ​ប្រហែល​វា​មិនដឹងថា ខ្លួន​វា​ដើរ​ផ្លូវខុស និង​ធ្វើអំពើ​អាក្រក់​ច្រើន វា​បាន​ខិតខំ​ធ្វើបុណ្យ​យ៉ាងច្រើន ដើម្បី​លាងបាប​កម្ម ដោយបាន​កសាង​វិហារ​និង​ក្លោងទ្វារវត្ត រួច​ដាក់ឈ្មោះ​វា​ទៀតផង ។ ប៉ុន្តែ​អា​រ៉ា​ស្មា​ច់វា​មិនបាន​ធ្វើបុណ្យ​នៅក្បែរ​ភ្នំពេញ​នោះទេ ។ ម្យ៉ាងទៀត​ពេល​វា​ធ្វើបុណ្យ​ម្តងៗ​វា​តែង​យកលុយ​ដែល​បានមកពី​អំពើអាក្រក់​នោះ ទៅ​ដាក់​ទាន​ដល់​អ្នកក្រីក្រ អ្នកដើរ​សុំទាន និង​ចាស់ទុំ​។​

​ជីវិត ហួត រ៉ាវុធ

​ម្តាយ​របស់​ហួត រ៉ាវុធ ឈ្មោះ​យាន ស៊ី​ផាន ទើបតែ​ចេញពី​ពន្ធ​ធនាគារ​បាន​៣-៤​ខែ មុនគេ​បង្ក្រាប​ឧក្រិដ្ឋជន ហួត រ៉ាវុធ បាន​និយាយ​ប្រាប់ថា ហួត រ៉ាវុធ មាន​បងប្អូន​ទាំងអស់​៤​នាក់ ប្រុស​២ ស្រី​២​។ ឪពុក​របស់​ពួក រ៉ាវុធ ឈ្មោះ​ហួត លីវ ពីមុន​ជា​អ្នករកស៊ី​ជួញ​ឈើ ស្នាក់​នៅក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ហួត រ៉ាវុធ មាន​អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​។

​យាន ស៊ី​ផាន ម្តាយ​របស់ ហួត រ៉ាវុធ បាន​និយាយ​ពី​ប្រវត្តិ​របស់​កូន រួមទាំង​ការលើកសរសើរ​ថា ហួត វ៉ា​វុ​ធ កាលពី​ក្មេង​រៀន​នៅ​ខេត្តកំពង់ចាម ក្រោយមក​បាន​ផ្លាស់​មក​រៀន​នៅ​ភ្នំពេញ ក្នុង​វិទ្យាល័យ​បាក់​ទូក​។ គាត់​បញ្ជាក់ថា​កូន​របស់គាត់​កាលពី​ក្មេង​រៀន​ពូកែ​ណាស់ ។ កាល​រៀន​នៅ​ខេត្តកំពង់ចាម ពេល​មាន​គណប្រតិភូ​ចុះទៅ​ម្តងៗ​នាយក​សាលា​តែងតែ​ឲ្យ​វា​ឡើង​អាន​សុន្ទរកថា ស្វា​គម​ន៏​គណប្រតិភូ ។ ពេល​ប្រឡង​ចូល​សាលា​ពេទ្យ វា​ប្រឡង​ជាប់​ដោយ​សមត្ថ​ភាពមិន​អស់​លុយ​ឡើយ ។

​យាន ស៊ី​ផាន បាន​ឲ្យ​ដឹងថា កាល​រៀន​នៅ​សាលា​ពេទ្យ​នោះ មាន​មិត្តភក្តិ​ជាច្រើន​ដែល​ស្រឡាញ់​រាប់អាន​វា ដោយសារ​វា​មាន​ចរិត​ស្លូតបូត ហើយ​វា​ជា​មនុស្ស​ស្រឡាញ​ការសិក្សា​ជាខ្លាំង ។ ប៉ុន្តែ​ដោយសារ​វា​សេពគប់​មិត្តភក្តិ​ខុស​ទើប​ធ្វើ​ឲ្យ​វា​លង់ខ្លួន​ចូលទៅក្នុង​សង្គមងងឹត ។ យាន ស៊ី​ផាន បាន​គូសបញ្ជាក់​ហាក់ដូចជា​បានដឹង​ច្បាស់​ពី​សកម្មភាព​របស់​កូន​ខ្លួន​ថា ការប្រកប​របប​បែបនេះ និង​ការចូល​ខ្លួន​ជាមួយ​ក្រុម​ឧក្រិដ្ឋជន បើ​ចូល​ម្តង​ហើយ ចង់​ដកខ្លួន​ថយ ក៏​ពួកវា​មិន​ឲ្យ​ចេញ​ដែរ ។

​យាន ស៊ី​ផាន មិនបាន​បញ្ជាក់ថា តើ​ហួត​រ៉ាវុធ សេពគប់​ចូល​ឧក្រិដ្ឋជន​ពី​ពេលណា​ឡើយ ដោយ​គ្រាន់តែ​និយាយថា នៅពេល​ផុងខ្លួន​ម្តង​ហើយ​កូន​ខ្ញុំ​ចង់​ដកខ្លួន​វិញ ក៏​ដក​មិន​រួច​ឡើយ ហើយ​ចេះតែ​លង់ខ្លួន​ទៅ​។ ប៉ុន្តែ​គាត់​បាន​បញ្ជាក់ថា ហួត វ៉ា​វុ​ធ បាន​បោះបង់​ការសិក្សា​នៅ​សាលា​ពេទ្យ​នៅ​ឆ្នាំ​១៩៧៩ ។ ហួត រ៉ាវុធ បាន​ស្រឡាញ់គ្នា​ជាមួយ​និស្សិត​ពេទ្យ​ដូចគ្នា​ឈ្មោះ ឃួន មូ​ចិន្តា​មុន្នី ដោយ​លួចលាក់​ដោយ​ឪពុកម្តាយ ទាំងសងខាង​មិន​ព្រម រហូត​បានកូន​ប្រុស​១ ដែល​សព្វថ្ងៃ​អាយុ​ប្រហែល ២​ឆ្នាំ ។

គួរ​បញ្ជក់​ថា​កំពូល​មេចោរ​រ៉ា​ស្មាច់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ប៉េអឹម បាញ់​ស្លាប់​នៅ​កណ្តាល​វាលស្រែ នៅ​ភូមិ​ឫស្សី ស្រស់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ ២០០០​។ រីឯ​ហួត រ៉ាវុធ កាលនោះ​ត្រូវ​ប៉ូលីស​បាញ់​ឲ្យ​របួស​ជើង និង​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០០០ នៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ហើយ​ត្រូវ​បញ្ជូនមក​ក្រុងភ្នំពេញ​ទាំងយប់​ម៉ោង​១២ កណ្តាល​អា​ធ្រា​ត្រ​។

អត្ថបទគួរអាន៖ មិនជឿកុំប្រមាថ!! បើយកកូនចេញសូមធ្វើបុណ្យ សងគេវិញតាមវិធីទាំងនេះ បើមិនចង់ជំពាក់កម្មគ្នាទៅជាតិក្រោយ

ជំនឿបុរាណលោកពោលថា ស្រ្ដីដែលយកកូនចេញ ជាស្រ្ដីមានព្រាយកាន់នៅក្នុងខ្លួន ខ្លះទៀតថា ជាប្រភេទពួកព្រាយ អាប បិសាចដែលស្ថិតនៅក្នុងវិញ្ញាស្រ្ដីនោះ ។ យ៉ាងណាក៏ដោយស្រីដែលយកកូនចេញហើយ ចាស់ៗថា នឹងមានបានកម្មដូចជា ៖

• ឈឺចាប់ដល់ស្លាប់
• ជីវិតមានរឿងអភិមង្គល គ្មានថ្ងៃល្អប្រសើ
• បាបធ្ងន់រែកទូល
• រស់នៅជាមួយគូរស្នេហ៍មិនបានយូរអង្វែង
• មានបញ្ហាក្នុងជីវិតរហូត
• រកស៊ីមិនឡើង
• មានគ្រោះជាប់បាំងមុខ
• រាសីស្រុតជានិច្ច
• ស្លាប់តៃហោង

​ប្រការទាំងនេះ ជាបាបកម្មដែលចាស់ៗបានផ្ដែផ្ដាំកូនចៅតាមជំនឿបុរាណ ។

ចំពោះការអហោសិកម្ម និងការខមាទោសចំពោះកូនដែលបានយកចេញ ឲ្យគេចផុតពីបាបកម្មទាំងពួង អ្នកត្រូវធ្វើតាមវិធីខាងក្រោម ៖

១.ត្រូវទិញតុក្កតាតូចៗមកពីរ ប្រុសមួយ ស្រីមួយ ដែលសន្និដ្ឋានថាជាខ្លួនរបស់កូន​ ព្រោះនៅពេលយកកូនចេញ គឺគ្រានោះកូនមិនទាន់មានរាងកាយនៅឡើយ ត្រូវបួងសួងថា ជាកូនស្រី ឬកូនប្រុស តាមតុក្កតា ព្រោះយើងមិនដឹងថា កូននៅក្នុងផ្ទៃមានភេទអ្វីឡើយ អ៊ីចឹងត្រូវឧប្បកិច្ចទាំងពីរភេទ ដោយដាក់ឈ្មោះ និងត្រកូលឲ្យតុក្កតាជាកូនរបស់អ្នក ។

២.ត្រូវថ្វាយ ធូប ទាន ១ ឈុត ផ្កា ៥ ពណ៌ ឧបករណ៍គ្រឿងទារកជាឈុត ដូចជា សាប៊ូ កន្សែង ខោអាវ ទឹកអប់ ម៉្សៅ ប្រដាប់លេង ពួក ភួយ ខ្នើយ ជាដើម ។ បន្ទាប់មកកុំភ្លេចឲ្យសោះ ទឹកដោះគោ ៦ កំប៉ុង ដែលតំណាងឲ្យ ត្រចៀក ច្រមុះ ភ្នែក អណ្ដាត កាយ ចិត្ត។

៣.ត្រូវដុត អំបិល ម្ទេសគ្រាម អង្ករ ក្រដាស់មាស ប្រាក់ ដើម្បីសុំផ្លូវខាងលោកវិញ្ញា ឲ្យកូនបានរកផ្លូវឃើញ ។

៤.ត្រូវថ្វាយ ឆ័ត្រ ១ គូ ស្បែកជើង ២ គូ, សម្លៀកបំពាក់កូនស្រី ១ឈុត (អាវ + សំពត់), សម្លៀកបំពាក់កូនប្រុស ១ ឈុត (អាវ + ខោ ) ដែលមានន័យថាពួកគេបានឧទ្ទិសឲ្យកើតជាថ្មីម្ដងទៀត ។

៥.ថ្វាយបច្ច័យព្រះសង្ឃចំនួនបួនអង្គ​ តាមសទ្ធាទាន។

៦. រៀបចំចង្អាន់ មានបង្អែម ចង្អាប ថ្វាយព្រះសង្ឃ ៤ អង្គ ដើម្បីឲ្យទ្រង់វេរទន្ទាទានបុណ្យតាមទិសធំៗទាំង ៤ ដើម្បីឲ្យកូនបានរកផ្លូវទៅចាប់ជាតិបាន ។

ជាចុងក្រោយ ត្រូវយកគ្រឿងដែលបានរៀបចំខាងលើ តាមលំដាប់ទី ១​.២.៣.៤.៥ ដាក់ក្នុងចានដែកធំមួយ ចង់រុំជាមួយខ្សែអំបោះស នឹងមានផ្កាភ្ញី បណ្តុបនៅខាងលើ រួចវេរជាមួយព្រះសង្ឃ ដើម្បីរំងាប់ចិត្ត វិញ្ញាអាឃាតរបស់កូន ៕