ក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើង ពេលខ្លះទោះបីជាយើងខំប្រឹងប្រែងយ៉ាងណាក៏នៅតែមិនជោគជ័យ ព្យាយាមធ្វើវា២ដងឡើងវិញហើយ នៅតែមិនជោគជ័យដដែល។ នៅពេលដែលអ្នកព្យាយាមយករឿងទាំងអស់នោះ ទៅប្រាប់អ្នកដទៃ នឹងមានមនុស្សភាគច្រើន គេនឹងជំរុញអ្នកអោយបញ្ឈប់វា ផ្អាកវាជាក់ជាមិនខានឡើយ ប៉ុន្តែគ្រប់យ៉ាងចុងក្រោយ គឺនៅតែស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកដដែល ។ ប្រសិនជាអ្នកជឿគេ អ្វីដែលអ្នកខំកន្លងមកគឺចូលក្នុងធុងសម្រាម តែបើអ្នកជឿលើការខំប្រឹងខ្លួនឯង អ្នកអាចមានឪកាសជោគជ័យបាន។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ពីហេតុផលចំនួន៧យ៉ាងដែលអ្នកមិនគួរបោះបង់ក្តីសុបិន្ត និងការព្យាយាមរបស់អ្នកចោល ដែលអ្នកទាំងអស់គ្នាគួរតែដឹងគ្រប់ៗគ្នា។ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា៖

ប្រាប់ខ្លួនឯងថា អ្នកមិនទាន់បានធ្វើវាបានល្អគ្រប់ជ្រុងជ្រោយទេ

មនុស្សភាគច្រើននឹងបោះចង់ក្តៅស្រមៃរបស់គេភ្លាម នៅពេលដែលគេបានធ្វើអ្វីមួយ តែមិនទាន់បានឃើញលទ្ធផល។ អ្នកត្រូវចាំថា ទាល់តែអ្នកធ្វើអ្វីមួយបានល្អត្រឹមត្រូវគ្រប់ជ្រុងជ្រោយសិន ទើបផ្កែផ្កាវាហុចផលអោយអ្នក។ ដូច្នេះអ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកមិនទាន់ធ្វើបានល្អទេ អ្នកត្រូវខំកែលម្អចំណុចខ្វះខាតបន្តទៀត ខំប្រឹងធ្វើការបន្តទៀត ទើបបានផ្លែផ្កា។

ប្រាប់ខ្លួនឯងថា មុននឹងបានភាពជោគជ័យគឹវាលំបាកដូចរាល់ថ្ងៃនេះចឹង

តើអ្នកធ្លាប់ដឹងទេថា ក្រុមហ៊ុនយក្ស កូកាកូឡា លក់ទឹកក្រូចបានតែ ២៥ដបប៉ុណ្ណោះ នៅក្នុងឆ្នាំដំបូង? ចុះហេតុអីឥលូវគេជោគជ័យ?

អ្វីៗក៏ដោយ អោយតែពេលចាប់ផ្តើមវាមិនដែលស្រួលទេ វាមិនដែលរលូនទេ វាមិនដូចការរំពឹងទុករបស់យើងទេ។ ដូច្នេះហើយ ធ្វើបណ្តើរ ស្វែងរកកំហុសឆ្គងបណ្តើរ កែលម្អបណ្តើរ ទើបអ្នកអាចឈានទៅមុខបាន។

សួរខ្លួនឯងថា ចុះបើខ្ញុំបោះចោលវាចោល តើខ្ញុំត្រូវធ្វើអី?

ប្រសិនជាអ្នកមិនអាចឆ្លើយនឹងសំណួរនេះបានទេ រឺអ្នកមិនច្បាស់នឹងចំលើយដែលអ្នកឆ្លើយនោះទេ ចូរបន្តធ្វើនូវអ្វីដែលអ្នកបានធ្វើ និងកំពុងធ្វើបន្តទៀតទៅ។

តើអ្នកសុខចិត្តទៅចាប់ផ្តើមអ្វីផ្សេងពីចំណុចសូន្យឡើងវិញ រឺអ្នកនៅបន្តធ្វើនូវអ្វីដែលអ្នកបានខិតខំយូរមកហើយនោះ?

ប្រាប់ខ្លួនឯងថា បើខ្ញុំបោះបង់ ទៅស្លាប់ល្អជាង

នៅពេលដែលអ្នកបោះបោះក្តីស្រមៃ រឺអ្វីដែលអ្នកស្រលាញ់នោះ មានន័យថា ជីវិតអ្នករស់គ្មានន័យទេ រស់ដូចស្លាប់អញ្ជឹង។ មនុស្សដែលជោគជ័យគឺដោយសារតែគេចង់បំពេញ រឺធ្វើអ្វីដែលជាក្តីស្រមៃ អ្វីដែលជាការស្រលាញ់របស់គេអោយលេចជារូបរាងនេះឯង។

ប្រាប់ខ្លួនឯងថា ខំបន្តទៀត

ដរាបណាអ្នកខំប្រឹងកាន់តែខ្លាំង នៅមានន័យថា ក្តីសុបិន្តរបស់អ្នកកាន់តែខិតជិតមកដល់អ្នកហើយ ទ្វារជោគជ័យក៏កំពុងបើកចំហរចាំទទួលរូបអ្នកផងដែរ។

អត្ថបទគួរអាន៖ អនាគតអ្នកនឹងជោគជ័យ មានលុយចាយពេញដៃ បើអាចធ្វើរឿងទាំងនេះ ឱ្យបានមុនអាយុ ៣០ឆ្នាំ

ក្លាយជាអ្នកមានទ្រព្យនៅវ័យ ៣០ឆ្នាំ គឺជារឿងដែលអាចទៅរួច និងមិនចាំបាច់ដល់ ត្រូវរកអ្វីដែលថ្មីបន្ទាប់ពី Facebook ឬ Snapchat ឬឈ្នះឆ្នោត អ្វីនោះទេ។ ខាងក្រោមនេះគឺជា ៩ចំនុច ដែលដកស្រង់ចេញពី បទពិសោធន៍និង ដំបូន្មានរបស់ អ្នកមានទ្រព្យសម្បត្ដិរាប់លាន ដែលពួកគេមាន អាយុនៅវ័យក្មេងនៅឡើយ៖

១/ ផ្ដោតទៅលើការរកចំនូល៖

នេះបើតាមការសរសេររបស់លោក Grant Cardone ដែលធ្លាប់គ្មានលុយមួយរៀល និងជំពាក់បំណុលកាលពីវ័យ ២១ឆ្នាំ ហើយក្លាយជាអ្នកមានទ្រព្យ នៅអាយុ ៣០ឆ្នាំ បានឲ្យដឹងថា៖ ជំហានដំបូង ក្នុងការក្លាយជាអ្នកមាន គឺត្រូវផ្ដោតទៅលើការ បង្កើននូវប្រាក់ចំនូល និងព្យាយាមធ្វើវាម្ដងហើយម្ដងទៀត។ ដូចជា ប្រាក់ចំនូលដំបូងរបស់គាត់ គឺ ៣,០០០ដុល្លារក្នុងមួយខែ និង ៩ឆ្នាំក្រោយមក ក៏ឡើងមកជា ២០,០០០ ដុល្លារក្នុងមួយខែ ព្យាយាមដើរតាមលុយ នោះវានឹងឲ្យអ្នកផ្ដោតទៅលើការ គ្រប់គ្រងនៃប្រាក់ចំនូល និងអាចប្រទះឃើញ ឱកាស ដើម្បីបង្កើនប្រាក់ផងដែរ។

២/ សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំ៖

ហេតុផលតែមួយគត់នៃការសន្សំលុយ គឺយកវាទៅវិនិយោគ។ គួរណាដាក់ប្រាក់ ដែលអ្នកសន្សំនេះ ដាក់ឲ្យដាច់ពីគណីយផ្សេងៗ ដែលអ្នកត្រូវចាយវាយជាប្រចាំ ទាំងករណីប្រើសម្រាប់ពេលបន្ទាន់។ នេះគឺជាជំហានទីមួយ​ ដែលអាចធ្វើឲ្យអ្នក ផ្ដោតអារម្មណ៍ ក្នុងការបង្កើនប្រាក់ចំនូល។

៣/ សុំជំនួយពីអ្នកដទៃ៖

លោក Daniel Ally ដែលក្លាយជាអ្នកមានទ្រព្យនៅអាយុ ២៤ឆ្នាំ បានសរសេរថា៖ចំនុចសំខាន់ ក្នុងមុខជំនួញរបស់គាត់ គឺប្រសិនជាមិនបានជួល បុគ្គលិកដ៏សំខាន់ៗ នោះជំនួញរបស់គាត់ មិនអាចធំរីកលូតលាស់ទៅមុខទេ។ ដំបូងឡើងគាត់ពិតជាពិបាក ក្នុងការបង់ប្រាក់ខែ ទៅលើ មេធាវី , នាយកនិពន្ធ, អ្នកបង្វឹកហាត់ការងារផ្ទាល់ខ្លួន , ចុងភៅក្រៅម៉ោង និងអ្នកដទៃផ្សេងៗទៀត តែអ្វីទាំងនេះបែរជាជំរុញគាត់ ឲ្យក្លាយជាអ្នកមានទ្រព្យ។ យ៉ាងណាមិញ មានមនុស្សជាច្រើន មិនចង់សុំជំនួយពីអ្នកដទៃនោះទេ ដោយសារតែពួកគេ មានគំនិតនិយមផ្ទាល់ខ្លួនសម្រាប់ផ្លូវ ដែលពួកគេដើរ។

៤/ ការសម្រេចចិត្ដ៖

លោក Tucker Hughes ដែលក្លាយជាអ្នកមានទ្រព្យ នៅអាយុ ២២ឆ្នាំ បានបង្ហាញឲ្យដឹងថា៖ ជៀសវាងការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដ តែត្រូវរក្សាទុកថាមពលខួរក្បាលរបស់អ្នក តាមរយៈធ្វើការសម្រេចចិត្ដបែបលឿនៗ កុំបង្អង់យូរ និងរៀបចំផែនការនៃ សកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើងវិញ យ៉ាងឆាប់រហ័ស បែបនេះអ្នកនឹងអនុវត្ដកិច្ចការទាំងឡាយ ដោយសាមញ្ញ និងងាយស្រួល។ ដូចជា គាត់ដឹងថា គាត់ត្រូវស្លៀកពាក់អ្វី និងត្រូវញ៉ាំអាហារអ្វី នៅពេលព្រឹក ចុះអ្នកវិញ?

៥/ កុំបង្អួត៖

លោក Grant Cardone បានសរសេរថា៖ គាត់មិនដែលទិញរថយន្ដស៊េរីទំនើបបើកនោះទេ ទោះបីជា គាត់អាចរកប្រាក់ចំនូលជាច្រើនពី មុខជំនួញគាត់ក៏ដោយ គាត់នៅតែបើករថយន្ដ Toyota Camry ដដែល។ ត្រូវឲ្យគេស្គាល់អ្នក តាមរយៈការខំប្រឹងពីការងារអ្នក មិនមែនទៅលើ គ្រឿងអលង្ការកំប៉ិកកំប៉ុក ឬសំភារៈនិយមនោះទេ។

៦/ វិនិយោគលើខ្លួនឯង៖

មានន័យថា អ្នកគួរតែចំណាយពេល យ៉ាងតិច ៣០នាទី ស្ដាប់ ឬអានសៀវភៅ ឬអត្ថបទព័ត៌មានជាប្រចាំថ្ងៃ ដើម្បីដឹងពីរឿងរ៉ាវផ្សេងៗដូចជា ហិរញ្ញវត្ថុ , នយោបាយ ឬ កីឡាជាដើម ដែលទោះជា អ្នកមិនអាចក្លាយជាអ្នកជំនាញ ឬពូកែទៅលើរឿងទាំងនោះក្ដី។ នាសម័យថ្មីនេះ ភាពជោគជ័យ និងអ្នកមានទ្រព្យសម្បត្ដិភាគច្រើន គឺបានមកពីការអាន និងស្រាវជ្រាវ ឧទាហរណ៍ដូចជា លោក Warren Buffett ដែលជាអ្នកមានប្រាក់វាល់លាន ត្រូវបានគេប៉ាន់ស្មានថា គាត់ចំណាយ ៨០ភាគរយនៃការងារ ទៅលើការអាន។

៧/ ទទួលស្គាល់នៅពេលដែលប្រឈមមុខនឹង ហានិភ័យ និងត្រួវធ្វើសកម្មភាពលើវា៖

អ្នកមិនអាចក្លាយ ជាអ្នកមានទ្រព្យ ប្រសិនជាមានក្ដីសង្ឃឹមទាបនោះទេ ខណៈដែលអ្នកមានទ្រព្យ និងមនុស្សជោគជ័យភាគច្រើន តែងតែគិតអ្វីដែលធំ និងលេងក៏ធំដូចគ្នា។ បែបនេះមានន័យថា ហានិភ័យជាច្រើន ក៏ត្រូវជួបប្រទះផងដែរ ប្រសិនជាអ្នកអាចដោះស្រាយ និងប្រឈមមុខនឹងវាបាននោះ អ្នកនឹងទទួលបានអ្វី ដែលអ្នកសមនឹងទទួល មកវិញ។

៨/ ត្រូវចេះសហការជាមួយនឹងអ្នកដទៃ និងមានជំនាញក្នុងការនិយាយ ដើម្បីដោះស្រាយរឿង តូចៗទាំងឡាយ៖

គ្មានអ្នកមានទ្រព្យណាម្នាក់ មិនចេះដឹង ក្នុងការដោះស្រាយជាមួយនឹង មនុស្សដែលពោរពេញដោយ កំហឹងនោះទេ។ អ្នកគួរតែរៀបចំខ្លួនទុកជាមុន នៅពេលដែលមិត្ដដ៏ល្អរបស់អ្នក ចូលមកនិយាយជាមួយអ្នកឬ ក្រុមគ្រួសារចំអកអ្នក ពេលខ្លះរឿងរ៉ាវទាំងនេះ អាចកើតឡើងដោយចៃដន្យ។

៩/ ចង់បាន ១០លាន មិនមែន ១លាន៖

លោក Grant Cardone បាននិយាយឲ្យដឹងថា៖ កំហុសឆ្គងដ៏ធំក្នុងផ្នែក ហិរញ្ញវត្ថុ របស់លោក គឺគាត់មិនបានគិត ចង់បានប្រាក់ច្រើន។ គាត់សូមលើកទឹកចិត្ដ ដល់អ្នកទាំងអស់គ្នាឲ្យ ទៅរកប្រាក់ច្រើនជាង ១លាន ដោយសារតែប្រាក់នៅលើផែនដីនេះ មិនអាចរីងស្ងួត ឬខ្វះប្រាក់នោះទេ មានតែខ្វះមនុស្សទេដែលមិនបានគិតដល់ រឿងប្រាក់៕