មាន​អ្នក​ខ្លះ​ចេះ​បែងចែក​ពេល​វេលា​បាន​ទាំង​ពីរ តែ​ខ្លះ​ទៀត​វិញ​ជ្រើសរើស​ម្នាក់ៗ​ ដូចជា​បើ​មាន​សង្សារ​ឈប់​ដើរ​ជា​មួយ​មិត្ត​ បើ​មាន​មិត្ត​អត់​យក​សង្សារ​។ ទាំង​ពីរ​ហ្នឹង​សំខាន់​ដូចគ្នា​ តែ​បើ​ឲ្យ​ជ្រើស​រើស​តែ​ម្នាក់​ សុំ​រើស​យក​មិត្ត​ស្និទ្ធ​ស្នាល​ហើយ។ មូល​ហេតុ​ច្រើន​ណាស់​ដែល​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​ដូចនេះ៖

១.គ្រាន់​តែ​ញាក់​ភ្នែក​ក៏​ដឹង​ថា​ចង់​មាន​ន័យ​អី​ហើយ

ពេល​ខ្លះ​រាប់​អាន​គ្នា​សឹង​តែ​មួយ​ជីវិត​ទៅ​ហើយ​ ដូច្នេះ​យល់​ចិត្ត​គ្នា​ស៊ី​ជម្រៅ​ណាស់​។ ដល់​ថ្នាក់​គ្រាន់​តែ​មើល​មុខ​គ្នា​ដឹង​ថា​មាន​ន័យ​យ៉ាង​ណា​ហើយ។ អត់​ដូច​សង្សារ​ទេ​ដែល​ពេល​ខ្លះ​មិន​សូវ​យល់​ចិត្ត​ ហើយ​ចូល​ចិត្ត​ធ្វើ​អី​ផ្ទុយ​ពី​ការ​រំពឹង​ទុក។​

២.ស្លៀក​ពាក់​មិច​ក៏​មិន​ចេះ​ទាស់

មិត្ត​ស្និទ្ធ​ស្នាល​ទោះ​អ្នក​ពាក់​អាវ​រហែក​ចេញ​ក្រៅ​ក៏​ពួក​គេ​នៅ​តែ​ដើរ​កៀក​ករ​អ្នក​ដែរ។ ពួក​គេ​មិន​រអ៊ូ​ឬ ទើស​ទាល់​ទាក់ទង​នឹង​ការ​តែង​ខ្លួន​ ទម្ងន់​អ្នក​ទេ សំខាន់​ពួក​គេ​ទទួល​យក​រាល់​អ្វី​ដែល​អ្នក​មាន។​

៣.មិន​ចាំ​បាច់​ខ្លាច​ចិត្ត

មិន​ថា​សំដី​ធ្ងន់​ស្រាល​អី​ទេ​ នៅ​ជា​មួយ​មិត្ត​ជិតស្និទ្ធ​ អ្នក​អាច​និយាយ​ត្រង់​ទៅ​ត្រង់​មក​។ ចង់​ស្ដីឲ្យ ស្ដី​ឲ្យ​ភ្លាម ចង់​ថា​ឲ្យ ថា​ឲ្យ​មិន​ចាំ​បាច់​បង្វែង​អត្ថន័យ និង​រៀប​ឫក​ដូច​នៅ​ជិត​សង្សារ​ទេ ពួក​គេ​ច្បាស់​ណាស់​ថា​មិន​ខិង​នឹង​អ្នក​ឡើយ។

៤.បារម្ភ​ពី​យើង​ដូច​សាច់​ញាតិ​

បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​មិន​ថា​យើង​ទៅ​ដល់​ណា​ទេ​ មាន​តែ​ពូក​គេ​និង​ទេ​ដឹង​ពី​រឿង​នេះ ហើយ​ខល​សួរ​ពី​សុខ​ទុក្ខ​មិន​ឈប់។

៥.​ចូល​រួម​ញ៉ាំ​ត្រាវ​ជា​មួយ​គ្នា

មិន​ដូច​សង្សារ​ដែល​តែង​ហាម​ខិង​យើង​ពេល​និយាយ​ដើម​គេ តែ​មិត្ត​ស្និទ្ធស្នាល​វិញ​មិន​ស្អប់​ហើយ​ចូល​រួម​និយាយ​ដើម​សត្រូវ​របស់​យើង​នោះ​ជា​មិន​ខាន។ បើ​មាន​គេ​វាយ​ គឺ​មិត្ត​ជិត​ស្និទ្ធ​ហ្នឹង​ឯង​ត្រូវ​រងគ្រោះ​ដែរ ដោយសារ​ភាព​​ស្មោះ​ត្រង់។​

មិន​ថា​ល្អ​ឬ​អាក្រក់​ទេ​ ពួក​គេ​តែងតែ​នៅ​ក្បែរ​អ្នក​ ហើយ​ផ្ដល់​កម្លាំង​ចិត្ត​អោយ​អ្នក​ជានិច្ច៕

អត្ថបទគួរអាន៖ មិត្តភក្តិជាអ្វីដែល ពិបាកបំភ្លេចបំផុត!! សូម្បីសង្សារក្បត់ក៏មិនឈឺចាប់ ដល់ពួកម៉ាកធ្វើស៊ីគ្នាឯងដែរ

​ក្នុង​លោក​នេះ​គ្មាន​អ្វីទៀងទាត់​នោះ​ទេ មានជួបមានព្រាត់ជារឿងធម្មតា ​ដូចនេះ​មិន​ថា​ស្នេហា ឬ​មិត្តភាព​គង់តែ​បែក​គ្នា​គ្រាន់តែ​ការ​បែក​គ្នា​នោះ​យើង​គួរតែ​បន្សល់ទុក​អនុស្សាវរីយ៍​បែប​ណា​ឲ្យ​គ្នា​ប៉ុណ្ណោះ​។ បែប​បាក់ស្នេហា​ពិតជា​រឿង​មួយ​ដ៏​ឈឺចាប់​តែ​ការ​បែក បាក់​មិត្តភាព​វា​ពិតជា​ឈឺចាប់​ជា​ង​ស្នេហា​ទៅទៀត​

​អនុ​ស្សវ​រីយ៍​

អនុស្សាវរីយ៍​ជា​រឿង​មួយ​ដែល​ពិបាក​បំភ្លេច​បំផុត ជាពិសេស​បើសិនជា​អ្នក​ជា​មិត្ត កំសត់កម្រ​ជាមួយគ្នា​ទៀត​នោះ​វារិត​តែ​ពិបាក​បំភ្លេច​។ យើង​ប្រាកដជា​ចាំ​មិន​ភ្លេច ទេ​ថា ទិញ​ទឹក​សុទ្ធ​មួយ​ដប​ចែកគ្នា​ផឹក លុយ​១០០០​រៀល​ចែកគ្នា​ចាយ បាយ​មួយ ចាន​ចែកគ្នា​ញ៉ាំ​…. ហើយ​នៅ​មាន​ពេល​លេង​កំសាន្ត ជួបជុំ​គ្នា​និយាយដើម​គេ សើច​សប្បាយ ទឹកភ្នែក ភ័យ​រន្ធ​ន់​…​ជាមួយគ្នា​។​

​ភាពស្និទ្ធស្នាល

​​

ភាពស្និទ្ធស្នាល​រវាង​មិត្ត​នឹង​សង្សារ ប្រាកដ​ជា​មិត្ត​ភ័ក្ក​ស្និទ្ធស្នាល​ជាង​មិន​ខាន ព្រោះ​មិត្ត​ជា​អ្នក ដែល​ដើរ​ផ្លូវ​ជា​មួយ​យើង​ច្រើន​ជាង​សង្សារ ដើរលេង ញ៉ាំ​អី អផ្សុក​…​។​

ទំនុកចិត្ត​

​មុន​នឹង​យើង​ជ្រើសរើស​អ្នក​ណា​ជា​មិត្ត​ជិតស្និទ្ធ​យើង​ប្រាកដ​ជា​ស្គាល់​ពី​គេ​ច្បាស់ ហ៊ាន​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់ សូម្បី​តែ​គ្រួសារ និង​បញ្ហា​ផ្សេងៗ​។ រឿង​មួយ ចំនួន​ទៀត សង្សារ​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​តែ​ជួនកាល​យើង​មិន​និយាយ ប្រាប់​ទេ​សុខចិត្ត​និយាយ ប្រាប់​មិត្ត​ភ័ក្ក យំ កើតទុក្ខ សប្បាយចិត្ត ខឹង និយាយដើម​សង្សារ​ប្រាប់​មិត្ត​ភ័ក្ក​ជាដើម គ្រប់ពេលវេលា​វត្តមាន​មិត្ត​តែងតែ​នៅក្បែរ​យើង ច្រើន​ជាង​សង្សារ​។​

សកម្មភាពឆ្កួតៗ

រឿងដែលមិត្តតែងតែធ្វើជាមួយគ្នា គឺសកម្មភាពឡប់ៗ ឆ្កួតៗមិនខ្វល់ពីអ្វីទាំងអស់ឲ្យតែបាននៅក្បែរគ្នា គឺសប្បាយរីករាយគ្រប់ពេល តើមានអ្វីដែលសប្បាយជាងនេះទៀត?

ពាក្យថាមិត្តវាពិតជាខ្លីតែមានន័យដែលមិនអាចបំភ្លេចងាយៗនោះទេ ដូចនេះត្រូវតែរក្សាចំណងមិត្តភាពរបស់អ្នកឲ្យបានគង់វង្ស។ អ្វីដែលសំខាន់បំផុតគឺការយល់ចិត្ត និងយោគយល់អធ្យាស្រ័យគ្នា!