សត្វ​ចិញ្ចឹម​មាន​គុណសម្បត្តិ​ច្រើន​ណាស់ ហើយ​យើង​គួរ​តែ​ស្រលាញ់ ឬ​ចំណាយ​ពេល​នៅ​ជាមួយ​វា​ ដោយសារ​ហេតុផល​ទាំង​នេះ​ទៅ។ ៧ យ៉ាង​បញ្ជាក់​ថា​ស្រី​ៗ​គួរ​រៀន​ស្រលាញ់​សត្វ​ចិញ្ចឹម​ឲ្យ​បាន​ច្រើន៖

.ព្រោះ​វា​មិន​ដែល​ចាកចោល ឬក្បត់​នឹង​យើង​ឡើយ។ វា​នៅ​តែ​ស្មោះត្រង់​នឹង​យើង​គ្រប់​ពេល ទោះ​ជា​ពេល​ខ្លះ​យើង​សម្ដី​អាក្រក់ និង​មិន​បាន​មើល​ថែ​ក៏​ដោយ។

.វា​ស្រលាញ់​យើង​ដោយ​គ្មាន​លក្ខខណ្ឌ និង​មិន​ទាមទារ​ការ​តបស្នង សូម​ត្រឹម​តែ​យើង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​វា​វិញ​តែ​ប៉ុណ្ណោះ។

.អាច​ផ្ដល់​អារម្មណ៍​ពិសេស​ដល់​យើង​បាន និង​ចេះ​លួងលោម​ពេល​យើង​កើត​ទុក្ខ។

.មាន​សាមគ្គីភាព​ជាមួយ​យើង ពេល​ធ្វើ​កិច្ចការ​អ្វី​មួយ។

.តែងតែ​នៅ​ក្បែរ​​គ្រប់​ពេល​គ្រប់​កាលៈទេសៈ ទោះ​ជា​យើង​មិន​ហា​មាត់​សុំ​ក៏​ដោយ។

.ផ្ដល់​ភាព​សប្បាយ​រីករាយ និង​អាច​កំដរ​យើង​បាន​គ្រប់​ពេល​វេលា។

.ទោះ​ជា​​មិន​ត្រូវ​ការ ក៏​វា​នៅ​តែ​ចង់​​ក្បែរ​​គ្រប់ពេល​មិន​ធុញទ្រាន់​​ជាមួយ​យើង​ឡើយ៕

អត្ថបទគួរអាន៖ ម្នាក់ឯងមានអីមិនល្អ!!? រឿងសប្បាយៗដែលអ្នក single អាជីពគួរតែសាកធ្វើ ដើម្បីសេចក្តីសុខខ្លួនឯង

នៅ​លីវ​មាន​អី​មិន​ល្អ​? ឬ​មាន​អារម្មណ៍​​ឯកោ? ថ្ងៃ​នេះ​យើង​នឹង​នាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា​មក​​តាមដាន​ពី​សកម្មភាព​កម្សាន្ត​ចំនួន ៧​ដែល​អ្នក​នៅ​លីវ មិន​ទាន់​មាន​គូ អាច​ធ្វើ​បាន​ម្នាក់​ៗ​ឯង​ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ​ៗ និង​មាន​ក្ដី​សុខ សប្បាយ​រីករាយ​នឹង​ជីវិត​ខ្លួន។ ចង់​ដឹង​ថា​មាន​សកម្មភាព​អ្វី​ខ្លះ​នោះ តោះ​​ទៅ​មើល​ទាំង​អស់​គ្នា៖

១. ទៅ​មើល​កុន

នៅ​ពេល​ទៅ​មើល​កុន ភាគ​ច្រើន​បើ​ទៅ​​ជាមួយ​មិត្តភ័ក្ដិ យើង​ប្រហែល​នឹង​មើល​ភាព​យន្ត​រន្ធត់ ឬ​កំប្លែង ​បើ​ទៅ​ជាមួយ​សង្សារ សង្សារ​នឹង​នាំ​យើង​ទៅ​មើល​រឿង​ស្នេហា​រ៉ូមេនទិក តែ​​បើ​ទៅ​ម្នាក់​ឯង​ រឿង​ដែល​ធ្វើ​ឲ្យ​យើង​មើល​ហើយ​សប្បាយ​ចិត្ត​បាន​គឺ​​ភាពយន្ត​បែប​រន្ធត់ និងបែប​កម្សត់​ៗ ព្រោះ​នៅ​ពេល​ដែល​ភ័យ​ខ្លាច យើង​អាច​ស្រែក​ឮ​ចេញ​មក​បាន ដោយ​​មិន​បាច់​ខ្លាច​ខ្មាស​មិត្ត ឬ​សង្សារ ឬ​​​បើ​​ចង់​យំ​ពេល​មើល​រឿង​កម្សត់​ក៏​អាច​យំ​បាន​​តាម​ចិត្ត។

២. ទៅ​ដើរ​លេង​នៅ​កន្លែង​ដែល​ចង់​ទៅ

ការ​ទៅ​ដើរ​លេង​នៅ​ទី​កន្លែង​ដែល​យើង​ចង់​ទៅ​ធ្វើ​ឲ្យ​យើង​បាន​ចេញ​ពី​ផ្ទះ ទៅ​ជួប​នឹង​លោក​ខាង​ក្រៅ​ និង​ជួប​មិត្តភ័ក្ដិ​ថ្មី​ៗ ព្រោះ​បើ​ចាំ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​ ឬ​សង្សារ​ក៏​ត្រូវ​ចាំ​ទម្រាំ​ម្នាក់​ៗ​ទំនេរ ដូច្នេះ​ហើយ​មាន​តែ​ទៅ​ម្នាក់​ឯង​នេះ​ហើយ​ទើប​រហ័ស​ទាន់​ចិត្ត ហើយ​មាន​ឱកាស​បាន​ស្គាល់​មនុស្ស​ថ្មី​ៗ​ផង។

៣. Shopping

ការ​ទៅ​ដើរ​ទិញ​អីវ៉ាន់​ម្នាក់​​ឯង​គឺ​ជា​សុភមង្គល​មួយ​សម្រាប់​មនុស្ស​ស្រី​ ព្រោះ​​នឹង​មិនមាន​នរណា​ម្នាក់​ចាំ​បង្អាប់ បង្អាក់​ចិត្ត​អ្នក​ឡើយ និង​អាច​ដើរ​មើល​អីវ៉ាន់​ដែល​ខ្លួន​ចង់​មើល​ ចង់​ទិញ​បាន​តាមចិត្ត។

៤. ច្រៀង​ខារ៉ាអូខេ

ការ​ទៅ​ច្រៀង​ខារ៉ាអូខេ នឹង​ធ្វើ​ឲ្យ​​យើង​បាន​បញ្ចេញ​អារម្មណ៍​​ចេញ​មក​តាម​រយៈ​បទ​ចម្រៀង​ដែល​យើង​ច្រៀង។ ការ​ទៅ​ម្នាក់​ឯង​អាច​ធ្វើ​ឲ្យ​យើង​​ច្រៀង​បាន​គ្រប់​បទ​ដែល​ចង់​ច្រៀង​ដោយ​មិន​ខ្មាសអៀន ឬ​គ្មាន​អ្នក​ណា​មក​ដណ្ដើម​ក្បាល​មេក្រូ ព្រោះ​បើ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​ភាគ​ច្រើន​បាន​ត្រឹម​តែ​អង្គុយ​ស្ដាប់​ប៉ុណ្ណោះ។

៥. ធ្វើ​ម្ហូប​ប្លែក​ៗ

ការ​ធ្វើ​ម្ហូប​ពិបាក​ៗ ក្រៅ​ពី​​បាន​ញ៉ាំ​បំបាត់​ឃ្លាន​ហើយ ក៏​អាច​ឲ្យ​យើង​ហ្វឹក​ហាត់​​ជំនាញ​ធ្វើ​ម្ហូប ហើយ​អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ និង​ពេញចិត្ត​នឹង​ខ្លួន​ឯង​បើ​អ្នក​ធ្វើ​វា​បាន​ឆ្ងាញ់ តែបើ​សិន​មិន​ឆ្ងាញ់​ក៏​មិន​ចាំបាច់​ត្រូវ​ខ្មាស​អ្នក​ណា។

៦. ទៅ​មើល​ការ​ប្រគំ​តន្ត្រី

ការ​ទៅ​មើល Concert ម្នាក់​ឯង​ក៏​ចាត់​ទុក​ថា​ជា​រឿង​ដ៏​សប្បាយ​រីករាយ​មួយ​ដែឬ ព្រោះ​យូរ​ៗទើប​មាន​ការ​ប្រគំ​តន្ត្រី​ធំ​ៗ ឬ​ការ​ប្រគំ​តន្ត្រី​របស់​អាយដល​យើង​ម្ដង ហើយ​បើ​បាន​អង្គុយ​ជួរ​មុខ​គឺ​រឹត​តែ​សប្បាយ ព្រោះ​យើង​អាច​សប្បាយ​នឹង​ការ​ប្រគំ​តន្ត្រី​យ៉ាង​អស់ដៃ​ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ ខ្មាសអៀន​នឹង​អ្នក​ណា​ឡើយ។

៧. ទៅ​កន្លែង​ណា​មួយ​ដែល​មិន​ធ្លាប់​ទៅ

ការ​ដែល​យើង​បាន​ធ្វើ​ដំណើរ ឬ​ទៅ​ដើរ​លេង​នៅ​ទី​កន្លែង​ផ្សេង​ៗដែល​យើង​មិន​ធ្លាប់​ទៅ នឹង​អាច​ឲ្យ​យើង​បាន​ជួប​អ្វី​ដែល​ថ្មី​ប្លែក​ជា​ច្រើន ដែលអាច​ឲ្យ​អ្នក​បាន​ស្គាល់​ពិភពលោក​កាន់​តែ​ច្បាស់។

គិត​ៗ​ទៅ​ជីវិត​នៅ​លីវ​ក៏​មិន​​អ្វី​ខុស​ពី​ជីវិត​មាន​គូ​ឡើយ ពេល​ខ្លះ​អាច​ល្អ​ជាង​មាន​គូ​ទៀត​ផង ព្រោះ​ថា​វា​ធ្វើ​ឲ្យ​យើង​បាន​ពិសោធន៍​ខ្លួន​ឯង​ថា​យើង​អាច​នៅ​ម្នាក់​ឯង​បាន យើង​មាន​ភាព​រឹង​មាំ​គ្រប់គ្រាន់ ដោយ​មិន​ត្រូវ​ការ​អ្នក​ចាំ​មើល​ថែ ទោះ​បី​ពេល​ខ្លះ​ឯកោ​ ប៉ុន្តែ​អ្នក​នៅ​លីវ​ទាំង​ឡាយ​អាច​កែប្រែ​ភាព​ឯកោ​បាន​ដោយ​ការ​ចេញ​ទៅ​រក​មិត្តភ័ក្ដិ​ខ្លះ ទៅ​ដើរ​លេង​ខ្លះ និង​ធ្វើ​អ្វី​ផ្សេង​ៗ នោះ​ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​នៅ​លីវ​របស់​យើង​មាន​ភាព​ស្រស់ថ្លា​​ហើយ ៕