ក្រោយពេលរៀបការបាន 3ឆ្នាំ ជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងសោះកក្រោះខ្លាំងណាស់ ប្រពន្ធខ្ញុំលែងស្អាតដូចពីមុនទៀតហើយ ទឹកមុខក៏លែងស្រស់ថ្លារ ថ្ងៃណាក៏នាងមានទឹកមុខស្ងួតៗជានិច្ច.. ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែអស់អារម្មណ៍លើនាង។

ខ្ញុំបានទាក់ទងស្រីម្នាក់ផ្សេងទៀតលួចលាក់ នាងនោះស្អាត ហើយពូកែរយកចិត្តខ្ញុំណាស់ ខ្ញុំបានស្គាល់នាងនៅកន្លែង ktv មួយ នៅជាមួយនាងយល់ថាសប្បាយចិត្តណាស់ ពុះកញ្រ្ជោលណាស់ អោយតែពេលណាខ្ញុំមានអារម្មណ៍តប់ប្រម៉ល់ពីណាពីណីម៉ោ ខ្ញុំតែងណាត់នាងចេញក្រៅ ញាុំរបស់អីដែលនាងចូលចិត្ត ហើយដើរហាងទិញរបស់ដែលនាងចង់បាន មិនថាកាបូប ខោអាវ ទូរស័ព្ទ ខ្ញុំទិញអោយនាងទាំងអស់សំខាន់អោយតែនាងធ្វើអោយខ្ញុំសប្បាយ.. តែតាមពិតមិនមែនដោយសារខ្ញុំជាអ្នកមាននោះទេ លុយទាំងអស់គឺជាប្រាក់ខែទាំងអស់របស់ខ្ញុំ ព្រោះថាតាំងពីរៀបការហើយប្រពន្ធខ្ញុំមិនដែលទាមទារកាន់កាប់លុយឡើយ ព្រោះនាងយល់ថាប្រាក់ខែខ្ញុំតិច នាងទុកអោយខ្ញុំចាត់ចែងខ្លួនឯង ព្រោះនាងក៏មានចំណូលផ្ទាល់ខ្លួនរបស់នាងដែរ.

ថ្ងៃមួយក្រោយពីណាត់ជួបស្រីលួចលាក់របស់ខ្ញុំហើយត្រឡប់ទៅផ្ទះវិញ ចូលដល់ផ្ទះភ្លាម ប្រពន្ធខ្ញុំសក់ក្បាល កន្រ្ទីងកន្រ្ទើង ខោអាវចាស់រលុងឃុង មុខសុទ្ធតែញើស កំពុងលាងសំអាតបង្គន់ នាងលាងយ៉ាងយកចិត្តទុកដាក់ ឃើញខ្ញុំហើយក៏នាងមិនទាំងនិយាយស្វាគមន៍ខ្ញុំមួយម៉ាត់ផង. មិនដឹងយ៉ាងម៉េចពេលនោះខ្ញុំយល់ថា ប្រពន្ធខ្ញុំគួរអោយខ្ពើម រួចហើយចាប់ពីយប់នោះមក ខ្ញុំលែងគេងបន្ទប់រួមគ្នាជាមួយនាងទៀតហើយ ដូច្នេះរៀងរាល់យប់នាងគេងជាមួយនឹងកូនអាយុ3ខែរបស់ពួកយើង.

នៅពេលដែលកូនខ្ញុំអាយុ5ខែ ខ្ញុំយល់ថាខ្ញុំលែងរស់នៅជាមួយនាងទៀតហើយ យល់ថាបរិយាសក្នុងផ្ទះកាន់តែអាប់អួរ កាន់តែគួរអោយធុញ ហើយខ្ញុំតែងឈ្លោះជាមួយនាងញឹកញាប់ ដូច្នេះទីបំផុតខ្ញុំក៏សុំនាងលែងលះគ្នា នាងនៅតែទឹកមុខនឹងថ្កល់ដដែល ហើយក៏យល់ព្រម នាងបានចាកចេញពីផ្ទះ និងយកកូនទៅជាមួយផង ហើយខ្ញុំយល់ថា វាជារឿងត្រឹមត្រូវណាស់ដែលភាគីម្តាយមានភារកិច្ចថែទាំកូន.

ក្រោយពេលលែងលះខ្ញុំបានយកស្រីលួចលាក់របស់ខ្ញុំជាប្រពន្ធពេញមុខរស់នៅក្នុងផ្ទះជាមួយខ្ញុំ ពីដំបូងយល់ថាមានសេចក្តីសុខណាស់ នាងតែងខ្លួនស្អាតៗ បាញ់ទឹកអប់ក្រអូប ស្រូបទាញចិត្តខ្ញុំរាល់ថ្ងៃ តែជីវភាពរស់នៅពេលនេះមិនដូចពីមុននោះទេ ប្រពន្ធក្រោយខ្ញុំមិនចេះធ្វើម្ហូប ដាំបាយ ក៏មិនចេះធ្វើកិច្ខការផ្ទះដែរ ក្រោយពេលចេញពីធ្វើការ ខ្ញុំមកដល់ផ្ទះវិញ ផ្ទះរញ៉េរញ៉ៃ បង្គន់គគ្រិច ធុំក្លិនឆ្អេះៗ ក្នុងបន្ទប់គេង ខោអាវរញ៉េរញ៉ៃ នៅលើគ្រែតុរសំអាងមានតាំងពីខោទ្រនាប់ប្រលាក់ឈាមរដូវរបស់នាង ដូច្នេះខ្ញុំត្រូវធ្វើជាចុងភៅ តែពេលខ្លះខ្ញុំក៏ខ្ជិលដែរដូច្នេះ តែងតែចេញទៅញាុំនៅក្រៅជាញឹកញាប់ ហើយចុងសប្តាហ៍ខ្ញុំត្រូវសំអាតផ្ទះ លាងបង្គន់ អ៑ុតខោអាវ បោកខោអាវ និយាយទៅសព្វគ្រប់ តែខ្ញុំបានម៉ោវិញត្រឹមរូបផុសក្នុងហ្វេសប៑ុក ” លោកប្តី ធ្វើការផ្ទះទៀតហើយ ធ្វើម៉េចប្រពន្ធមិនចេះធ្វើម្ហូប ស្រលាញ់បងណាស់” តែប៉ុណ្ណឹង តែខ្ញុំនៅស្តាយ នៅឈ្លក់វង្វេងនឹងខ្លួនប្រាណរបស់នាងនៅឡើយ ដូច្នេះអោយខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរ..

តែក្រោយម៉ោ កាន់តែហត់សព្វគ្រប់ រកលុយផង ធ្វើការផ្ទះផង ហើយប្រពន្ធក្រោយក៏មិនចេះសន្សំសំចៃអីដែរ នាងចេះតែធ្វើខ្លួន ទិញឡេ ទិញម្សៅ តែងខ្លួនថតផុស ហ្វេសប៑ុក យូរៗទៅពួកយើងក៏ឈ្លោះគ្នា នាងថា “នាងមិនចេះធ្វើអីបែបនេះ តាំងពីដើមម៉ោ ហើយខ្ញុំម៉ោយកនាងធ្វើអី បើថាពិបាកពេក នាងទៅធ្វើការនៅ ktv វិញចុះ ដើម្បីអោយគេឯងដឹងផង ថាខ្ញុំវាគ្មានសមត្តភាព ប្រពន្ធមួយចិញ្ចឹមមិនរស់”

ជីវិតចេះតែបែបនេះ ក្រោយមកដោយសារតែលេងហ្វេសប៑ុករាល់ថ្ងៃ នាងបានទាក់ទងអ្នកថ្មីដែលមានជាងខ្ញុំ ហើយនាងក៏ចាកចេញទៅបាត់បន្សល់នៅពាក្យមួយម៉ាត់ថា “សុំទោស ប្រុសល្អដូចបង មិនសមនឹងខ្ញុំទេ”
ខ្ញុំក៏នឹកដល់ភាពលំបាករបស់ប្រពន្ធមុនរបស់ខ្ញុំ ខ្ញុំចាប់ស្វែងយល់ថាហេតុអី នាងតែងមានទឹកមុខស្ងួតស្រពោន..


តើនាងហត់ប៉ុណ្ណាដែលត្រូវរ៉ាប់រងកិច្ចការផ្ទះតែម្នាក់ឯង ហើយត្រូវទៅធ្វើការទៀត?
សក់ក្បាលនាងរញ៉េរញ៉ៃ ព្រោះថា ក្រៅពីត្រូវមើលថែកូនតូច កុំថាដល់សិតសក់ សូម្បីពេលចូលបន្ទប់ទឹកមិនទាន់ហើយផង កូនយំបាត់ សួរថាខ្ញុំធ្លាប់ដឹងទេ ខ្ញុំតែងតែគិតថានាងធ្វើបាន ព្រោះគ្រប់យ៉ាងជាកាតព្វកិច្ចរបស់នាង…

ខ្ញុំមិនធ្លាប់បានសួរនាងថាហត់ទេ មិនធ្លាប់លួងលោមនាង មិនធ្លាប់លើកទឹកចិត្តនាង ព្រោះខ្ញុំយល់ថា វាមិនមានហេតុផលអីដែលត្រូវធ្វើបែបនេះដាក់ប្រពន្ធខ្លួនឯង…
ហើយខ្ញុំក៏យល់ថា ហេតុអីក្រោយពេលលែងលះគ្នា ទោះជាពេលនេះខ្ញុំអង្វរទទួលកំហុស នឹងសន្យាកែរខ្លួនធ្វើជាប្តីល្អជាថ្មី ក៏នាងនៅតែចិត្តដាច់?

អត្ថបទគួរអាន៖ ប្រពន្ធតាមទាន់ប្តីលួចមានស្រី នាំចូលមកដល់ក្នុងផ្ទះ!! នាងក៏បានធ្វើរឿងមួយ អោយប្តីស្តាយយំស្ទើរមិនចេញ

សំបុត្រកុនត្រូវបានទុកចោលលើតុ បន្ទាប់ពីបានទទួលទូរស័ព្ទពីស្វាមីខ្ញុំប្រាប់ថា ការងារនៅក្រុមហ៊ុនច្រើន មិនអាចត្រលប់មកបាយល្ងាចបាន។ មួយរយៈនេះខ្ញុំមានអារម្មណ៍ដឹងដល់ភាពប្រែប្រួលខុសធម្មតារបស់ស្វាមី ។

មនុស្សស្រីជាច្រើនអាចនឹងសង្ស័យច្រើន ប្រចណ្ឌច្រើនចំពោះស្វាមី។ តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ធ្វើជាភរិយាម្នាក់ ដែលបំពេញតួនាទីខ្លួនឯងឱ្យបានល្អ មើលថែទាំកូន រៀបចំផ្ទះសម្បែង ចាន ឆ្នាំង និងធ្វើជាភរិយាល្អម្នាក់ចំពោះស្វាមី។ ស្នាមក្រែម និងក្លិនទឹកអប់លើសំលៀកបំពាក់ស្វាមីជាភស្តុតាងដែលខ្ញុំអាចរករឿងបាន។ ប៉ុន្តែក្នុងនាមជាប្រពន្ធពេញច្បាប់ ខ្ញុំថាគ្មានប្រយោជន៍ទេ ដែលត្រូវតតាំង និងប្រឈមមុខ នឹងមនុស្សស្រីដែលជាបង្អែមក្រៅផ្ទះម្នាក់នោះ។ មានតែត្រូវសួរខ្លួនឯងថា តើយើងមានកំហុសឆ្គង ឬចំណុចខ្វះខាតត្រង់ណាខ្លះ បានជាស្វាមីត្រូវលួចលាក់នៅក្រៅផ្ទះ?

ស្វាមីកាន់តែផ្លាស់ប្តូរ ខ្ញុំរឹតតែត្រូវធ្វើចិត្តឱ្យស្ងប់ដូចទឹក។ ខ្ញុំឈរសម្លឹងគូស្នេហ៍ពីរនាក់ដែលកំពុងតែដើរឱបដៃគ្នាស្និទ្ធស្នាលចូលរោងកុន។ សំណាងដែលកូនៗមិនបានចាប់អារម្មណ៍ ព្រោះបើពួកគេឃើញ ខ្ញុំក៏មិនដឹងថាត្រូវរកចម្លើយដោះសារល្អបែបណាប្រាប់កូនៗដែរ។

ថ្ងៃដែលគួរឱ្យភ័យខ្លាចបានមកដល់ ពេលដែលរូបរាងនារីដ៏ស្រស់ស្អាតម្នាក់បានឈរចំពោះមុខខ្ញុំ ថែមទាំងអះអាងថាកូនក្នុងផ្ទៃ ជារបស់ស្វាមីខ្ញុំទៀតផង។ ខ្ញុំសឹងតែដួលមួយជំហរ តែខ្ញុំមិនអាចទន់ជ្រាយឱ្យកូនៗឃើញទេ។ នាងបានទាមទារសិទ្ធជាប្រពន្ធម្នាក់ទៀត និងទំនួលខុសត្រូវលើកូនរបស់នាង។

ពេលនោះហើយ ទើបខ្ញុំដឹងថានាងជាសង្សារចាស់របស់ស្វាមីខ្ញុំ តាំងពីមុនពេលពួកយើងរៀបការ។ ការពិតវានៅតែជាការពិត មិនខ្វល់អ្នកណាមកមុនមកក្រោយ សំខាន់ពេលនេះខ្ញុំជាប្រពន្ធ និងជាម្តាយរបស់កូនគាត់។ ខ្ញុំគ្មានកំហុស ហើយអំពើល្អទាំងប៉ុន្មានរយៈពេលច្រើនឆ្នាំរបស់ខ្ញុំ បានយកឈ្នះចិត្តបេះដូងស្វាមីទៅហើយ ហេតុអ្វីខ្ញុំត្រូវយកកិត្តិយសរបស់ខ្ញុំមកប្រលូកប្រឡាក់ជាមួយស្រីប្រភេទនេះ? ស្វាមីខ្ញុំគ្រាន់តែវង្វេងមួយពេល ពេលរងើកស្នេហ៍ចាស់ឆេះឡើងមួយឆាវ។ តែពេលដែលវារលត់វាគ្រាន់តែជាផេះផង់មួយ ដែលត្រូវរសាត់ទៅឆ្ងាយពេលមានខ្យល់បក់។

ជ័យជំនះបានមកនៅលើដៃរបស់ខ្ញុំ ពេលដែលខ្ញុំប្រកាន់ចរិតថ្លៃថ្នូរ និងតតាំងជាមួយមនុស្សស្រីម្នាក់នោះដោយកិត្តិយសជាប្រពន្ធ។ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា និងតស៊ូជាមួយគ្នា ជឿថាគ្មានរឿងអ្វីដែលយើងមិនអាចដោះស្រាយបានទេ។ ខ្ញុំមានសិទ្ធគ្រប់គ្រាន់ ខ្ញុំស្រលាញ់ប្តីរបស់ខ្ញុំ ខ្ញុំប្រាកដជាត្រូវការពារ ហួងហែងនិងព្យាយាមឱ្យអស់ពីសមត្ថភាព ឱបក្រសោបគ្រួសារមួយនេះទុក។ មនុស្សស្រីម្នាក់នោះមានតែដើរចេញទាំងអាម៉ាស់មុខជាទីបំផុត។

ទាំងអស់គ្នាអាចឃើញថា ខ្ញុំល្ងង់ដែលមិនរករឿងពួកគេ តែដោយសារភាពល្ងង់ខ្លៅ និងការតាំងចិត្តខ្លួនឯងឱ្យត្រជាក់ដូចទឹកកកបែបនេះហើយ បានជាខ្ញុំអាចទាញយកការអាណិត និងក្តីស្រលាញ់ពីស្វាមីបាន។ មនុស្សប្រុសបែបនេះហើយ ចង់សាក ចង់ភ្លក់របស់ថ្មីប្លែកៗ តែពេលដែលមានបញ្ហា មានរឿងកើតឡើងមនុស្សប្រុសក៏ចេះប្រៀបធៀបដែរ ថាអ្នកណាជាដុំពេជ្រ អ្នកណាជាដុំថ្មពិតប្រាកដ៕

ប្រភព៖ Khmerload