៙រាត្រី​មួយ​នោះ ខ្ញុំ​រវល់​សរសេរ​បញ្ចប់​សៀវភៅ​​មួយ​ក្បាល​រហូតដល់​យប់​ជ្រៅ​ខុស​ពី​រាល់​ដង។ ម៉ោង​ជិត​មួយ​​ភ្លឺ​ទៅ​ហើយ សំលេង​ឡាន​ក្រុង​បាន​មក​ឈប់​សំចត​ដាក់​អ្នក​ដំនើរ​នា​ចំនត​មួយ​នៅ​ទល់​មុខ​ផ្ទះ​របស់​ខ្ញុំ។ អ្នក​ដំនើរ​អ៊ូរអរ​ ជជែក​គ្នា​វ៉ូក​វ៉ាកតាម​របៀប​ជា​អ្នក​ដើរ​លេង​យប់​ផង និង​របៀប​ជា​មនុស្ស​ញៀននឹង​​គ្រឿង​ស្រវឹង​ផង។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ។ ស្រាប់​តែ​ពេល​នោះ​មាន​សំលេង​មួយ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង ដូច​ជា​សំលេង​មាន់​ដែល​គេ​គប់​ត្រូវ​មួយ​ដុំថ្ម រឺ​មិន​អញ្ចឹង​ទេដូច​ជា​មនុស្ស​ស្រែក​មមើ​នៅ​ពេល​យប់។ ខ្ញុំ​ក៏​ដើរ​ចេញ​ពី​តុទៅ​អើត​មើល​តាម​បង្អួច​កញ្ចក់​។ គ្មាន​ឃើញ​អ្វី​សោះ​ក្រៅ​ពី​ដើម​ឈើ​មួយដើម​​នៅ​ទល់​មុខ​ផ្ទះ​ខ្ញុំ។ ជា​ដើម​ឈើ​ដ៏​ចំលែក​មួយ​ដើម ជា​ដើម​ឈើ​ចាស់​មាន​មែក​សាខា មាន​វល្លិ៍​ដុះ​ព័ទ្ធ​គល់ ទ្រុបទ្រុល។ នា​រដូវ​ផ្ការីក រុក្ខជាតិ​ដទៃ​ចេញ​ផ្កា​យ៉ាង​ស្រស់​បំព្រង ដោយ​ឡែក​តែ​ដើម​ឈើ​ដ៏​ធំ​នៅ​ទល់​មុខផ្ទះ​ខ្ញុំ​នេះ គ្មាន​ផ្លែ​គ្មាន​ផ្កា​អ្វី​ដ៏​គួរ​អោយ​គយ​គន់​នឹង​គេ។ពេល​ល្ងាចខ្លះ​​ក្នុង​រដូវ​រងារ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ដើម​ឈើ​នេះ​ជា​ខ្លាំង។ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ចំលែក​ជា​មួយ​ដើម​ឈើ​នេះ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មាន​ខ្មោច​រស់​នៅ​ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មានមនុស្ស​ចង​ក​នៅ​លើ​ដើម​ឈើ​នេះ។ ក្រៅ​ពី​ដើម​ឈើ​មួយ​ដើម​នេះ នៅ​មាន​សួន​ស្មៅ​ និង​ផ្កា​ដែល​គេ​ដាំ​ជា​របង​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ

ខ្ញុំ​ក៏​បិទ​កុំព្យុទ័រ រៀប​ចំ​ចូល​ទៅ​ដេក។តែ​ពេល​នោះ​មិន​ដឹង​ជា​ហេតុអ្វី​បាន​បណ្តាល​ចិត្ត​ខ្ញុំ​អោយ​អើត​មើលទៅ​ក្រៅ​​ម្តង​ទៀត​តាម​មាត់​បង្អួច​ក្នុង​បន្ទប់​ដេក​របស់​ខ្ញុំ។ រាត្រី​ដ៏​ស្ងាត់​សូន្យ ក្រោម​ពន្លឺ​ដួង​ខែ​១២​កើតពណ៌សដូច​ប្រាក់ និង​អំពូល​ភ្លើង​ដែល​គេ​ដាក់​បំភ្លឺ​តាម​ផ្លូវ។ ខ្ញុំ​សំលឹង​ទៅ​ដើម​ឈើ​មួយ​ដើម​នោះ​ទៀត។ រស្មី​ព្រះ​ចន្ទ​មិន​អាច​យក​ឈ្នះ​មែក​ដ៏​សាខា​ត្រឈឹង​ត្រឈៃ​របស់​វា​ឡើយ។ ក្រោម​ដើម​ឈើ​នោះ​ងងិត​ស្ល៊ុប។ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មាន​អ្វី​អើត​ឡឺមៗ​នៅ​ក្បែរ​គល់​ឈើ​នោះ។ ខ្ញុំ​ចាំ​មើល​។ មួយ​សន្ទុះ​ក្រោយ​មក …ហ្អា!!…ក្បាល​មនុស្ស​ហោះ!!.. ក្បាល​ដែល​កំពុង​តែ​ហោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ!!…នេះ​ជា​អាប​ ដែល​គេ​និយាយ​នោះ​ទេ​ដឹង?!។

គេ​តែង​និយាយ​ថា​អាប​ចូល​ចិត្ត​ទៅ​​កន្លែង​ណាដែល​មាន​ភក់​ច្រំ។ នៅ​ទី​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​កន្លែង​គគ្រិច​បែប​នេះ​សោះ។ ខ្ញុំ​គិត​មួយ​សន្ទុះ។ ខ្ញុំ​នឹក​ឃើញ​ហើយ កាល​ពី​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​លេង​នៅ​ក្នុងប៉ាក់​ហ្កៃយើលដែល​មានដើម​ឈើ​ធំ​ៗ។ ប៉ាក់​នោះនៅ​ចំងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្ញុំ។ អាប​នេះ​កំពុង​តែ​ហោះសំដៅ​ទៅ​ប៉ាក់​នោះ​ទៀត។ នៅ​ក្នុង​ប៉ាក់​នោះ អជ្ញាធររបស់​ក្រុង​នេះ​បាន​បែង​ចែក​ដី​ខ្លះ​សំរាប់​ចាស់​ៗ​ដាំ​បន្លែ​បង្កា។ ខ្ញុំ​បាន​ឃើញ​ថ្លុក​មួយ​ដែល​មាន​ទឹក​ខ្មៅ​ល្អក់ ស្ថិត​នៅ​ពី​ក្រោយខ្ទម​​យាយ​ចាស់​ដ៏​អាថ៌កំបាំងម្នាក់។ ចៃដន់នៅ​ពេល​​ខ្ញុំប្រទះ​ភ្នែក​ចំ​យាយ​ចាស់​ម្ចាស់​ខ្ទម​នេះ គាត់​សំលក់​មក​ខ្ញុំ​ហាក់​ដូច​ជា​ចង់​ស៊ី​សាច់​ហុត​ឈាម។ យាយ​នោះ​ជា​អាប​ទេ​ដឹង?។ ទេ អាប​កំពុង​តែ​ហោះ​នេះ មើល​ទំនង​ទៅ​ មុខរបស់​វា​ដូច​ជា​ក្មេង​ណាស់។

ខ្ញុំ​កំពុង​តែ​តាម​មើល ស្រាប់​តែ​លឺសំលេង​ក្មេង​ស្រែក​យំ។ អូ!..ជា​សំលេង​កូនស្រី​ខ្ញុំដែល​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់​ស្កល់ វា​យំតាម​រេផ្លិច​របស់​វា នៅ​ពេល​ដែល​ដប​ទឹក​របូត​ចេញ​ពី​មាត់​វា។ ខ្ញុំ​ងាក​មក​មើលវា វា​រើ​បំរះ​រាវ​រក​ដប​ទឹក​ដោយ​ខ្លួន​ឯង​រួច​ក៏​ស្ងាត់​ទៅ​វិញ។ ខ្ញុំ​ក៏​ងាក​ទៅ​តាម​មើល​ក្បាល​អាប​នោះ​ទៀត…ហ្អា!!! ខ្ញុំ​ភ្ញាក់​ស្ទើរ​លោះព្រលឹង..​មនុស្ស​ម្នាក់កំពុង​តែ​ឈរ​នៅ​ទល់​មុខ​ខ្ញុំនៅ​ខាង​ក្រៅ.. មុខ​គួរ​អោយ​ខ្លាច​..!!។

ខ្ញុំ​ប្រមូល​ស្មារតី។ តាម​ពិត​ជា​រូប​របស់​ខ្លួន​ឯង​ដែល​ចាំង​នឹង​កញ្ចក់​បង្អូច​សោះ។​ នៅ​ពេល​អាប​នោះ​វា​សំលឹង​មក​ខ្ញុំ ខ្ញុំ​សំលឹង​ទៅ​វា​វិញ។ ហេតុ​តែ​សង្ស័យ ខ្ញុំ​ខំ​តាម​មើល​អាប​នោះ។ ខ្ញុំ​តែង​លឺ​គេ​និយាយ​ថា អាប​ដក​តែ​ក្បាលពោះ​វៀនបេះ​ដូង​ក្រពះ​ថ្លើម ទុក​ដង​ខ្លួន​នៅ​ផ្ទះ​របស់​វា រួច​ហោះ​ចេញ​មក​ក្រៅ។ ខ្ញុំ​ឆ្ងល់​ណាស់​ថា វា​ធ្វើ​អញ្ចឹង​យ៉ាង​ម៉េច​កើត​បើ​គ្រឿង​ក្នុង​មនុស្ស​ជាប់​គ្នា​ទាំង​អស់​យ៉ាង​នេះ។ ដូច​ជាបន្ត​ពី​មាត់​គឺ​បំពង់​អាហារ បន្ត​មក​ទៀត​គឺ​ក្រពះ​រួច​ពោះ​វៀន​តូច ពោះវៀន​ធំ ចុង​បញ្ចប់​គឺ​ទ្វារ​បញ្ចេញ​ចោល​ជាប់​នឹង​ស្បែក​ខាង​ក្រៅ។ ប្រហែល​ជា​អាប​ចេះ​ផ្តាច់​គ្រឿង​អស់​នោះ​ចេញ​ដូច​វា​ផ្តាច់​ក្បាល​ពី​ដង​ខ្លួន​ដែរ​ទេ​ដឹង?។ តែ​វា​ផ្តាច់​សរសៃ​ឈាម​ពី​គ្នា​បាន​យ៉ាង​ម៉េចទៅ​?។ ប្រសិនបើ​យើង​ដឹង​អាថ៌កំបាំង​នេះ ប្រហែល​ជា​រក​ឃើញ​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​សតវត្សរ៍​នេះ​ផង​ក៏​មិន​ដឹង។

ខ្ញុំ​ចាំ​មើលផ្នែក​ខាង​ក្រោម​របស់​វា តើ​ជា​ពោះវៀនពោះ​តាំង​ដូច​ជា​គេ​និយាយ​មែន​រឺ​អត់។ ពេល​នេះ​ខ្ញុំ​មើល​មិន​ទាន់​ឃើញ​ទេ ព្រោះ​បាំង​ដើមផ្កា​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ​ជា​របង​នោះ។ ខ្ញុំ​ចាំ​មើលពេលក្បាល​នោះ​វា​ហោះដល់​កន្លែង​ដែល​ដើម​ផ្កា​អស់​នោះត្រូវ​បាក់​អស់​​ដល់​ដី​ដី​ដោយ​សារ​តែ​មនុស្ស​ដើរ​ឆ្លង​ទៅ​ឆ្លង​មក។ ក្បាល​នោះ​ហោះ​មក​ដល់​កន្លែង​នេះ​ហើយ… ខ្ញុំខំ​សំលឹង…។ ពោះវៀន​ពោះ​តាំង? មិន​មែន​ទេ​ដៃ​ជើង​ធម្មតា​ទេតើ? អាបមិន​មែនហោះ​ជា​មួយ​គ្រឿង​ក្នុង​វា​ដូច​គេ​និយាយ​ទេ វា​ហោះ​​ជា​មួយ​ខ្លួន​វា​ទេ​តើ។ ទេ..ជា​មនុស្ស​ធម្មតា​ទេ​ដឹង?។៚

អត្ថបទគួរអាន៖ នៅផ្ទះក្បែរគ្នារាប់ឆ្នាំ ទើបដឹងថាយាយចាស់ អ្នកជិតខាងខ្ញុំគឺជា… (រឿងពិតក្នុងខេត្តបាត់ដំបង)

អប៉ីជំនឿនៅតែបន្តមានរជឿចំពោះប្រជាជននៅតាមតំបន់មួយចំនួននៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាយើង។ រឿងធ្មប់ អាប ខ្មោច ព្រាយ បិសាច នៅតែកើតមានឡើង- ជឿឬមិនជឿអាស្រ័យលើការគិតវិភាគរបស់យើង។ ប៉ុន្តែ ប្រសិនបើយើងមិនជឿសូមកុំប្រមាថ ព្រោះវាជារឿងមួយដែលយើងគ្រប់គ្នាមើលមិនឃើញឡើយ។ ជាក់ស្តែង កាលពីជាង10ឆ្នាំមុន មានរឿងមួយបានធ្វើឲ្យអ្នកភូមិរបស់ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ថិតក្នុងខេត្តបាត់ដំបង។ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឮរួចមកហើយអំពីអាប។ អាបគឺជាមនុស្សដែលមានមហិទ្ធរិទ្ធ អាចដកក្បាលចេញពីខ្លួនដែលមនុស្សផងទាំងពួងធ្វើមិនបាននោះឡើយ។

រឿននេះបានកើតឡើងនៅពេលដែលខ្ញុំមានអាយុប្រហែល12ឆ្នាំប៉ុណ្ណោះ។ មីងម៉ៅមានប្តីនិងកូនចំនួន3នាក់ ដែលស្រីពៅគឺជាកូនពៅ។ មីងម៉ៅជាអាបអាថ៌កំបាំងមួយរូបដែលសូម្បីតែគ្រួសារគាត់ក៏ពុំដឹងឡើយថារូបគាត់គឺជាអាប។ ប៉ុន្តែ អាថ៌កំបាំងមិនមានលើលោកនេះឡើយ។ សម័យ-ថ្ងៃមួយនោះពូកែមដែលជាមិត្តជិតស្និទ្ធរបស់ប្តីគាត់ដែលស្គាល់គ្នារយៈកាល2-3ឆ្នាំមុនក្នុងអំឡុងពេលធ្វើការសំណង់ជាមួយគ្នានៅឯទីក្រុងភ្នំពេញបានមកលេងនឹងពូបឿកដោយក្តីនឹករលឹក។ ដោយសារតែពូបឿកជាមនុស្សញៀនស្រាហើយក៏ជាប់ឈ្មោះថាតាប្រមឹកព្រឹកល្ងាចផងនោះ។ ភ្លាមនោះ ពូបឿកក៏ឲ្យកូនស្រីគាត់ទៅទិញស្រាស2លីត្រ និងប្រើប្រពន្ធឲ្យចាប់មាន់ស្ងោរដើម្បីជាការស្វាគមន៍ពួកម៉ាក។ មីងម៉ៅក៏បានហៅមាន់និងចាប់បានមេមាន់ខ្មៅក្រមុំមួយ ហើយគាត់ក៏យកវាទៅបោច។ មួយសន្ទុះក្រោយមក ពូបឿកក៏ដើរទៅផ្ទះបាយដើម្បីប្រាប់ប្រពន្ធឲ្យយកគ្រឿងក្នុងទៅក្លែម។ គ្រាន់តែដើរទៅដល់ភ្លាម ហៀបហាមាត់នឹងប្រាប់ប្រពន្ធ ស្រាប់តែពូបឿកស្ទើរតែលាស់ព្រលឹងទៅហើយនៅពេលឃើញមាត់ប្រពន្ធរបស់គាត់ប្រលាក់សុទ្ធតែឈាមក្រហមឆ្អៅ។

មីងម៉ៅធ្វើជាឆ្ងល់ក៏សួរថា៖ «ឪវាឯងកើតអីនឹង?»។ ពូបឿកក៏និយាយថា “មាត់ម៉ែវាឯងមិចបានប្រលាក់សុទ្ធតែឈាមអញ្ចឹង!» អូរ! ចាមកពី(អម្បាញ់)មិញ ពេលអារកមាន់ទៅ អាមាន់នេះវារើខ្លាំងពេក ទើបខ្ញុំខាំក្បាលវាកុំឲ្យរើទើបមានឈាមមកប្រលាក់បែបនេះឯង។ “អើ អញ្ចឹងម៉ែវាឯងយកគ្រឿងក្នុងមក អញយកទៅក្លែមមុនវើយ”ពូបឿកបាបបញ្ជាក់។ មីងម៉ៅក៏តបវិញថា “ចាស៎ អញ្ចឹងឪវាឯងចាំមួយភ្លែតសិនទៅ!”។ បន្តិចក្រោយមក មីងម៉ៅបានហុចឆាគ្រឿងក្នុងទៅឲ្យពូបឿក។ ពូបឿកលាន់មាត់ថា ចុមឯណាឈាមមាន់ម៉ែវា? អ៊ើ!ខ្ញុំបានស៊ីវាអស់ហើយ! ថាមិចស៊ីវាអស់ហើយ? ពូបឿកបានសួរបញ្ជាក់។ ចា! ព្រោះឈាមមាន់នៅសល់តែបន្តិចទេ ខ្ញុំក៏បានស្រង់វាយកមកភ្លក្សមុនពេលឪវាឯងមកដល់បន្តិចនឹង។ ពូបឿកកក៏បានយល់ព្រមហើយដើរចេញទៅ។បន្ទាប់ពីនោះមកពូបឿកចេះតែឆ្ងល់ថាហេតុអ្វីបានជាគាត់ដេកដូចងាប់អញ្ចឹង ??? ដូចដែលគាត់បានសង្ស័យមិនខុសមែន នាយប់មួយខណៈពេលដែលអ្នកភូមិកំពុងតែលង់លក់នៅកក្នុងដំណេក ក្នុងរាត្រីស្ងាត់ជ្រងំផងនោះស្រាប់តែពូបឿកបានភ្ញាក់ដឹងខ្លួន ព្រោះមាននណាម្នាក់បានមមកពន្យល់សុបិន្តគាត់ថា«ប្រពន្ធឯងបានក្លាយជាទាយាទរបស់គេហើយ ចូរប្រុងប្រយ័ត្នអោយមែនទែន»ថាដលល់ត្រង់នេះពូបឿកក៏ភ្ញាក់ដឹងខ្លួនតែម្ដង។

មិនបង្អង់យូរឡើយពូបឿកក៏បានស្ទាបរកប្រពន្ធនិងអោនក្បាលដាស់ប្រពន្ធដើម្បីនិយាយប្រាប់ប្រពន្ធអំពីរឿងសុបិន្ដនោះ។ ទោះបីគាត់អង្រួនដាស់មីងម៉ៅយ៉ាងណាក៏ដោយក៏មីងម៉ៅមិនព្រមដឹងខ្លួនសោះឡើយ។ ដោយហេតុតែហៅប្រពន្ធមិនឡើងគាត់ក៏លូនចេញក្រៅមុងដើម្បីដុតចង្កៀងបំភ្លឺនិងគិតអំពីរឿងយល់សប្តិនោះ។ គាត់គិតបណ្ដើរក្នុងអារម្មណ៍ព្រួយបារម្ភអំពីប្រពន្ធបណ្ដូលចិត្តរបស់គាត់បណ្ដើរ គាត់ក៏បានងាកមុខយឺតៗសម្លឹងទៅប្រពន្ធរបស់គាត់ រំពេចនោះពូបឿកភ្ញាក់ខ្លួនព្រឺតជាមួយយប់ស្ងាត់ត្រជាក់ព្រឺព្រួចខ្យល់បក់មករវិចៗ កែវភ្នែកបង្ហាញពីភ័យខ្លាចសម្លឹងមើលទៅរាងកាយប្រពន្ធដែលមិនមានជាប់ក្បាលនោះ ធ្វើអោយពូបឿកតក់ស្លុតជាក្រៃលែង។ គាត់ពិតជាខ្លាចណាស់នូវរូបភាពដែលរន្ធត់បែបនេះ ព្រោះគាត់មិនដែលបានឃើញទេពីមុនមកទើបតែពេលនេះ ហើយចំប្រពន្ធជាទីស្រឡាញ់របស់គាត់ថែមទៀត។ដោយភ័យខ្លាចមីងម៉ៅមកទាន់ហើយដឹងខ្លួនថាពូបឿកដឹងពីរឿងរបស់គាត់ ពូបឿកក៏ធ្វើជាសម្ងំដេកមិនដឹងខ្លួន។ លុះបានប្រហែលជាមួយម៉ោងក្រោយមកប្រពន្ធរបស់គាត់បានត្រឡប់មកវិញជាមួយពោះវៀនមួយចង្កោមហើយក៏ចូលប្រាណបានសម្រេចទៅ។ លុះព្រឹកឡើងពូបឿកពិតជាមានអារម្មណ៍ព្រួយខ្លាំងណាស់ ហើយបានដើរទៅប្រាប់អ្នកជីតខាងថាប្រពន្ធគាត់ជាអាប និងបានផ្ដាំប្រាប់អ្នកជិតខាងអោយប្រុងប្រយ័ត្នខ្លួនឫត្រីសាច់ចំអាបជាដើម។ ប៉ុន្តែអ្នកជិតខាងទាំងនោះមិនបានជឿគាត់ឡើយ ព្រោះពូកគេគិតថាពូបឿកជាមនុស្សប្រមឹកនិយាយអ្វីមិនដឹងខុសត្រូវឡើយ។

មានតែម្ដាយខ្ញុំទេដែលមានអារម្មណ៍មួយមកប្រាប់គាត់ថាវាអាចជាការពិត ម្យ៉ាងទៀតរាល់ព្រឹកម៉ោង៥ ពេលដែលគាត់យកគោទៅចងគាត់តែងតែឃើញមីងម៉ៅដើរចេញពីភូមិដែលគ្មានផ្ទះចាស់មួយ ជាមួយនិងសក់កន្ទ្រើងរើងគួរអោយខ្លាច។ ម្ដាយខ្ញុំគិតថាមីម៉ៅបើមិនមែនជាអាបក៏ធ្មប់ដែរ។ គាត់ក៏បានយករឿងនេះមកប្រាប់ខ្ញុំនិងក្រុមគ្រួសារបងប្អូនអោយយមានការប្រុងប្រយ័ត្ន ហើយគាត់បញ្ជាក់ថាបើមីងម៉ៅមកផ្ទះរកអ្វី អោយវាទៅដូចជា ចង្អេរ ល្អី កញ្រ្ចែង ដែកកេះ ជាដដើម ព្រោះកុំអោវាខឹងនឹងយើង បើវាខឹងសម្បារហើយវាអាចធ្វើយើងអោយស្លាប់បាន ឫអាចមកចាប់ស៊ីពោះវៀនយើងដូចក្នុងរឿងអញ្ចឹង។ គ្រប់គ្នានៅក្នុងផ្ទះទប់សំណើចសឹងមិនជាប់ព្រោះពេលបានឮម៉ែនិយាយបែបនេះ ព្រោះម្នាក់ៗគិតថាគាត់ដូចជាជឿស៊ុបពេកហើយ ស្ដាប់ទៅដូចជារឿងកំប្លែងអញ្ចឹង។ សូម្បីតែខ្ញុំក៏មិនជឿរដែរ ព្រោះខ្ញុំគិតថានៅលើលោកនេះវាគ្មានអាបអីនោះទេ។ លុះពេលយប់ឡើងមនុស្សជាច្រើនកុះករដើរកាត់មុខផ្ទះរបស់ខ្ញុំទៅលេងវត្ត ព្រោះថ្ងៃនេះវត្តក្នុងភូមិរបស់ខ្ញុំមានបុណ្យកឋិន ហើយមានធុងបាសរាំទៀតផង។ កម្លោះក្រមុំក្នុងភូមិគេនាំគ្នាទៅរាំលេងគ្រប់គ្នា ចំណែកខ្ញុំវិញមិនបានទៅនឹងគេឡើយដោយសារតែពុកម៉ែហាមមិនអោយដើរលេងយប់ ព្រោះខ្លាចក្រេងគេវ៉ៃគ្នាអាចមកត្រូវចំយើងដែលជាមនុស្សស្លូតត្រង់។ ទោះមិនបានទៅខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយណាស់ព្រោះពេលឮសម្លេងធុងបាសកងរំពង គួរអោយចង់គ្រលែងកាយអោយសប្បាយក្នុងចិន្ដាណាស់។

ម្យ៉ាងទៀតនឹកចង់ញ៉ាំសាច់គោអាំងជាមួយជ្រក់ល្ហុងអោយឆ្ញាញ់មាត់ផង ព្រោះបានសន្សំលុយទុកជាច្រើនថ្ងៃមកហើយ តែទីបំផុតបានត្រឹមដេកស្រម៉ៃ។ ម៉ោងប្រហែលជា១២យប់សំលេងបាសបានបិតភ្លាម ខ្ញុំមិនទាន់គេងលក់់នៅឡើយទេ ព្រោះបទចម្រៀង កន្ទ្រឹម រាំវង់ពិរោះពេកទើបចេះតែតាមស្ដាប់រហូតដល់ចប់។ ប្រហែលជា១០នាទីក្រោយមកឆ្កែផ្ទះខ្ញុំវាព្រុះខ្លាំងសម្បើមណាស់ ពេលនោះខ្ញុំក៏បានអើតមើលតាមបង្អូច ក្រោមខែក្នើតពេញបរមី ខ្ញុំមើលស្គាល់យ៉ាងច្បាស់ថាជាពូផាកូនតាផន។ ពូផាជាកម្លោះរាងចំណាស់នៅក្នុងភូមិ គាត់មានអាយុ៣៣ឆ្នាំហើយ ប៉ុន្តែគាត់មានរាងសង្ហាណាស់ ក្រមុំណាក៏មានចិត្តលួចស្រឡាញ់គាត់ដែរ ប៉ុន្តែគាត់មិនដែលចាប់អារម្មណ៍ទេ។លុះបន្តិចក្រោយមកពូផាក៏បានដើរទៅ ហើយខ្ញុំក៏សម្ងំគេងលក់រហូតទាល់ភ្លឺតែម្ដង។

 

លុះព្រឹកឡើងខ្ញុំបានចេញទៅរៀន ខ្ញុំក៏បានឈប់កង់ទិញសៀវភៅនៅតូបតាសោម កំពុងតែរើសមើលសៀវភៅក៏ស្រាប់តែ ឮម៉ែពូផានិយាយប្រាប់អ្នកនៅទីនោះថា «អាផាកូនខ្ញុំបានឃើញអាបកាលពីយប់មិញ ពេលដែលមកពីរាំលេងនៅវត្ត»។ អាផាប្រាប់ថា« ពេលដើរកាត់តាមផ្ទះអ្នកភូមិមកដល់មាត់ផ្លូវចូលផ្ទះ ស្រាប់តែមានពន្លឺមួយ ចាំងចម្លែកចេញពីមាត់ស្រះខាងក្រោយផ្ទះ ខ្ញុំក៏បានដើទៅមើលព្រោះបើតាមកាស្មានទៅភ្លើងនោះមិនមែនជាភ្លើងពិលទេ ភ្លើងនោះមានពណ៌ខៀវ។ លុះពេលដើទៅដល់ ភ្លើងនោះហាក់បានឮសម្រឹបជើងខ្ញុំវាបានងាកមកយ៉ាងលឿន មើលទៅវាដូចជាភ័យខ្លាំងណាស់ពេលបានឃើញខ្ញុំ ប៉ុន្តែខ្ញុំមិនបានឃើញមុខវាឡើយព្រោះពន្លឺភ្លើងរបស់វាបានបាញ់មកចំកែវភ្នេករបស់ខ្ញុំតែម្ដង។ ប៉ុន្តែអ្វីដែលមិនគួអោយជឿនោះគឺនៅពីក្រោមភ្លើងពណ៍ខៀវនោះ ពោពេញទៅដោយពោះវៀនជាចង្កោមៗមើលទៅពិតជាគួរអោយខ្លាចណាស់ ខ្ញុំស្គាល់វាច្បស់ណាស់ថាជាអាប ប៉ុន្តែខ្ញុំមិនមានប្រតិកម្មភ័យខ្លាចអ្វីបន្តិចសោះ ព្រោះគិតថាវាជាអាបអញ្ចឹងមិនអាចធ្វើអ្វីយើងបានទេ វាគ្មានដៃជើងឯណាមកទប់ទាល់ជាមួយើងនោះទេ។ ពេលនោះខ្ញុំក៏បានដើរមកអណ្ដូងទឹកដើម្បីលាងជើងនឹងអាលចូលដេក គ្រាន់តែយកផ្តិលដងទឹកមិនទាន់ទាំងបានចាក់លាងជើងផងស្រាប់តែនាងអាបនោះបានហោះមកលើក្បាលខ្ញុំ រៀបនឹងខាំខ្ញុំទៅហើយ វាមានមុខមាត់គួអោយខ្លាចណាស់ តែខ្ញុំមើលមិនស្គាល់ឡើយថាវាជានណា ស្របពេលយប់ត្រជាក់ស្ងាតើជ្រងំអមជាមួយខ្យល់បក់មករវិចៗ ខ្ញុំមិនដឹងជារកវិធីអ្វីដើម្បីកម្ចាត់អាបនោះអោយចេញពីខ្ញុំបានឡើយ។

ដោយរកវិធីសាស្ត្រមិនឃើញ ចំនែកឯអាបនោះវិញគិតតែញេញធ្មេញដាក់ហាក់ដូចជាចង់គំរាមកំហែងខ្ញុំមិនអោយយករឿងនោះទៅប្រាប់នណា។ ខ្ញុំខឹងសម្បារនឹងវាខ្លាំងណាស់ ពេលនោះទឺកផ្តិលនៅក្នុងដៃរបស់ខ្ញុំ ខ្ញុំក៏បានជះទឹកនោះទៅលើវាខ្លាំងៗ តែវាមិនព្រមហោះចេញទៅណាឆ្ញាយនោះទេ ដោយទាល់តម្រិះ ហើយខ្លាចវាមកខាំហែកពោះវៀនខ្ញុំស៊ីពេក ខ្ញុំក៏រត់ឡើងទៅលើផ្ទះបិទទ្វាដេកទៅ។ ហើយខ្ញុំក៏មិនបានដឹងថាអាបនោះវាហោះទៅទីណាបន្តរទៀតដែ។» បន្ទាប់ពីបានស្ដាប់ម៉ែពូផានិយាយហើយ ចាស់ៗនៅក្បែរនោះហាក់ដូចជាស្លុងអារម្មណ៍ជក់ចិត្ត បង្កប់នៅភាពភ័យខ្លាចខ្លាំងណាស់។ ចំណែកខ្ញុំវិញក៏មិនខុសពីយាយៗទាំងនោះដែរ ខ្ញុំគិតក្នុងចិត្តថា«អីយ៉ា ស្ដាប់ម៉ែពូផានិយាយទៅដូចជាទំនងដល់ហើយ តែទោះជាយ៉ាងណាក៏ខ្ញុំមិនជឿដែរ ព្រោះវាមិនដែលមានទេ មនុស្សដែលមានតែក្បាលនិងពោះវៀននោះ។ ហើយខ្ញុំបានគិតថាម៉ែពូផាអាចចាញ់បោកកូនគាត់ក៏ថាបាន។

ហ៊ើយប្លែកៗ!! អូដល់ម់ោង៧ហើយ ងាប់ហើយលោកអើយទៅយឺតទៀតហើយ។ ម៉ោងប្រមាណប្រហែលជា១០ព្រឹកខ្ញុំបានចេញពីរៀនមកផ្ទះដើម្បីហូបបាយហើយនឹងអាលទៅឃ្វាលគោ។ មកដល់ផ្ទះភ្លាមឮតែម៉ែនិយាយរឿងពូផាបានឃើញអាបស្អីនោះទៀតហើយ ស្ដាប់ទៅដូចគ្នាបេះបិទនឹងរឿងដែលម៉ែពូផាបាននិយាយព្រឹកមិញ។ ខ្ញុំក៏បានលាន់មាត់ថា« លឿនដល់ដល់ហើយវ៉ើយ!! មួយភូមិដឹងស្ទើតែគ្រប់គ្នាហើយ។ ពិបាកណាស់ដល់ពេលអ្នកមិនជឿមកនៅក្បែរអ្នកជឿអញ្ចឹង» ម៉ែខ្ញុំសំលក់មកខ្ញុំហើយនិយាយថា«អើ បើមិនជឿក៏ហើយទៅចាំដល់វាហោះមកស៊ីពោះវៀនហែងអស់ បានហែងជឿមែន» ខ្ញុំសើចញឹមៗ រួចម៉ែបន្តទឿតថា« នែ!! អាវ៉ាយប់មិញគេរកត្រីបានច្រើនណាស់វ៉ើយ ព្រោះយប់មិញវារាងត្រជាក់ខ្លាំង ត្រីវារៀលឡើងលើភ្លឺស្រែច្រើនណាស់ខែនឹង។» « អៃយ៉ា មែនក៏អីម៉ែ អញ្ចឹងខ្ញុំរកទៅជីករណ្ដៅសិនហើយ» ខ្ញុំបានតបទៅម៉ែ រួចក៏រត់ទៅ។ នារដូវស្រូវចេញផ្លែ ខ្យល់បក់រវិចៗ ត្រជាក់សម្បើមណាស់ មើលទៅស្រែខ្លះមានពណ៍លឿងលាយបៃតងបញ្ជាក់ថាស្រូវជិតទុំហើយចំណែកស្រែខ្លះទៀតនៅមិនទាន់មានដង្ហើមនៅឡើយ។ ខ្ញុំដើរបណ្ដើរភ្នែកមមៃរកមើលកន្លែងណាដែលទំនងអាចជីករណ្ដៅហើយមានត្រីលោតចូល លុះដើបានប្រមាណជា៣០០ម៉ែតពីផ្ទះខ្ញុំក៏រកបានកន្លែងជីករណ្ដៅមួយទំនងគួរសម។

ម៉ោងប្រហែល៦ល្ងាចខ្ញុំក៏ជីករណ្ដៅ៨ឯណោះ ដោយយប់ហើយខ្ញុំក៏បានធ្វើដំណើត្រឡបប់មកផ្ទះវិញ។ លុះយប់ម៉ោង៨ ក្មេងៗជាច្រើនក្នុងភូមិគេនាំគ្នីគ្នាទៅមើលរណ្ដៅដើម្បីយកត្រីមួយពេលសិន ចំណែកខ្ញុំវិញមិនទាន់ទៅទេ ចាំដល់ម៉ោង១២ ឫ១ រំលងអាធ្រាតសិន ព្រោះអីបើទៅឥឡូវក៏មិនសូវជាមានត្រីច្រើនដែរ បើចាំដល់យប់នោះត្រីនឹងមានច្រើនជាមិនខាន ព្រោះវាត្រជាក់ខ្លាំង។ ខ្ញុំក៏បានប្រាសខ្លួនដេករហូតដល់ម៉ោង១រំលងអាធ្រាតទើបភ្ញាក់។ លុះដឹងខ្លនហើយ ខ្ញុំបានទៅយកពិលនិងធុងដើម្បីទៅយកត្រីមកផ្ទះ។ ខ្ញុំដើរបន្តិចក៏ទៅដល់វាលស្រឡះល្វឹងល្វើយ……………

ខ្ញុំដើរបន្តិចក៏ទៅដល់វាលស្រឡះល្វឹងល្វើយ ហើយរាត្រីស្ងាត់សូន្យដែលអ្នកផងទាំងពួងកំពុងតែលង់លក់នឹងដំនេករបស់ខ្លួន ហេតុអ្វីមានតែខ្ញុំមកវាលតែម្នាក់ឯងបែបនេះ ខ្យល់បក់មករវិចៗផាត់មកប៉ះកាយារបស់កុមារាម្នាក់ដែលដើរផ្សងព្រេងទាំងកណ្ដាលអាធ្រាត មើលទៅខ្លួនគេត្រជាក់ឡើញ័រស្ទើតែធ្លាក់ពីលើភ្លឺស្រែទៅហើយ។ ក្រលេកមើលទៅជុំវិញខ្លួនខ្ញុំមិនមានមនុស្សម្នាម្នាក់ណាឡើយ ព្រោះតែនាវេលាថ្មើរនេះគេកំពុងតែលងលក់ក្នុងដំនេកអស់ទៅហើយ ចុះចម្លែកអីតែខ្ញុំហេតុមិនធ្វីមិនព្រមគេងបន្តរទៀតទៅ ហេតុមកដើតែលតោលកណ្ដាលវាលក្នុងរាត្រីរំលងអាធ្រាតបែបនេះទៅវិញ? ដើរបណ្ដើរចិត្តគិតនឹកស្រម៉ៃបណ្ដើរក៏ស្រាប់ទៅដល់មាត់ព្រែកដែលនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្ទះដោយមិនដឹងខ្លួន។ ខ្ញុំមិនគិតអ្វីបន្តរទៀតទេ ខ្ញុំបានដើរសម្ដៅទៅរកទូកត្នោតដែលនៅក្បែរនោះ ។ គ្រាន់តែសម្លឺងមើលទៅលើទូកត្នោតភ្លាម ខ្ញុំស្ទើរតែលាស់ព្រលឹងទៅហើយព្រោះនៅលើទូកនោះមិនដឹងជាមានអ្វីមួយនោះទេ វាមានពណ៍ខ្មៅស្ទុងៗ ចំនែកឯទូកនោះវិញក៏មិនបាននៅស្ងៀមដែរវារង្គើលចុះឡើងៗ ខ្ញុំក៏ផ្ដើមមានអារម្មណ៍មួយកើតឡើង វាបានធ្វើអោយខ្ញុំភ័យណាស់រហូតដល់បែកញើសក្បាលខ្លាំងឡើងៗ។ តែខ្ញុំហាក់មិនអស់ចិត្តសោះ ខ្ញុំក៏បានដើរទៅមើលទាំងបង្ខំចិត្តលុះពេលដើទៅដល់ រូបខ្មៅនោះក៏បានរលាយបាត់ទៅ ចំណែកឯទូកត្នោតនោះនៅតែរង្គើរដដែល។ ហ៊ឹម! គ្មាននណាល្ងង់ជាងខ្ញុំនោះទេ ទូករង្គើរមកពីទឹករលកមកនឹងណា ហិហិ។ អស់សំណើចនឹងខ្លួនឯងពេកក៏ឡើងជិះទូករួចអ៊ុំចេញទៅ លុះបន្តិចក្រោយមកខ្ញុំក៏បានទៅដល់ត្រើយម្ខាង រួចហើយបានចងទូកទុកកុំវារសាត់ទៅឆ្ងាយ អាចនឹងពិបាកទៅយកពេលត្រឡប់មកវិញ។ ចងទូករួចហើយខ្ញុំក៏បានដើរសម្ដៅទៅរករណ្ដៅដែលខ្ញុំបានជីកកាលពីល្ងាចមិញ គ្រាន់ដើរទៅដល់រណ្ដៅទីមួយខ្ញុំក៏បានលាន់មាត់ថា«យី! ត្រីអីក៏ច្រើនម្លេះសុទ្ធតែត្រីក្រាញ់ អណ្ដែង ផ្ទក់ ធំៗដល់ហើយ ពេលនោះខ្ញុំពិតជារំភើបណាស់ចាប់ត្រីឡើងញ័រដៃទៅហើយ។

លុះចាប់ត្រីរណ្ដៅទី១អស់ខ្ញុំក៏បានដើរទៅរណ្ដៅទី២ ដែលនៅឆ្ងាញពីគ្នាប្រមាណប្រហែលជា២០០ម៉ែតប៉ុនន្នោះ។ ខ្ញុំដើរបណ្ដើរច្រៀងបណ្ដើរ លុះពេលទៅជិតដល់សល់ប្រមាណជា១០ម៉ែត ខ្ញុំក៏បានឃើញភ្លើងចម្លែកអ្វីម្យ៉ាង ភ្លឹបភ្លែតៗ បាត់ឃើញៗ។ ខ្ញុំពិតជាឆ្ងល់ថា យប់ថ្មើរនេះទៅហើយតើមាននណាមកមើលត្រីទៀតក្រៅពីខ្ញុំ យីសង្ស័យតែជាចោមកលួចត្រីខ្ញុំទេដឹង។ យើសចាំមើលអានឹងតែអញ់ទៅដល់ដឹងគ្នាហើយហ្អែង!! ហាហា ក្មេងតូចមួយសោះធ្វើមើលតែឯងនឹងស្អី។ គ្រាន់តែដើរទៅដល់ស្រាប់តែភ្លើងចម្លែកនោះបានបាញ់់មកចំប្រស្រីភ្នែកខ្ញុំតែម្ដង ខ្ញុំក៏បានស្រែកជេម្ចាស់ភ្លើងនោះថា «ចុម! អានីសហ្អែងឈ្លើយម្លេសហ្អា ហ៊ានបាញ់ភ្លើងមកឡើងចំមុខអញ់តែម្ដង ហ្អែងខ្លាចអញ់ស្គាល់មុខអាហែងមែនទេ យីកូនមីចោម្រាយនេះ!!!» ដោយយក្ដីខឹងសម្បារផងនោះ ខ្ញុំបានប្រឹងរត់ទៅយ៉ាងលឿនអោយឆាប់បានដល់ភ្លើងនោះនឹងអាលបានដឹងថាម្ចាស់វាជានណាអោយប្រាកដ។ ពេលដើរទៅដល់ភ្លើងនោះខ្ញុំបានស្រែកខ្លាំងៗថា« យីស!! អាចោរចង្រៃនេះ ចង់បានត្រីអញណាស់ហ្អែង» ម្ចាស់ភ្លើងនោះបានសម្ងំស្ងៀមមិនខ្ចីអើពើរនឹងសម្ដីខ្ញុំឡើយ ខ្ញុំក៏បានដើរបន្តរទៅជិតវាប្រហែលសល់មួយម៉ែតទៀត ស្រាប់ខ្ញុំភាំងស្មារតីតែម្ដង ព្រោះភ្លើងចម្លែកនោះមិនមែនជាភ្លើងមនុស្សធម្មតានោះទេ វាជាប្រភេទមនុស្សដែលមានតែក្បាលនិងពោះវៀនតែប៉ុន្នោះ វាបានបាញ់ភ្លើងនោះមកចំមុខខ្ញុំ ហើយបានហាមាត់ដែលពោពេញទៅដោយឈាមត្រីក្រហមឆ្អៅដាក់ខ្ញុំធ្វើដូចជាចង់ស៊ីខ្ញុំណាស់អញ្ចឹង។ខណៈពេលនោះខ្ញុំធ្វើអ្វីមិនចេញនោះទេ ខ្ញុំពិតជាភ័យខ្លាំងណាស់ មិនដឹងថាតើត្រូវទប់ទាល់ជាមួយមនុស្សចម្លែកនោះដោយវិធីណាឡើយ។ ពេលនេះខ្ញុំបានដឹងច្បាស់ហើយថាវាជាអាបពិតៗ ព្រោះខ្ញុំធ្លាប់បានមើលរឿងតាមទូរទស្សន៏ពីមុនមកដែរ។ ហើយនាងអាបនេះក៏មិនខុសអ្វីពីអាបក្នុងរឿងដែរ។ តែពេលនេះវាលែងសម្លឹងមើលមុខខ្ញុំហើយតែវាបានសម្លឹងមើលទៅធុងត្រីដែលនៅក្នុងដៃខ្ញុំវិញម្ដង មិនបង្អង់យូរឡើយវាបានស្ទុះវឹុងមកយកត្រីពីដៃរបស់ខ្ញុំ។ ថ្លែងពីខ្ញុំវិញពេលនេះពិតជាភ័យខ្លាំងណាស់ស្ទើរតែរាកអាចម៏ទៅហើយ ខ្ញុំបានរត់

រត់វឹុងចេញពីវា វារឹតតែដេញតាមខ្ញុំទៀត អារម្មណ៏ភ័យខ្លាចធ្វើអោយខ្ញុំរត់កាន់តែលឿន រត់បណ្ដើរ​ ងាកបណ្ដើរ ពុទ្ធោ!! លោកអើយវាហោះជិតទាន់ខ្ញុំហើយ គុណម៉ែគុណឪជួយកូនផងកូនរៀងចាលហើយ ។ ខ្ញុំរត់ផងឆ្ងល់ផងហេតុអ្វីបានជាវារត់តាមខ្ញុំ ទេៗៗ វាមកដល់ហើយ វាហោះមកវឹងតោងដៃរបស់ខ្ញុំ ពេលនេះខ្ញុំបានដឹងពិកាពិតហើយវាមិនបានហោះតាមខ្ញុំទេ គឺវាហោះតាមត្រីដែលនៅក្នុងដៃរបស់ខ្ញុំទៅវិញទេ ។ ខ្ញុំដាច់ខាតមិនអោយវាទេព្រោះត្រីនេះខ្ញុំខំរកហត់ណាស់ទម្រាំតែបានប៉ុន្នឹង ខ្ញុំក៏បានព្យាយាមរត់ទៅមុខទៀតស្ទើរតែដាច់ខ្យល់ហើយ ។ នៅសល់តែ១០ម៉ែត្រទៀតទេ ខ្ញុំក៏បានឃើញទូករបស់ខ្ញុំ រត់សំដៅទៅរកទូកនោះដោយមិនបានងាកក្រោយឡើយ គ្រាន់ខ្ញុំឈានជើងឡើងលើទូកភ្លាមខ្ញុំភ្ញាក់ស្ទើរតែដាច់ផ្ងារទៅក្រោយ ព្រោះនាងអាបចង្រៃនោះវាបានហោះរំលងក្បាលខ្ញុំមកទុំលើទូកចាំខ្ញុំមុនទៅហើយ។ មិនបង្អង់យូរឡើយ ខ្ញុំក៏រាថយហើយប្រឹងរត់ទៅកន្លែងដែលមានទំនប់ដើម្បីដើរឆ្លងទៅត្រើយម្ខងទៀត ខ្ញុំបានងាកក្រោយ ព្រះអើយមិនដឹងជាកម្មអ្វីរបស់ខ្ញុំទេ វាហោះមកតាមខ្ញុំទៀតហើយ ដោយទាល់តម្រិះខ្ញុំក៏ព្យាយមស្រែកអោយគេមកជួយទោះបីជានៅជុំវិញខ្លួនរបស់ខ្ញុំមិននណាម្នាក់ក៏ដោយ។ «ជួយផង! ជួយផង!» សម្រែកមួយនេះពិតជាឮខ្លាំងណាស់ ដូចដែលខ្ញុំគិតមិនខុសមែន ពេលនោះស្រាប់តែមានសម្លេងបុរសម្នាក់បានស្រែកឆ្លើយតបនឹងសម្លេងរបស់ខ្ញុំពីត្រើយម្ខាងមក។ «នរណាគេ !!! មានរឿងអី»ខ្ញុំស្គាល់ម្ចាស់សម្លេងនេះច្បាស់ណាស់ សម្លេងនេះជាសម្លេងពូង៉ោល ដែលគាត់មកដេកយាមស្រូវរបស់គាត់ព្រោះឆ្នាំនេះស្រូវរបស់គាត់ទុំមុនគេ។ ខ្ញុំមិនបង្អង់យូរឡើយ ខ្ញុំបានស្រែកតបទៅគាត់ថា« ពូ ពូ!! មកជួយខ្ញុំផង អាបហោះដេញតាមខ្ញុំហើយ» គ្រាន់តែឮបែបនេះ ពូង៉ោលលោតចូលក្នុងទឹកព្រែកហើយហែលមករកខ្ញុំ។

ថ្លែងពីអាបនោះវិញគ្រាន់តែឃើញពូង៉ោលលភ្លាម វាហាក់ដូចជាភ័យណាស់ក៏បានហោះបកក្រោយឆ្ងាយទៅៗ មិនដឹងជាទៅដល់ទីឋានណានោះទេ។ ពេលពូង៉ោលោមកដល់ខ្ញុំភ្លាម គាត់ក៏បានបីខ្ញុំទៅដាក់លើទូកហើយអ៊ុំទៅត្រើយម្ខាងវីញ។ ដោយខ្ញុំនៅមានអារម្មណ៍ខ្លាច ហើយទៅមុខលែងរួច គាត់បានយកខ្ញុំទៅដេកក្នុងខ្ទមរបស់គាត់។ លុះព្រឹកឡើងខ្ញុំបានដើរទៅផ្ទះវីញ ហើយបានយករឿងនេះទៅប្រាប់ម្ដាយខ្ញុំ ម្ដាយខ្ញុំមិនអាណិតខ្ញុំទេ ថែមទាំងខឹងខ្ញុំខ្លាំងថែមទៀតផង ព្រោះតែខ្ញុំមិនជឿសម្ដីរដែលគាត់បានប្រាប់។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់ដើររកត្រីពេលយប់តែម្នាក់ឯងទៀតដែរ។ លុះកន្លងទៅបានប្រហែលជាបីខែ មីងម៉ៅក៏បានស្លាប់ទៅ ដោយសារតែជម្ងឺរ់ាំរ៉ៃរបស់គាត់ ដែលធ្វើអោយគាត់ស្គមទៅៗ រហូតទាល់តែដាច់ខ្យល់ស្លាប់តែម្ដង។ ថ្អៃនោះដែរម្ដាយខ្ញុំក៏បានបបួលខ្ញុំអោយទៅចូលរួមពិធីបុណ្យសពរបស់គាត់ដែរ ខ្ញុំក៏បានយល់ព្រមហើយបានទៅជាមួយគាត់តែម្ដង។ ចាប់តាំងពីពេលនោះមកខ្ញុំនិងអ្នកភូមិរបស់ខ្ញុំក៏មិនដែលបានជួប្រទះអាបនោះទៀតទែ។ ហើយពួកយើងក៏បានរស់នៅប្រកបដោយសេចក្ដីសុខតរៀងទៅ។