ថ្ងៃមួយ ខ្ញុំ បងប្អូន និងម្ដាយខ្ញុំបាននាំគ្នាទៅប្រទេសថៃហើយក៏បានធ្វើដំណើរលេងឆ្នេរសមុទ្រប៉ាតាយ៉ា ពួកយើងទៅដល់នៅម៉ោង៨ព្រឹក ខ្ញុុំមានបងប្អូននៅទីនោះដែរតែដោយសារម៉ាក់គិតថាមិនចង់គេងផ្ទះបងប្អូនព្រោះនៅឆ្ងាយពីសមុទ្រពេកទើបពួកបានជួលបន្ទប់ផ្ទះសំណាក់មួយដើម្បីស្នាក់នៅ។

បន្ទប់នោះមានគ្រែពីរ គ្រែមួយក្បែរបង្អួចនិងទ្វារ ចំណែកគ្រែខ្ញុំនៅទល់មុខបន្ទប់ទឹក។ ក្រោយពីទៅដើរលេង មុជទឹកញាំុអាហារសមុទ្រ យ៉ាងសប្បាយរីករាយរួចពួកយើងក៏នាំគ្នាលាងខ្លួន មកសម្រាកនៅផ្ទះសំណាក់វិញ។ យប់នោះដោយសារអស់កម្លាំងពេក ឪពុកម្ដាយ និងប្អូនរបស់ខ្ញុំគេងលក់អស់ ចំណែកខ្ញុំនៅយប់ជាងគេ។ ម៉ោងប្រហែល១២ ជិត១ ខ្ញុំបានបិទកុំព្យូទ័រ និងបិទភ្លើង ហើយខ្ញុំមានអារម្មណ៍ថា ដូចមានមនុស្សកំពុងសម្លឹងខ្ញុំ។

គ្មានខ្យល់ វាំងននបង្អួចអត់បើក រីឯឪពុកម្ដាយ និងប្អូនគេងលក់អស់ តែយ៉ាងណាខ្ញុំធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើង រួចដើរចូលបន្ទប់ទឹកលាងជូតខ្លួនបន្តិច។ ពេលលុបមុខ ហើយមើលកញ្ចក់ ស្រាប់តែឃើញស្រមោលមួយរត់កាត់ខ្នងខ្ញុំ ខ្ញុំខំញីភ្នែកមើលម្តងហើយម្តងទៀតគ្មានឃើញអ្វីខ្ញុំគិតថាប្រហែលខ្ញុំស្រវាំងភ្នែកនិងគិតពីរឿងខ្មោចច្រើនពេក ព្រោះខ្ញុំចូលចិត្តអានរឿងខ្មោចណាស់ ជាពិសេស page Horror night-រាត្រីរន្ធត់ សំណព្វចិត្តខ្ញុំតែម្តង។ ភ្លើងចេញពីម៉ាស៊ីនត្រជាក់ បំភ្លឺគ្រប់គ្រាន់អាចមើលឃើញគ្រែរបស់ខ្ញុំ និងបន្ទប់ទឹក។ ខ្ញុំបានលួចក្រលៀសភ្នែកមើលបន្ទប់ទឹក ហើយក៏នៅតែឃើញស្រីម្នាក់នៅក្នុងកញ្ចក់។

ខ្ញុំព្យាយាមបិទភ្នែកដេក តែភ្នែកខ្ញុំនៅតែចង់មើលថាមានអ្វីកើតឡើងទៀត។ ព្រឹកឡើងខ្ញុំបន្តដំណើរកំសាន្តបន្តទៀតនៅប្រទេសថៃ អស់រយៈ៣យប់ ហើយយប់ចុងក្រោយ ជាយប់ដែលរន្ធត់លួសព្រលឹងដែលធ្វើអោយ ខំចាំមិនភ្លេច។ ដោយសារតែមិនសូវស្រួលខ្លួន ខ្ញុំបានត្រឡប់មកផ្ទះសំណាក់វិញពីរនាក់ប្អូនប្រុសពៅ ដែលម្តាយឪពុកខ្ញុំគាត់បន្តជាមួយមិត្តភក្តិរបស់គាត់នៅខាងក្រៅមិនដឹងថ្មើណាទើបត្រឡប់មកវិញនោះទេ។ ពេលនេះម៉ោង១២យប់ទៅហើយនៅមិនឃើញម៉ាក់ប៉ាខ្ញុំមកវិញទៀត ខណៈពេលដែលប្អូនប្រុសខ្ញុំដេកលក់យ៉ាងស្រួល។ ងងុយពេកខ្ញុំសម្រេចចិត្តបិទទូរទស្សន៍ដេកគិតថាប្រហែលភ្លឺហើយទើបម៉ាក់និងប៉ាត្រលប់មក។

ខ្ញុំប្រឹងសម្ងំបិទភ្នែកដេកតែដេកមិនលក់ មិនស្អីស្រាប់តែឈឺពោះភ្លាមៗដោយសារតែគ្រឿងសមុទ្រហ្នឹងហើយ ខ្ញុំឈឺពោះស្ទើរទ្រាំមិនបានពេលនោះដែរបន្ទប់ទឹកនោះខ្ញុំមិនបានបិទទ្វារនោះទេស្រាប់តែឃើញស្រមោលអ្វីម្យ៉ាង ខ្ញុំញីភ្នែកហើយបង្ហើបភួយតិចៗ ស្រាប់តែកញ្ចក់ចេះតែខ្ពស់ឡើងៗ បេះដូងខ្ញុំលោតញាប់ ឌុកឌាក់ៗ ព្រឺរោមច្រាង ឈឺនោមបន្តិច ឈឺជុះបន្តិច ទ្រាំមិនបានខ្ញុំក៏ដាច់ចិត្តចូលបន្ទប់ទឹកព្រោះចុកពោះខ្លាំងណាស់ តែពេលទៅដល់បន្ទប់ទឹកបែរជាជុះមិនចេញទៅវិញ ខ្ញុំប្រញាប់ចេញមកវិញស្រាប់តែស្រាប់តែទ្វាបិទ ខ្ញុំច្បាស់ណាស់ថាពេលចូលខ្ញុំមិនបានបិទទ្វានោះទេ ភ្លើងក៏ដាច់ភ្លឹបភ្លែតៗ សំលេងងំៗក្រោយខ្នងខ្ញុំ ពេលដែលខ្ញុំងាកមើល……

-ពុទ្ធោអើយ ស្រីម្នាក់ស្លៀករ៉ូបត្រឹមជង្គង់កំពុងឈរនៅមុខកញ្ចក់កំពុងយកដៃរុកក្បាលដែលបែកហូរឈាមស្រក់ដល់កំរាលឥដ្ឋ ខ្ញុំភ្ញាក់ព្រើត ខ្ញុំខំគោះទ្វាទាញទ្វាផងអីផង ទ្វារបើកឡើងឃើញម៉ាក់មកដល់ ម៉ាក់ខំអង្រួញខ្ញុំឯខ្ញុំគ្រវីក្បាលនិយាយមិនចេញ។ ខ្ញុំក៏បានរត់ទៅដេកជិតប្អូនប្រុសពៅខ្ញុំ ហើយគ្របភួយជិតឈឹង លែងហ៊ានមើល។ ព្រឹកឡើងទ្វារបន្ទប់ទឹកបិទ ខណៈខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាចថានឹងមានអ្នកណា មើលខ្ញុំទៀត ខ្ញុំប្រាប់ម៉ាក់ខ្ញុំពីរឿងនេះ ម៉ាក់ខ្ញុំគាត់មិនជឿហើយមុននឹងចាកចេញពីបន្ទប់នោះខ្ញុំបានថតរូបជុំវិញបន្ទប់ទុកជាពិសេសក្នុងបន្ទប់ទឹក។ ថ្ងៃឡើងពួកខ្ញុំរៀបចំត្រលប់មកភ្នំពេញវិញហើយខ្ញុំបានបើកកាមេរ៉ាមើលក្នុងបន្ទប់មិនឃើញមានអ្វីទេ តែក្នុងរូបថតបន្ទប់ទឹកមានស្រមោលខ្មោចស្រី ខ្ញុំមើលរូបភ្លាម ខ្ញុំព្រឺក្បាលខ្ញាកព្រោះកាលពីយប់មិញខ្ញុំមិនទាន់បាត់ខ្លាចផង។ ដោយសារតែចិត្តចង់ដឹងចង់លឺថាហេតុអ្វីក្នុងបន្ទប់នោះមានខ្មោច ១ខែក្រោយមកខ្ញុំទៅទីនោះម្តងទៀត…។ តើចង់ដឹងប្រវត្តិកញ្ចក់នោះទេ? សូមរងចាំភាគបន្ត

អត្ថបទគួរអាន៖ ទៅលេងចំថ្ងៃបុណ្យអត់កន្លែងដេក ក៏បង្ខំចិត្តដេកបន្ទប់ផ្ទះសំណាក់ ធ្លាប់មានឃាតកម្ម ចុងក្រោយស្រាប់តែ… (រឿងពិតនៅកំពង់សោម)

កាលពីខ្ញុំរៀនឆ្នាំទី២ ខ្ញុំមានវិស្សមកាលតូចជាមួយមិត្តរបស់ខ្ញុំម្នាក់ ពួកយើងសំរេចថាទៅលេងនៅឯសមុទ្រម្តង ពួកយើងជិះឡានក្រុងទៅក្រុងព្រះសីហនុ រួចបង្ហូសទៅលេងនៅរាម ពួកយើងទៅដល់នៅម៉ោង៦ល្ងាច។ក្រោយពីកក់ផ្ទះសំណាក់រួចរាល់ ខ្ញុំនិងអាភាមិត្តខ្ញុំគិតថាទៅរកញ៉ាំអីបន្តិចសិនមុននឹងត្រលប់មកដេកវិញ គិតថាចាំស្អែកចាំដើរកំសាន្ត ព្រោះយើងបានទៅលេង២ ៣ថ្ងៃដែរ។

បន្ទាប់ពីញ៉ាំអាហាររួចរាល់ យើងក៏នាំគ្នាសំរាក យប់ដំបូងនោះមិនមានរឿងអ្វីកើតឡើងនោះទេ តែគ្រាន់តែមានក្លិនស្អុយតិចៗរសាត់មកពីណាក៏មិនដឹងដែលខ្ញុំគិតថាវាជាក្លិនកណ្តុរងាប់ ខ្ញុំក៏សួរអាភា វាក៏ថាស្អុយដូចខ្ញុំដែរ។ យប់នោះដែរខ្ញុំមានអារម្មណ៍ថាត្រជាក់ៗយ៉ាងម៉េចមិនដឹង ដោយសារតែអស់កំលាំងពេកក៏នាំគ្នាដេកមិនដឹងខ្លួន។ យប់បន្ទាប់រឿងហេតុដែលគួរអោយខ្លាចបានកើតឡើង ម៉ោងប្រហែលជា១១យប់ ម្តុំផ្ទះសំណាក់នោះគឺស្ងាត់អោយជ្រាប ហើយដោយសារសង់ដាច់ពីគ្នាទើបកាន់តែស្ងាត់បែបនេះ។យប់នោះមិនដឹងជាហេតុអ្វីទើបខ្ញុំដេកមិនលក់ ដែលអាភាមិត្តខ្ញុំវាដេកលក់ដូចងាប់ទៅហើយ ខ្ញុំក៏ប្រែខ្លួនដើម្បីរកទឹកផឹក តែខ្ញុំក៏ក្រឡេកឃើញស្រមោលមនុស្សឈរនៅក្បែរបង្អួច ខ្ញុំភ្ញាក់ព្រើតខំញីភ្នែកខ្លាចមើលច្រលំ ក៏ស្រាប់តែបាត់ស្រមោលនោះមិនដឹងទៅណា ខ្ញុំគិតថាមកពីខ្ញុំចូលចិត្តមើលរឿងខ្មោចច្រើនពេកបានស្រម៉ៃបែបនេះ។

ពេញមួយយប់នោះខ្ញុំឆ្ងល់ណាស់ ជួនកាលខ្ញុំលឺសំលេងច្រៀង ជួនលឺសំលេងយំមិនដឹងរសាត់មកពីណាទេ ជួនលឺសំលេងកាយអ្វីម៉្យាងតិចៗ ខ្ញុំខំសំងំដេកទាំងអារម្មណ៍ខ្លាច ដោយសារខ្ញុំជាមនុស្សខ្លាចខ្មោចស្រាប់ផង។ លុះយប់ចុងក្រោយជាយប់ដែលត្រូវត្រលប់ទៅភ្នំពេញវិញ ជាយប់ដែលខ្ញុំស្ទើរតែគាំងបេះដូង គឺនៅពេលមួយនោះ ខ្ញុំមិនចាំម៉ោងទេ ខ្ញុំចុកពោះណាស់ ខ្ញុំក៏ក្រោកទៅបន្ទប់ទឹក តែខ្ញុំស្រឡាំងនិងនារីម្នាក់ឈរនៅចុងគ្រែ តាមរយៈអំពូលភ្លើងតូចភ្លឺព្រឹមៗ នារីនោះមានស្នាមអាករហូរឈាមតាមករមិនឈប់ហើយគ្មានភ្នែកផង ខ្ញុំធំុក្លិនឈាមឆ្អាបឡើងឡប់ ខ្ញុំអាចមើលឃើញច្បាស់ណាស់ថា នាងមិនមែនជាមនុស្សទេនាងគឺជាខ្មោច ខ្ញុំស្រែកមួយទំហឹងផ្អើលអាភាខំស្ទុះងើប អ្នកស្នាក់នៅក៏នាំគ្នាមកមើល អាភាអង្រួញស្មាខ្ញុំ ថាមានរឿងអី ខ្ញុំថាខ្ញុំឃើញខ្មោចជា ខ្មោចស្រី អាភាលឺហើយវាក៏ខ្លាចពួកយើងក៏នាំគ្នាចេញមកក្រៅហើយប្រាប់អ្នកដទៃទៀតពីរឿងនោះ

ខ្ញុំមិនហ៊ានទៅបន្ទប់នោះទៀតទេសូម្បីតែអីវ៉ាន់ក៏មិនហ៊ានចូលយកផង ណាមួយយប់ពេកមិនដឹងដេកទីណាក៏សុំអ្នកស្នាក់នៅជិតខាងដេក១យប់ហើយព្រឹកឡើងក៏អោយពូសន្តិសុខយកអីវ៉ាន់អោយពួកយើង ពូនោះគាត់ក៏បាននិយាយប្រាប់ថា កាលពី២ខែមុនមានឃាតកម្មនៅក្នុងបន្ទប់ដែលខ្ញុំស្នាក់នៅនោះ ដោយសពនារីនោះមានស្នាមអាករនឹងខ្វះភ្នែក. ម្ចាស់ផ្ទះសំណាក់បាននិមន្តលោកមកសូត្រមន្តរួចអស់ហើយ ស្មានថាព្រលឹងនាងទៅបាត់ហើយ មានអីនាងនៅតែវិលវល់ក្នុងបន្ទប់នោះដដែល ព្រោះនាងជាខ្មោចតៃហោងស្លាប់សាហាវពេក ម្ចាស់ផ្ទះសំណាក់ដូចជាមិនអើពើរឿងហ្នឹងសោះ ហើយក៏មិនមែនមានតែខ្ញុំដែរដែលត្រូវខ្មោចលង។២យប់ហើយដែលដេកជាមួយខ្មោច អូយនឹកឃើញពេលណាព្រឺក្បាលពេលនោះ…..។