តារា ​គ្រាន់​តែ​ជា​ក្មេង​ប្រុស​ក្រីក្រ មក​ពី​ស្រុក​ស្រែ ហើយ​ក៏​បាន​មក​ជោគជ័យ​ក្នុង​ទីក្រុង រហូត​ក្លាយ​​ជា​មោទនភាព​របស់​អ្នក​ភូមិ​ទាំង​មូល។ កាល​ពី​នៅ​ក្មេង គេ​អាច​ប្រលង​ជាប់​ចូល​រៀន​សាលា​ល្អ​ៗ និង​មហាវិទ្យាល័យ​ល្បី​បំផុត​ប្រចាំ​ប្រទេស ហើយ​ក្រោយ​ពី​រៀន​ចប់​ ក៏​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ធំ​មួយ និង​ទទួល​បាន​ការ​ដំឡើង​តំណែង​ជា​អ្នក​ចាត់ការ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ អ្វី​ដែល​ប្រសើរ​ថែម​ទៀត គេ​បាន​នារី​ល្អ​ម្នាក់​ដែល​មាន​ការ​អប់រំ​ខ្ពស់​មក​ធ្វើ​ជា​ភរិយា​ និង​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ថែម​ទៀត។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​គេ​ថា​ជា​មនុស្ស​ពូកែ និង​គួរ​យក​ធ្វើ​ជា​បុគ្គល​គំរូ។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន គេ​ក៏​សុំ​ឲ្យ​ប្រពន្ធ​លា​ឈប់​ពី​ការងារ​ដើម្បី​យក​ពេល​មើល​ថែ​ការងារ​ផ្ទះ​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង។ រយៈ​ពេល​កន្លង​ទៅ​១០​ឆ្នាំ ​គេ​ក៏​មាន​អ្វី​សព្វ​គ្រប់​បែបយ៉ាង មិន​ថា​ផ្ទះ ឡាន តំណែង​នាទី​ក្នុង​ការងារ ឬ​មុខមាត់​ក្នុង​សង្គម។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ឡើយ។ គេ​តែង​គិត​ជា​និច្ច​ថា​បុរស​វ័យ​កណ្ដាល​ដែល​ទទួល​បាន​ជោគជ័យ មាន​លុយ​មាន​ឡាន​ច្រើន អ្វី​ដែល​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ការ​មាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​នោះ​គឺ​ការ​រក​ប្រពន្ធ​ថ្មី​ដែល​ស្អាត និង​មាន​វ័យ​ក្មេង​ជាង​ខ្លួន។

រឿងរ៉ាវ​ទាំង​អស់​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​ តារា ​សម្រេច​ចិត្ត​ចូល​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​មហាវិទ្យាល័យ ដែល​កម្មវិធី​សិក្សា​តម្រូវ​ឲ្យ​គេ​ចុះ​ធ្វើ​ការងារ​នៅ​តំបន់​ផ្សេង​ៗ រហូត​ធ្វើ​ឲ្យ​គេ​លែង​មាន​ពេល​មក​មើល​ថែ​ភរិយា និង​គ្រួសារ។ ប៉ុន្តែ​ភរិយា​របស់​គេ​ក៏​យោគយល់។ នាង​បំពេញ​តួនាទី​ជា​ភរិយា​បាន​យ៉ាង​ល្អ​បំផុត មិន​ដែល​រអ៊ូ ឬ​ជេរ​ប្ដី​មួយ​ម៉ាត់​ឡើយ។ តែ​ទោះ​យ៉ាង​ណា​នាង​ក៏​បាន​ដឹង​ក្នុង​ចិត្ត​ថា​ គេ​លួច​ទៅ​មាន​ប្រពន្ធ​ចុង​ខាង​ក្រៅ​ផ្ទះ ព្រោះ​អារម្មណ៍​គេ​ដែល​មាន​ចំពោះ​នាង​កាន់​តែ​តិច​ទៅ​ៗ​រហូត​ស្ទើរ​តែ​គ្មាន។ រហូត​ដល់​ថ្ងៃ​មួយ​គេ​ក៏​បាន​សុំ​ប្រពន្ធ​លែងលះ។ នាង​រន្ធត់ និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង ទើប​សួរ​ទៅ​ប្ដី​ថា ហេតុ​អ្វី​បាន​ជា​គេ​ចង់​លែងលះ​ ព្រោះ​ជីវិត​គូ​កន្លង​មក​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​សោះ។ គេ​ឆ្លើយ​ថា “បង​លែង​ស្រឡាញ់​អូន​ហើយ ប៉ុន្តែ​កុំ​បារម្ភ​ បង​នឹង​ឲ្យ​ផ្ទះ ឲ្យ​លុយ​អូន ប៉ុន្តែ​កូន​ប្រុស​ត្រូវ​នៅ​ជាមួយ​បង”។ ក្រោយ​ពី​គេ​និយាយ​ចប់ នាង​ក៏​អង្គុយ​ស្ងៀម​មិន​និយាយ​ស្ដី ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​​នាង​ក៏​អាច​ធ្វើ​ចិត្ត​បាន ព្រោះ​តែ​ពាក្យ​ថា “លែង​ស្រឡាញ់” ដែល​ប្ដី​របស់​នាង​និយាយ​មួយ​ម៉ាត់​នោះ គឺ​គ្រប់គ្រាន់​នឹង​ឲ្យ​នាង​បើក​ចិត្ត​បំភ្លេច​គេ​បាន។ ដូច្នេះ​នាង​ក៏​ព្រម​ស៊ីញេ​លែងលះ​តាម​ពាក្យ​អង្វរ​របស់​ស្វាមី ដោយ​មិន​បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​អ្វី​ច្រើន និង​រង់​ចាំ​រហូត​ដល់​កូន​ប្រុស​ធំ​ល្មម​ចូល​រៀន​ថ្នាក់​បឋម ទើប​ចេញ​រស់​ទៅ​នៅ​បែក​គ្នា​តាម​លក្ខខណ្ឌ​ដែល​បាន​សន្យា។

ក្រោយ​ពី​ប្រពន្ធ​សុខ​ចិត្ត​លែងលះ​ហើយ គេ​ក៏​កាន់​​តែ​ធ្វើ​ខ្លួន​អាក្រក់​លើស​ដើម ថ្ងៃ​ខ្លះ​ក៏​នៅ​តែ​ជាមួយ​ប្រពន្ធ​ចុង​ទាំង​យប់​ទាំង​ថ្ងៃ រហូត​មិន​ត្រលប់​មក​អើត​ផ្ទះ​សម្បែង។ តារា ទោះ​ជា​ពេល​ខ្លះ​មាន​អារម្មណ៍​អាណិត​ប្រពន្ធ តែ​ក៏​គិត​ថា​គេ​បាន​តបស្នង​នាង​ដាច់​ស្រេច​ហើយ​ក្នុង​ជីវិត​នេះ ហើយ​ប្រពន្ធ​ចុង​ក៏​និយាយ​ជាមួយ​គេ​រាល់​ថ្ងៃ​ថា “ផ្ទះ​មួយ​ខ្នង​គិត​ជា​លុយ​គឺ​ច្រើន​លាន​ណាស់ បង​ឲ្យ​គាត់​ហើយ​ ដូច្នេះ​មិន​មាន​អី​ជាប់​ជំពាក់​គ្នា​ទៀត​ទេ ហើយ​បង​ប្រាកដ​ឬ​អត់​ថា​ប្រពន្ធ​របស់​បង​នឹង​មិន​មាន​ប្រុស​ផ្សេង”។ គេ​សាក​គិត​មើល​ ក៏​យល់​ថា​អាច​ទៅ​រួច​ដែរ ទើប​ជួល​ឲ្យ​អ្នក​ស៊ើប​សម្ងាត់​ម្នាក់​មក​ជួយ​ស៊ើប​រឿងរ៉ាវ​របស់​ប្រពន្ធ​ខ្លួន ហើយ​ក៏​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង ពេល​អ្នក​ស៊ើប​ម្នាក់​នោះ​រាយការណ៍​ថា ឃើញ​ប្រពន្ធ​របស់​គេ​ចេញ​ចូល​សណ្ឋាគារ​ជាមួយ​បុរស​ចាស់​ម្នាក់។ គេ​មាន​អារម្មណ៍​ខឹង​ខ្លាំង ក៏​សម្រេច​ចិត្ត​ទៅ​រក​នាង​ដល់​សណ្ឋាគារ ដើម្បី​សង្ឃឹម​ថា​នឹង​ចាប់​បាន​នាង​ប្រព្រឹត្ត​នឹង​កន្លែង​តែ​ម្ដង។

ទៅ​ដល់​បន្ទប់​សណ្ឋាគារ​ភ្លាម គេ​គោះ​ទ្វា​ឮៗ រួច​ហើយ​ក៏​ទម្លាយ​ទ្វា​ចូល​ ព្រម​ទាំង​ទាញ​ទូរសព្ទ​ថត​រូប​ប្រពន្ធ​និង​បុរស​ចំណាស់​ទុក​ជា​ច្រើន​សន្លឹក តែ​ភ្លាម​នោះ​ដែរ​គេ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា​បុរស​ចំណាស់​ម្នាក់​នោះ​គឺ​ជា​ឪពុក​បង្កើត​របស់​គេ​ទៅ​វិញ។

ប្ដី​សួរ “ពុក​មក​ធ្វើ​អី​នៅ​ទី​នេះ?”
ក្រោយ​ពី​នោះ​ប្រពន្ធ​របស់​គេ​ក៏​និយាយ​ឲ្យ​ស្ដាប់​ថា ពុក​របស់​គេ​​កំពុង​ឈឺ​ដោយ​ជំងឺ​បេះដូង​របស់​គាត់​បាន​រើ​ឡើង​វិញ ទើប​ត្រូវ​មក​ព្យាបាល​ខ្លួន​នៅ​ទីក្រុង ប៉ុន្តែ​ដោយ​បារម្ភ​ថា​កូន​ប្រុស​បាត់​សមាធិ​ក្នុង​ការ​រៀន​ក៏​ដូច​ជា​ការងារ ទើប​គាត់​សម្រេច​ចិត្ត​មក​ស្នាក់​នៅ​សណ្ឋាគារ​តូច​តាច​ក្បែរ​មន្ទីរ​ពេទ្យ​នេះ​ជំនួស​វិញ និង​សុំ​ឲ្យ​នាង​មក​មើល​ថែ​គាត់​ម្ដង​ម្កាល។

នាង​និយាយ​ថា “បើ​ទោះ​ជា​ពួក​យើង​លែង​គ្នា ហើយ​ទំនាក់ទំនង​របស់​យើង​បាត់បង់​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​ទំនាក់ទំនង​ខ្ញុំ​ជាមួយ​ឪពុក​របស់​បង​មិន​ទាន់​បាត់​តាម​នោះ​ឡើយ ខ្ញុំ​បារម្ភ​ពី​ពុក​បង ទើប​ពេញ​ចិត្ត​នឹង​មក​ជួយ​មើល​ថែ។ ការ​ពិត​ខ្ញុំ​បាន​ដឹង​យូរ​មក​ហើយ​ថា​បង​​មាន​ស្រី គឺ​តាំង​ពី​មុន​បង​សុំ​ខ្ញុំ​លែងលះ​ទៅ​ទៀត”។ ពេល​នាង​និយាយ​ចប់ បុរស​ជា​ប្ដី​ក៏​លុត​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ​ដោយ​ស្លុត​ចិត្ត។

បន្ទាប់​ពី​នោះ មេធាវី​របស់​ខាង​ភរិយា​ក៏​បាន​ប្រមូល​ភស្តុតាង​បង្ហាញ​ថា​តារា​មាន​សហាយ​ស្មន់​បញ្ជូន​ឲ្យ​តុលាការ។ តុលាការ​ក៏​សម្រេច​ប្រគល់​កូន​ប្រុស និង​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប្រពន្ធ។ ចំណែក​នៅ​កន្លែង​ធ្វើ​ការ គេ​ក៏​ត្រូវ​បាន​ផ្អាក​ពី​ការ​ឡើង​តំណែង និង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​សាខា​តូច​ជំនួស​វិញ។ មនុស្ស​ជា​ច្រើន​និយាយ​ថា “​គេ​ជោគជ័យ​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​ដោយ​សារ​បាន​បារមី​របស់​ប្រពន្ធ​ជួយ បើ​គេ​ថ្ងៃ​ណា​មួយ​គេ​លែង​មាន​ប្រពន្ធ គឺ​ជា​រឿង​ធម្មតា​ដែល​ភាព​ជោគជ័យ​គ្រប់​យ៉ាង​ត្រូវ​រលាយ​តាម​នោះ”។
​ការ​ពិត​ទៅ​នាង​បាន​បិទបាំង​រឿង​នេះ​មក​រហូត។ គ្មាន​អ្នក​ណា​ដឹង​ឡើយ​ថា​នាង​ត្រូវ​អត់ធ្មត់​ច្រើន​ប៉ុណ្ណា ព្រោះ​ក្ដី​ស្រឡាញ់​ក្នុង​គ្រួសារ អារម្មណ៍​ចង់​រក្សា​គ្រួសារ​មិន​ឲ្យ​បែកបាក់ និង​បារម្ភ​ពី​អនាគត​កូន​ៗ ទើប​ធ្វើ​ឲ្យ​នាង​មើល​រំលង​រឿង​ដែល​គេ​បាន​ធ្វើ​មិន​ល្អ​មក​លើ​នាង។

ចង់​ឲ្យ​បុរស​គ្រប់​គ្នា​យល់​ថា មនុស្ស​ស្រី​មិន​មែន​ជា​ខោ​អាវ​ដែល​អាច​ទិញ​ដូរ​ថ្មី​បាន​គ្រប់​ពេល​ដោយ​លុយ​នោះ​ទេ ហើយ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​អាច​នឹង​កាត់​ផ្ដាច់​ដោយ​ងាយ​បើ​អ្នក​មិន​ចេះ​ថែ​រក្សា ហើយ​អ្នក​នឹង​ដឹង​ថា​អ្នក​ណា​ស្រឡាញ់​អ្នក​បំផុត នៅ​ពេល​ដែល​គេ​មិន​ព្រម​បោះបង់​អ្នក​ទៅ​ណា​ក្នុង​ខណៈ​ដែល​អ្នក​កំពុង​ជួប​ការ​លំបាក ដូច​ជា​ភរិយា​របស់​តារា​ដែល​តែង​អត់ធន់​រស់​នៅ​ជាមួយ​គេ​មក​រហូត។ ពួក​យើង​សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ជា​ឧទាហរណ៍​សម្រាប់​គូ​ស្នេហ៍​ជា​ច្រើន​គូ​ទៀត ៕

អត្ថបទគួរអាន៖ ទៅរកគ្រូឲ្យដាក់ស្នេហ៍ព្រោះប្តីមានស្រីថ្មី!! គ្រូស្នេហ៍ដាក់តំណម ៥ យ៉ាងអោយធ្វើគ្រប់ ១៥ថ្ងៃ ចុងក្រោយស្រាប់តែ…

នេះគឺជារឿងពិត! ដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាបានអានពេលមួយដែល ខ្ញុំបានទៅរកគ្រូស្នេហ៍

ខ្ញុំនិងសង្សាររបស់ខ្ញុំបានស្រលាញ់គ្នា4ឆ្នាំមកហើយ ហើយក៏មានគំរោងថានិងរៀបការនៅចុងឆ្នាំ តែជាអកុសលនៅសុខៗគេក៏មកប្រាប់ថា ,,,,
*យើងបែកគ្នាទៅ យើងមិនអាចរស់នៅជាមួយគ្នាបានទេ ព្រោះគេមានអ្នកថ្មីហើយ *
ទើបខ្ញុំដឹងថាកន្លងមកគេបោកប្រាស់មនោសញ្ចេទនាខ្ញុំរហូត ព្រោះគេនិងត្រូវរៀបការជាមួយអ្នកថ្មីនៅចុងឆ្នាំនេះហើយ

ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាង គ្រប់វិធី ដើម្បីអោយគេត្រឡប់មកវិញ
ខ្ញុំខុសត្រង់ណា មិនល្អត្រង់ណា ខ្ញុំអាចផ្លាស់ប្តូរបាន គេត្រូវការអ្វីចង់បានអ្វីខ្ញុំអោយគ្រប់យ៉ាង ព្រមគ្រប់យ៉ាងសុំត្រឹមតែគេត្រឡប់មកវិញ
តែអ្វីដែលខ្ញុំបានទទួលគឺភាពព្រងើយកន្តើយរបស់គេ

មួយរយៈនោះខ្ញុំពិតជាតប់ប្រម៉ល់មួយម៉ៅ ធ្វើអ្វីក៏ខុសគ្រប់យ៉ាង,,,,
រហូតដល់ថ្ងៃមួយមិត្តភក្តិខ្ញុំក៏ណែនាំអោយខ្ញុំទៅរកគ្រូស្នេហ៍ ដែលតាមធម្មតាខ្ញុំជាមនុស្សដែលខ្លាចជំពោះរឿងមន្តអាគមអូមអាមណាស់មិនចង់ពាក់ព័ន្ធ មិនចង់ទៅជិតទៅក្បែទេ តែមកដល់ដំណាក់កាលនេះ ខ្ញុំពិតជាទន់ជ្រាយរហូតដល់បាត់បង់សតិសម្បជញ្ញៈ ស្នេហាបានបាំងភ្នែកខ្ញុំ ខ្ញុំព្រមគ្រប់យ៉ាង សុំត្រឹមតែបានគេវិលត្រឡប់មកដូចដើមវិញ នៅពេលនោះ

លោកគ្រូ !! ,, គឺជាមនុស្សដែលមិត្តខ្ញុំបាននាំខ្ញុំទៅរក ហើយមិត្តខ្ញុំបានប្រាប់ថា ,,
*លោកគ្រូពូកែណាស់ ប្តីរបស់បងប្អូនគេរត់ចោលទៅមានប្រពន្ធចុងហើយ លោកគ្រូគាត់អាចហៅអោយត្រលប់មកវិញបាន ហើយរាល់ថ្ងៃនេះស្រលាញ់និងឈ្លក់វង្វេងប្រពន្ធជាមុនទៅទៀតផង *

ផ្ទះលោកគ្រូមានតែមួយជាន់ទេ មានទីធ្លាសំរាប់ចតឡានបានប្រហែល10គ្រឿង
ថ្ងៃដំបូងដែលខ្ញុំទៅ ខ្ញុំឃើញមានឡាននៅចតប្រហែលជា3គ្រឿង
ហើយក្រឡេកមើលទៅក្នុងផ្ទះឃើញមានមនុស្សអង្គុយត្រៀបត្រា រហូតហៀមកខាងក្រៅ យូរលឺសំលេងសើចម្តងៗ

មិត្តភក្តិខ្ញុំបាននាំខ្ញុំចូលទៅ រូបភាពដែលខ្ញុំឃើញ *មនុស្សប្រុសវ័យកណ្តាលម្នាក់អាយុប្រហែលជា 30ស្តើង សក់វែង មានសាក់ពេញខ្លួន ដៃមានបារីមួយដើមហុយៗនិយាយបណ្តើរ ញញឹមបណ្តើរ និយាយបែបកំប្លែងស្ងួតធ្វើអោយអ្នកដែលអង្គុយនៅជុំវិញសើចម្តងៗ
ស្លៀកពាក់បង់ស្បង់ក្រឡេក្រឡាដូចតាឥសីក្នុងល្ខោនមើលទៅគួរអោយចាប់អារម្មណ៍
ពេលនៅខ្ញុំក៏គិតក្នុងចិត្តថា ម្នាក់ហ្នឹង ដែលមិត្តខ្ញុំប្រាបថាជាលោកគ្រូ ហេតុអ្វីមើលទៅក្មេងម្លេះ
តែដោយកំឡុងពេលនោះ ស្នេហាវាាបានបាំងភ្នែកអស់ហើយ ទើបខ្ញុំមិនខ្វល់អ្វីច្រើនទេ គ្រាន់តែមិត្តប្រាប់ថាល្អហើយ ខ្ញុំក៏មិនបានគិតគូរ ពិចារណានូវរឿងផ្សេងៗដែលអាចកើតឡើងនូវថ្ងៃក្រោយជាយថាហេតុឡើយ

យើងទាំងពីរនាក់អង្គុយរងចាំប្រហែលជាកន្លះម៉ោង អ្នកដែលមកមួយក្រុមដំបូងបានចេញទៅ
ហើយក៏ដល់វេនរបស់ពួកយើងម្តង មិត្តភក្តិខ្ញុំបានរៀប ផ្កា5គូរ ទៀន5គូរ ជាមួយនិងលុយ ៥ដុល្លា
ហើយអោយខ្ញុំសរសេរឈ្មោះ និងអាស័យដ្ឋាន ព្រមទាំងឈ្មោះសង្សារហុចទៅអោយលោកគ្រូ

*,,,, (ឈ្មោះរបស់ខ្ញុំ) រាសីមិនល្អ នឹងត្រូវគេដណ្តើមរបស់ជាទីស្រលាញ់ទៅ ,, ,,,(ឈ្មោះសង្សារខ្ញុំ) ម្នាក់ហ្នឹងជាសង្សារមែនទេ ?
ខ្ញុំក៏ឆ្លើយថា *ចាស មែនហើយលោកគ្រូ *

*មានអីចង់សួរទេ ? * លោកគ្រូសួរ ,,, ខ្ញុំក៏នៅស្ងៀមមិនដឹងថាត្រូវសួរអ្វី
មិត្តភក្តិខ្ញុំកេះហើយមកខ្សឹបថា ឆ្លើយទៅ,,ខ្ញុំមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េច

លោកគ្រូក៏បិតភ្នែកសូមអាគមគាថា ប្រហែលជា 5 ទៅ 10ពាក្យហើយបែរមកសួរថា
*ស្រលាញ់គេណាស់ពេលនេះ ចិត្តសោកសៅ ច្របូកច្របល់គិតចង់សំលាប់ខ្លួន,,,,ចង់បានគេត្រលប់មកវិញទេ ? * លោកគ្រូងាកមកសួរ

*ចង់បានលោកគ្រូ* ខ្ញុំឆ្លើយ

*បើចង់បាន លោកគ្រូជួយ តែត្រូវជួលណា មានលុយប៉ុន្មាន ?

*50ដុល្លាលោកគ្រូ* ខ្ញុំឆ្លើយ
លោកគ្រូក៏បិតភ្នែកមួយសន្ទុះ * មិនមែនទេ !! ក្នុងក្របូបឯងមានលុយ 150ដុល្លា ហើយក្នុងសៀវភៅធនាគារមានលុយ 800ដុល្លា *
ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហេតុអ្វីបានជាគាត់ដឹង !

*បើចង់បានគេមកវិញ លោកគ្រូគិតតំលៃឈ្នួល 800ដុល្លា *

*បាន បាន លោកគ្រូ * ខ្ញុំឆ្លើយយល់ព្រមយ៉ាងរហ័ស

*ឆ្កួតទេអី ,,,, 800ណាឯងមិនគិតសិនទេអី ? * មិត្តខ្ញុំភ្ញាក់ផ្អើលប្រញ៉ាប់មកសួរខ្ញុំ

តែសំរាប់ខ្ញុំពេលនោះ អ្វីក៏មិនសំខាន់ជាងដែលបានសង្សារខ្ញុំត្រឡប់មកវិញដែរ
លោកគ្រូក៏ងាកមកមើលមុខខ្ញុំហើយញញឹម

*ទៅយក,,,,,,,,,,,,,,,,,,,,,* លោកគ្រូផ្តាំអោយខ្ញុំទៅយកគ្រៀងនិងវត្ថុសំរាប់ធ្វើវិធីមកនៅថ្ងៃស្អែក

ស្អែកឡើងប្រហែលជិតថ្ងៃត្រង់ខ្ញុំបានទៅរកលោកគ្រូម្តងទៀត ទៅដល់ឃើញមនុស្សនៅចាំពេញអាស្រមតែម្តង
ប្រហែលជាជិតម៉ោង 2រសៀលទើបដល់វេនខ្ញុំ
*បន្តិចទៀតលោកគ្រូនិងធ្វើទឹកមន្តអោយ *
គាត់ស្រោចទឹកមន្តអោយខ្ញុំដោយគាត់ជាអ្នក សូត្រមន្តគាថាហើយនិងមានបុរសម្នាក់ទៀតជាអ្នកចាក់ស្រោចអោយខ្ញុំ ស្រោចបណ្តើរ សូត្របណ្តើរ
ក្រោយពីស្រោចទឹករួច គាត់បានប្រាប់អោយយកគ្រៀងវត្ថុដែលគាត់បានផ្តាំអោយយកមកធ្វើពិធីសេពមន្តគាថា ប្រហែលជា 10នាទី
ក្រោយពីធ្វើពីធីចប់គាត់បានចង់អំបោះនៅនិងដៃរបស់ខ្ញុំ ហើយប្រាប់អោយខ្ញុំគោរពតំណមមានដូចជា

1-រាល់ថ្ងៃព្រឹកឡើងអោយខ្ញុំដើរ999ជំហ៊ាន អោយរាប់មួយជំហ៊ានៗមិនអោយខុស
បើមិនច្បាស់អោយចាប់ផ្តើមរាប់សារជាថ្មី

2-មុនចូលគេត្រូវសូត្រមន្ត99ចប់
3-អោយនិយាយទៅកាន់ ឪពុកឬក៏ម្តាយរាល់ថ្ងៃ អោយនិយាយប្រាប់រឿងគ្រប់យ៉ាងអោយអស់
ហាមមិនអោយលាក់បាំងឬកុហក់ដាច់ខាត
4-មិនអោយធ្វើដឹងលឺ ឬនិយាយស្តីជាមួយសង្សារដាច់ខាតក្នុងកំឡុងរយៈពេល 15ថ្ងៃ
បើខុសតំណមត្រូវចាប់ផ្តើមរាប់ម្តងទៀតរហូតគ្រប់15ថ្ងៃ

គាត់ទុកពេលអោយខ្ញុំប្រត្តិបត្តិតាមតំណម15ថ្ងៃ ហើយខ្ញុំធ្វើបានដូចអ្វីដែលគាត់បានប្រាប់សង្សារខ្ញុំនិងវិញត្រលប់មកវិញជាក់ជាមិនខាន

ខ្ញុំបានសន្យាយល់ព្រមគ្រប់តំណមទាំងអស់ ហើយក៏បានប្រតិ្តបត្តិតាមអ្វីដែលលោកគ្រូបានបញ្ជារទុក ចាប់ពីថ្ងៃទី1,,,,,,6,,,,,រហូតដល់ថ្ងៃទី 15

*ម៉េចហើយ,,, មានអារម្មណ៍ប្រសើរឡើងជាងមុនឬទេ ? * លោកគ្រូសួរ
*ចាស មានអារម្មណ៍ថា ធូរស្រាលជាមុនច្រើនណាស់ * ខ្ញុំឆ្លើយ

*ស្រលាញ់គេខ្លាំងណាស់ហ ?! *
*ចាស*

បានទូរស័ព្ទទៅរកឪពុកម្តាយរាល់ថ្ងៃទេ ?*
*ចាស តេទៅ *

*ម៉ែថាយ៉ាងម៉េច គាត់ខូចចិត្តទេ ពេលយើងចឹង ? *
*ម៉ែគាត់មិនថាអីទេ គាត់ព្យាយាមនិយាយលួងលោមខ្ញុំ ហើយគាត់ពិតជាខូចចិត្តណាស់នៅពេលដែលដឹងរឿង*

*ពេលដែលឃើញម៉ែខូចចិត្ត យើងខូចចិត្តទេ ? *
ខ្ញុំស្ងាត់ហើយចាប់ផ្តើមគិត *ចាស ខូចចិត្ត *

*,,, ពេលដែលយើងយំ ម៉ែគាត់ម៉េចដែរ ,,*
*,, គាត់ក៏យំដែរ ,,*

*,,ស្រលាញ់ម៉ែទេ ? ,,*
,ចាស ,,ស្រលាញ់*

*អ្នកណាធ្វើអោយយើងខូចចិត្ត ? អ្នកណាធ្វើអោយយើងក្លាយជាចឹង ? ប្រុសម្នាក់ហ្នឹងមែនទេ ? *
—–ខ្ញុំអង្គុយស្ងៀមទឹកភ្នែកក៏ចាប់ផ្តើមហូរចុះមក—

*តាំងពីចាប់ផ្តើមចេញធ្វើការមកធ្លាប់ផ្ញើរលុយអោយម៉ែខ្លះទេ ? ពេលដើរកាត់ផ្សារកាត់កន្លែងលក់បាយម្ហូបមាននឹកឃើញទេថាម៉ែចូលចិត្តពិសារអ្វី ?
ចាំបានឬទេថាខ្លួនឯងចូលចិត្តញ៉ាំអី —
ហើយរាល់ថ្ងៃនេះម្ហូបដែលយើងទិញមកហូប ជាម្ហូបដែលយើងចូលចិត្តហូប ឬជាម្ហូបដែលប្រុសម្នាក់នោះចូលចិត្ត —
ហេតុអ្វីយើងចាំបាច់អោយគេមានឥទ្ធិពលមកលើជីវិតយើងដល់ថ្នាក់នេះ !!

គេបោះបង់យើង—ព្រោះអ្វីឆ្លើយប្រាប់គ្រូបានទេ ? *
*គេទៅមានអ្នកថ្មី *

*ហេតុអ្វីគេទៅមានអ្នកថ្មី ?*
*–ខ្ញុំមិនដឹងដែរ,,,* ខ្ញុំឆ្លើយបណ្តើរជូតទឹកភ្នែកបណ្តើរ

*ព្រោះសន្តាន យល់ពាក្យថា សន្តានទេ មនុស្សល្អ គិតពីរឿងល្អ ធ្វើរឿងល្អ និយាយសម្តីល្អ

មនុស្សមិនល្អ ចិត្តគំនិតនិងទង្វើរវាអាក្រក់ទៅតាមសន្តានរបស់វា
បើចង់ទទួលនូរការរងទុក្ខវេទនាចឹងពេញមួយជីវិត គ្រូនិងយកវាមកអោយវិញ —

តែបើសិនជាចង់មានសេចក្តិសុខ មិនអោយម៉ែលំបាកចិត្ត មានជីវិតដែលល្អ ជួបមនុស្សល្អ ដូចគេឯង បោះបង់វាចោលទៅ —

—លោកគ្រូ មិនដែលឃើញគេស្លាប់ដោយសារការខូចចិត្ត តែដែលគេស្លាប់នោះ គឺស្លាប់ដោយសារអស់គំនិត ចាញ់ចិត្តខ្លួនឯង ចិត្តទន់

បើមិនគិត ថានិងនាំចិត្តយើងខ្លួនឯងទៅផ្ញើរជាមួយវា នោះចិត្តយើងវានិងធូរស្បើយប្រសើរឡើងដោយខ្លួនឯងជាបណ្តើរមិនខាន

ឃាត់ឃាំងខ្លួនយើងអាចធ្វើបាន តែឃាត់ឃាំងចិត្ត បើយើងមិនរឹងមាំនោះវានឹងពិបាក

ចិត្តគឺជារបស់យើង បើយើងព្រមចុះចាញ់វា នោះយើងនឹងចុះចាញ់ពេញមួយជីវិត
បើយើងយកឈ្នះវាបាន បញ្ជារវាបាននោះយើងនិងមិនមានទុក្ខទៀតទេ

គ្មានអ្នកណាជួយយើងបានទេ ពេទ្យនៅកន្លែងណាក៏មិនអាចព្យាបាលជាបានដែរ
មានតែខ្លួនយើងនិងពេលវេលាប៉ុណ្ណោះដែលជួយខ្លួនយើងបាន

—– 15 ថ្ងៃកន្លងមកនេះម៉េចដែរ ?*
–មិនគិតអ្វីពីគេ ក៏មានអារម្មណ៍*

*ចូរធ្វើបន្តទៀត កាត់ចិត្តពីគេទៅ ភ្លាមៗវាធ្វើមិនបានទេ តែយូរៗទៅវានិងប្រសើរឡើងហើយ
ត្រូវនឹកគិតពីម៉ែអោយបានច្រើន មិនសប្បាយចិត្តរឿងអ្វីនិយាយអោយគាត់ស្តាប់ទៅ ដើម្បីជាការដាស់តឿនសតិអារម្មណ៍របស់យើង

កុំបណ្តោយខ្លួនអោយនៅជាបជាមួយនឹងអតិតកាលជាមួយគេ 15ថ្ងៃកន្លងមកនេះគ្មានរូបគេយើងក៏អាចរស់បាន មិនស្លាប់ទេឃើញទេ
ព្យាយាមកាត់ចិត្តទៅ ព្យាយាមតាំងចិត្តទៅលើវត្ថុឬរឿងផ្សេងៗវិញ
កុំយកចិត្តទុកដាក់ជាមួយគេពេក មនុស្សដែលមិនល្អ ក៏បណ្តោយអោយគេទៅតាមរបៀបវិធីរស់នៅរបស់គេចុះ *

លោកគ្រូងាកទៅទាញយករបស់ក្នុងថង់យាម ជាលុយ800ដុល្លាហុចមកអោយខ្ញុំវិញ
*លុយ800 នេះលោកគ្រូមិនយកទេ យក600ទៅអោយម៉ែ ហើយសល់200យកទៅទិញ ខោអាវ គ្រឿងសំអាង តែងខ្លួនអោយមើលទៅល្អជាងនេះទៅ *
និយាយចប់លោកគ្រូសើចក្អឹកៗ

*ចាំពាក្យលោកគ្រូទុកណា កុំឆាប់ជឿគេផ្តេសផ្តាស់ កុំមើលតែសំបកក្រៅ ហើយកុំទៅធ្វើស្នេហ៍កន្លែងណាផ្សេងទៀត
ម្នាក់ៗមានស្នេហ៍នៅក្នុងខ្លួនរួចស្រេចទៅហើយ គ្រាន់តែស្នេហ៍ដែលយើងមានវាត្រូវចិត្តអ្នកណាប៉ុណ្ណោះ

ពួកគ្រូដែលបង់ ក្រណាត់លឿង ក្រណាត់ស សាក់ពេញខ្លួន គ្រាន់តែយកក្រណាត់មករុំខ្លួនប៉ុណ្ណោះ តែចិត្តគំនិតពួកគេមិនមែនមនុស្សទេ យើងជាមនុស្សស្រី ត្រូវប្រយ័ត្នប្រយែងខ្លួនប្រាណអោយល្អ
បើជួបមនុស្សល្អក៏ល្អហើយ តែប្រសិនបើជួយពួកមិនល្អ យើងត្រូវខាតបង់ទាំងខ្លួនប្រាណ ខាតបង់ទាំងទ្រព្យធន និងត្រូវខូចចិត្តបន្ថែមមួយជាន់ទៀត

ចង់ទៅបន្ទោសអ្នកណា ប្រាប់អ្នកណាក៏មិនបានយើងល្ងង់ខ្លួនឯង

—ឈប់–ហាមទៅធ្វើស្នេហ៍នៅកន្លែងផ្សេងទៀត ត្រូវចាំពាក្យលោកនៅក្នុងចិត្តណា ថ្ងៃនេះសង្សារឯងគេនិងមករកឯង ចូរឯងសំរេចចិត្តខ្លួនឯងចុះ *

ខ្ញុំត្រលប់មកដល់បន្ទប់វិញ ចាប់ផ្តើមគិតពិចារណា នូវរឿងកន្លងមកផ្សេងៗដែលបានកើតឡើងចំពោះខ្ញុំ
ការឈឺចាប់ដែលមាន ខ្ញុំស្ទើរតែទ្រាំមិនបាននៅពេលដែលនឹកគេ

តែពេលនេះ ហេតុអ្វីការឈឺចាប់ទាំងនោះវាដូចជាថយចុះ ហើយខ្ញុំក៏ចាប់ផ្តើមមើលឃើញនូវរឿងផ្សេងដែលបានកើតឡើងកាន់តែច្បាស់
ចិត្តដែលធ្លាប់តែទន់ជ្រាយ វាចាប់ផ្តើមរឹងមាំតាំងពីពេលណាមកខ្ញុំក៏មិនដឹង
ទឹកភ្នែកដែលធ្លាប់ហូរស្រក់ចុះមកមិនឈប់គ្រប់ពេលដែលនឹកគេ ហេតុអ្វីពេលនេះវាបាត់ទៅ
ពាក្យទូន្មានរបស់លោកគ្រូវានៅងុំពេញត្រចៀករបស់ខ្ញុំ
ខ្ញុំសំរេចចិត្តថា ពីពេលនេះតទៅ ខ្ញុំត្រូវតែរឹងមាំ

——-សំលេងគោះទ្វា——

*អ្នកណាហ្នឹង ?! * ខ្ញុំសួរ
*បងណា–* ដូចដែលលោកគ្រូបានប្រាប់មិនខុស គេពិតជាត្រឡប់មកមែន
ចិត្តដែលដាច់ខាតមុន វាបានបាត់ទៅអស់
បេះដូចចាប់ផ្តើមលោតខ្លាំងៗ ចិត្តចាប់ផ្តើមទន់ ចាប់ផ្តើមរារែក —-

*មានការអី ?! * ខ្ញុំមិនព្រមបើកទ្វាអោយ
*—បងនឹកអូន—បើកទ្វាអោយបងបន្តិចមក *

ខ្ញុំចាប់ផ្តើមស្ទាក់ស្ទើរ ទឹកភ្នែកចាប់ផ្តើមហូរ តើគួរធ្វើយ៉ាងទៅ—
នឹកឃើញពាក្យសម្តីរបស់លោកគ្រូ និឹកឃើងមុខម៉ែ —
*ត្រលប់ទៅវិញសិនទៅ ថ្ងៃនេះខ្ញុំមិនចង់និយាយទេ ឥឡូវខ្ញុំនៅជាមួយម៉ែខ្ញុំ ទៅវិញចុះ *

ខ្ញុំកុហក់ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំនៅមិនទាន់រឹងមាំគ្រប់គ្រាន់ បើសិនជាជួបគេថ្ងៃនេះខ្ញុំច្បាស់ជាចិត្តទន់មិនខាន។