ទៅលេងក្រៅប្រទេសចាំបាច់ត្រូវមានលុយច្រើន?ការពិតការដើរកម្សាន្តវាមិនមែនចំណាយច្រើនដូចដែលយើងគិតនោះទេ។ យើងច្រើនឃើញបរទេសជាច្រើនមកកម្សាន្តប្រទេសយើង មិនមែនថាពួកគេសម្បូរលុយនោះទេ ប៉ុន្តែទម្លាប់បរទេស(សំដៅដល់ពួកអ៊ឺរ៉ុប)ចូលចិត្តដើរកម្សាន្តបែប Backpacker ឬក៏ on Budget ដែលដើរបែបសន្សំសំចៃខុសពីអាស៊ីយើងទាល់តែBrand Brandបានហ៊ានដើរ។

ប្រសិនបើអ្នកមានចំណូលចិត្តចង់ដើរកម្សាន្តនៅបាងកកបែបBackpackerចំណាយត្រឹម20ដុល្លារសម្រាប់មួយថ្ងៃនោះ វាក៏មានផ្លូវទៅរួចដែរគ្រាន់តែថា No Brand Brand ហើយកុំខ្លាចគេនិយាយថាដើរលេងស៊ីអត់ស៊ីឃ្លាន។

តោះមកទស្សនាជាវីដេអូរបស់អ្នកទេសចរមួយដែលដើរសឹងគ្រប់ប្រទេសជាមួយបទពិសោធន៍២០ដុល្លារក្នុងមួយថ្ងៃ (គាត់ក៏មានធ្វើវិដេអូនៅភ្នំពេញនិងព្រះសីហនុដែរ)៖