តើអ្នកទាំងអស់គ្នាមានដែរធ្លាប់ទៅលេងកោះស្តេចដែលឬទេ? បើតាមដែលរូបខ្ញុំបានទៅ ដល់ទីនោះដោយផ្ទាល់ កោះស្តេចមានភាពខុសប្លែកពីពេលមុខឆ្ងាយណាស់ ដោយមានក្រុមហ៊ុនធំៗមួយចំនួនបានធ្វើអភិវឌ្ឍន៍នៅទីនោះ ហើយបានកែប្រែកោះស្តេចទៅជាទីតាំងរមណីយ៍ដ្ឋានមួយដ៏ស្រស់ស្អាត និងពុំអាចកាត់ថ្លៃបាន 

បើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 48 ពីទីក្រុងភ្នំពេញមកទីរួមខេត្តកោះកុង ដែលឆ្លងកាត់ស្ពានទីពីររួចអ្នកអាចក្រលែកមើលនៅខាងធ្វេងដៃរបស់អ្នកតាមបណ្តោយផ្លូវនោះ អ្នកនឹងបានឃើញមានផ្លូវដ៏ធំមួយដែលកាត់ទទឹងរហូតដល់ 60 ម៉ែត្រ ដែលផ្លូវនោះគឺជាប្រភេទដីក្រហមនៅឡើយទេ។ បើអ្នកធ្វើដំណើរពីក្រុងកោះកុងគឺមានចំងាយ 81 គីឡូម៉ែត្រ។ នៅតាមបណ្តោយផ្លូវមានរុក្ខជាតិបៃតងគួរអោយចង់គយគន់ជាច្រើន ហើយនៅពេលខ្លះអ្នកក៏អាចប្រទះនឹងសត្វព្រៃដើឆ្លងកាត់ផងដែរ ។

បើអ្នកធ្វើដំណើរចាប់ពីខែ មិថុនារហូតដល់ខែធ្នូនោះអ្នកនឹងឃើញតំបន់ព្រៃឈើបែតងដ៏ខៀវស្រង៉ាត់។ នាពេលបច្ចុប្បន្ន នៅលើស្តេចមានវិនិយោគិនធំៗជាច្រើន បានកសាងសណ្ឋាគារធំៗនៅចំពីមុខឆ្នេរសមុទ្រតែម្តង ចំពោះតម្លៃវិញគឺសមរម្យណាស់ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក សមុទ្រដ៏ខៀវស្រងាត់ផងដែរ។

នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន ចូលចិត្តការហែលទឹកលេងកំសាន្ត និងស្ទួចត្រីនៅ លើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ កន្លែងវាយកូនហ្គោល, ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត, មានកន្លែងលេងល្បែងនៅក្នុង Resort, ការជិះកង់កំសាន្តជុំវិញកោះ, ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈ adventure ជាដើម។

យើងអាចស្វែងរកម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើននៅទីនោះ មានដូចជា ម្ហូបសមុទ្រ, ម្ហូបខ្មែរ, ម្លូបបរទេសជាដើម។