ករណី​បាត់​ក្មេង​ស្រី​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៨ ពេល​នេះ​រក​ឃើញ​វិញ​ហើយ​ក្មេង​ស្រី​រង​គ្រោះ តែ​បាន​ក្លាយជា​សាកសព​ទៅ​ហើយ ព្រោះ​ត្រូវជា​ន​រង​គ្រោះ​សម្លាប់​ញាត់កា​រ៉ុ​ង​ក្នុង​បន្ទប់​ជួល​។ យ៉ាងណា​ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​ចាប់​បាន​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។ កុមារី​រង​គ្រោះ​ឈ្មោះ ឈុ​ន អ៊ី ហៅ​លី​ហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ និង​មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

ករណី​បាត់​សិស្ស​ស្រី​នេះ​ត្រូវ​បាន​គេ​ឆែក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព និង​ដោយ​មានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ការ​រក​ឃើញ​ជន​រង​គ្រោះ ហើយ​ចាប់​បាន​ជនសង្ស័យ​ភ្លាម​ៗ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត​។

មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​មុន​នេះ​ថា កុមារី​រង​គ្រោះ​បាន​ស្លាប់​ហើយ គឺ​ជន​រង​គ្រោះ​សម្លាប់​ញាត់កា​រ៉ុ​ង ចំណែក​ជនសង្ស័យ​ខាង​លោក​ចាប់​បាន​ហើយ និង​កំពុង​សួរនាំ​នៅឡើយ​។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី​មូលហេតុ និង​ដំណើរ​ដើមរឿង​នេះ​ឡើយ​ដោយ​ប្រាប់​ថា​សុំ​ធ្វើការ​សិន​៕

អត្ថបទគួរអាន៖ បែកធ្លាយហើយ!! លោក​ ខាន់ ចាន់សុផល ថាករណីចងកនារីម្នាក់នេះ ជាករណីឃាតកម្មបំបិតមាត់ ដោយអ្នកមានអំណាចម្នាក់

ខ្ញុំមើលសន្និដ្ឋានតំបូង ក៏ដឹងថា នាងមិនមែនចង ក សម្លាប់ខ្លួនដែរ ! ព្រោះមានមេប៉ូលីសជាច្រើន ខាងកុសលវិច្ច័យ ប្រាប់ថា ខ្មោចងាប់ចង ក គឺលានអណ្តាត និងមានហៀទឹកកាម តាមប្រដាប់ភេទ មិនថាស្រីឬប្រុស ។

តែសាកសពនាង ម្នសក់នេះគឺអត់មានលានអណ្តាតទេ ! គឺមហាជនសន្និដ្ឋានថា ត្រូវគេបញ្ច្រកថ្នាំពុល ទៅវិញ ព្រោះជើងដៃឡើងជាំខ្មៅ ។

ករណីដកតំណែង លោក ឡាយ វណ្ណះ ពីអភិបាលខេត្តតាកែវ តែងតាំង លោក អ៊ូច ភា ជំនួស មិនមែនជារឿងលំៗទេ…ថ្នាក់លើមានសុភវិនិច្ឆ័យ ដោយសុក្រិត្យ យុត្តិធម៍បំផុត…..ឥឡូវមានរឿងថ្មីបន្តគឺ..នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា៖ ស្នងការរង (បងប្រុសលោក ឡាយ វណ្ណៈ) និងនគរបាលសរុប៨នាក់ ត្រូវបានហៅមកសួរនាំឡើងវិញ ពាក់ព័ន្ធស្ដ្រីម្នាក់ចងកសម្លាប់ខ្លួន នៅក្រុងដូនកែវ…នេះមិនបូកបញ្ចូលករណី (បងប្រុសលោក ឡាយ វណ្ណៈ) ជាមេក្លោងរត់ការអោយបទល្មើសឈើឆ្លងទៅវៀតណានផង

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះឲ្យដឹងថា៖ មន្ដ្រីនគរបាលខេត្តតាកែវ ចំនួន៨នាក់ក្នុងនោះមានទាំងស្នងការរងម្នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហៅមកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប ឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញដោយចងកសម្លាប់ខ្លួន កាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គេហៅមកសួរនាំដើម្បីពិនិត្យពាក់ព័ន្ធនឹងកន្លែងកើតហេតុឡើងវិញ ទាំងអស់៨នាក់ មានទាំងស្នងការរងម្នាក់ផងដែរ»។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងថា ៖ស្នងការរងដែលត្រូវបានសមត្ថកិច្ចហៅមកសួរនាំផងដែរនោះ គឺលោក ឡាយ ណារិទ្ធ ដែលត្រូវបងបង្កើតរបស់លោក ឡាយ វណ្ណៈ​ អភិបាលខេត្តតាកែវ ដែលត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីប៉ុន្មានថ្ងៃមុននេះ។

ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវ ទាំង៨នាក់ខាងលើនេះ បានកើតមានឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត។

មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា៖ គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃនេះ មន្ដ្រីនគរបាលទាំង៨រូប កំពុងស្ថិតក្រោមការសួរនាំនៅឡើយ ពាក់ព័ន្ធករណីមួយនេះ។

សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែប្រភពព័ត៌មាន សេចក្ដីរាយការណ៍ និងមជ្ឈដ្ឋានមួយចំនួន ដែលអង្គភាពព័ត៌មានក្នុងស្រុក ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕