គួរឲ្យអាណិត ហួសពីអាណិត ចំពោះក្មេងស្រី ដែលបានស្លាប់ ដោយស្នាដៃ ឃាតករវ័យក្មេងឈាមរាវ មានចិត្តកាចសាហាវ តែឈាមស្រែក ស្បែកហៅ ទង្វើ អមនុស្សធម៌របស់ជនល្មើស

ត្រឹមមួយពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមបទបញ្ជាលោក ឧត្ដមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​ ខេត្ត បន្ទាយមានជ័យ​ កំណត់មុខសញ្ញា​ឃាតករ

ធ្វើការចាប់ខ្លួនភ្លាមៗក្នុងបន្ទប់ជួល រកឃើញក្មេងស្រីរងគ្រោះ ដែលឃាតករ រុំបង់ស្អិត ដៃនិងជើង រុំមាត់និងច្រមុះ​ ដោយយកក្រមា​រឹតករ ថែមមួយតង់ទៀត ហើយបានច្រកចូលការ៉ុងរូតមាត់ ញាត់ចូលក្នុងទូរដាក់ខោអាវ ភ្លាមៗដែរ កម្លាំងអាវុធហត្ថបានជួយធ្វើចលនាសង្គ្រោះបឋម និងដឹកទៅមន្ទីរពេទ្យ​បង្អែកដីថ្មី តែក្មេងស្រីគួរឲ្យអាណិតនោះ បានផុតដង្ហើមតាំងពីនៅកន្លែងកើតហេតុម្ល៉េះ ( ថប់ដង្ហើម​ ) /

សពក្មេងស្រី ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ
នៅគេហដ្ឋាន ភូមិអាងសិលា ឃុំអូបីជាន់ ទាំងយប់ផងដែរ ។

ហើយជនល្មើសដែលជាឃាតករឈាមរាវ ដ៏អមនុស្សធម៌នោះ ពេលនេះ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងចាក់ចែងទៅតាមនិតិវិធីច្បាប់ ។

* សូមបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មានទាំងអស់មេត្ត្តា ប្រើប្រាស់​រូបភាព ហើយបើចែកចាយរូបភាពបន្ត សូមមាន ក្រមសីលធម៌ ឲ្យបានសមរម្យ ដើម្បីសេចក្ដីថ្លៃថ្នូរទាំងអស់គ្នា*

អត្ថបទគួរអាន៖ ស្តាប់ចម្លើយសារភាពរបស់ឃាតករ ដែលសម្លាប់ក្មេង​ស្រី​​ច្រកចូល​កា​រ៉ុ​ង ទើបដឹងថាសាហាវព្រៃផ្សៃប៉ុណ្ណា

ករណី​បាត់​ក្មេង​ស្រី​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ បង្ករ​ភ្ញាក់ផ្អើល​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៣០ មីនា ២០១៨ ពេល​នេះ​រក​ឃើញ​វិញ​ហើយ​ក្មេង​ស្រី​រង​គ្រោះ តែ​បាន​ក្លាយជា​សាកសព​ទៅ​ហើយ ព្រោះ​ត្រូវជា​ន​រង​គ្រោះ​សម្លាប់​ញាត់កា​រ៉ុ​ង​ក្នុង​បន្ទប់​ជួល​។ យ៉ាងណា​ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​ចាប់​បាន​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​។ កុមារី​រង​គ្រោះ​ឈ្មោះ ឈុ​ន អ៊ី ហៅ​លី​ហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ និង​មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

ករណី​បាត់​សិស្ស​ស្រី​នេះ​ត្រូវ​បាន​គេ​ឆែក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព និង​ដោយ​មានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ការ​រក​ឃើញ​ជន​រង​គ្រោះ ហើយ​ចាប់​បាន​ជនសង្ស័យ​ភ្លាម​ៗ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត​។

មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​មុន​នេះ​ថា កុមារី​រង​គ្រោះ​បាន​ស្លាប់​ហើយ គឺ​ជន​រង​គ្រោះ​សម្លាប់​ញាត់កា​រ៉ុ​ង ចំណែក​ជនសង្ស័យ​ខាង​លោក​ចាប់​បាន​ហើយ និង​កំពុង​សួរនាំ​នៅឡើយ​។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី​មូលហេតុ និង​ដំណើរ​ដើមរឿង​នេះ​ឡើយ​ដោយ​ប្រាប់​ថា​សុំ​ធ្វើការ​សិន​៕