អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ។

បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា គ្រាដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោក បានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។

លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក នាល្ងាចថ្ងៃទី៣១ ខែមីនានេះ យ៉ាងដូច្នេះ

«ជូនចំពោះជនរួមជាតិទូទាំងប្រទេស!, ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ

  • ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនាមានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ! ក្រោយមកខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វេីឲ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វេីអត្តឃាដខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វេីខុសឆ្គង ខ្ញុំហ៊ានទទួល! ខ្ញុំសុំទោសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងមូល
  • ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។ ខ្ញុំនិងបងប្រុសខ្ញុំពុំមានចិត្តបាប សាហាវព្រៃផ្សៃសម្លាប់គាត់ទេ!
  • សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហេិយក្រសួងមហាផ្ទៃបេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហេីយ!
  • ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!
  • ខ្ញុំជឿជាក់លេីប្រព័ន្ធច្បាប់ និងតុលាការរបស់ប្រទេសយេីង ថានឹងផ្តល់យុត្តិធម៌ដល់រូបខ្ញុំ និងបងប្រុសខ្ញុំ និងមន្ត្រីដ៏ទៃទៀតដែលរងការចោទប្រកាន់!
  • ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដេីម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន!
  • ពេលខ្ញុំនៅធ្វេីជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!
  • សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ!

ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!
ឡាយ វណ្ណៈ»៕

អត្ថបទគួរអាន៖ ហួសពីអាណិតលោកអើយ!! សំរែកយំដង្ហើយរបស់ក្រុមគ្រួសារកុមារី ដែលត្រូវឃាតករចិត្តតិរច្ឆាន សំលាប់ច្រកបាវយ៉ាងព្រៃផ្សៃ

គួរឲ្យអាណិត ហួសពីអាណិត ចំពោះក្មេងស្រី ដែលបានស្លាប់ ដោយស្នាដៃ ឃាតករវ័យក្មេងឈាមរាវ មានចិត្តកាចសាហាវ តែឈាមស្រែក ស្បែកហៅ ទង្វើ អមនុស្សធម៌របស់ជនល្មើស

ត្រឹមមួយពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមបទបញ្ជាលោក ឧត្ដមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​ ខេត្ត បន្ទាយមានជ័យ​ កំណត់មុខសញ្ញា​ឃាតករ

ធ្វើការចាប់ខ្លួនភ្លាមៗក្នុងបន្ទប់ជួល រកឃើញក្មេងស្រីរងគ្រោះ ដែលឃាតករ រុំបង់ស្អិត ដៃនិងជើង រុំមាត់និងច្រមុះ​ ដោយយកក្រមា​រឹតករ ថែមមួយតង់ទៀត ហើយបានច្រកចូលការ៉ុងរូតមាត់ ញាត់ចូលក្នុងទូរដាក់ខោអាវ ភ្លាមៗដែរ កម្លាំងអាវុធហត្ថបានជួយធ្វើចលនាសង្គ្រោះបឋម និងដឹកទៅមន្ទីរពេទ្យ​បង្អែកដីថ្មី តែក្មេងស្រីគួរឲ្យអាណិតនោះ បានផុតដង្ហើមតាំងពីនៅកន្លែងកើតហេតុម្ល៉េះ ( ថប់ដង្ហើម​ ) /

សពក្មេងស្រី ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ
នៅគេហដ្ឋាន ភូមិអាងសិលា ឃុំអូបីជាន់ ទាំងយប់ផងដែរ ។

ហើយជនល្មើសដែលជាឃាតករឈាមរាវ ដ៏អមនុស្សធម៌នោះ ពេលនេះ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងចាក់ចែងទៅតាមនិតិវិធីច្បាប់ ។

* សូមបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មានទាំងអស់មេត្ត្តា ប្រើប្រាស់​រូបភាព ហើយបើចែកចាយរូបភាពបន្ត សូមមាន ក្រមសីលធម៌ ឲ្យបានសមរម្យ ដើម្បីសេចក្ដីថ្លៃថ្នូរទាំងអស់គ្នា*