ជីវិតព្រះសង្ឃទាំងចាស់ទាំងក្មេងកាន់ធុតង្គ​ (ធុដុង)​ លោកខំប្រឹងនិមន្តឡើងបែកជើង​ ហើយមានទាំងស្ពាយបាត្រ​ និងថង់យាមធំៗទៀត…​😢 គួរឲ្យសរសើរចិត្តតស៊ូ​ អត់ធ្មត់របស់លោកណាស់​​ 😘🙏 សូមអនុមោទនាបុណ្យលោកផង!​ 🌸🌺🌻🌼🌷🙏

អត្ថបទគួរអាន៖ ដំបូន្មានល្អៗទាំង ១៥ របស់ព្រះពុទ្ធ សំរាប់អប់រំចិត្តមនុស្សអោយដើរផ្លូវល្អ

១. ឋានសួគ៌ និង ឋាននរកមិននៅឯណាឆ្ងាយទេ, គឺនៅក្នុងចិត្តរបស់មនុស្សនេះឯង។
២. សេចក្តីប៉ងប្រាថ្នាទាំងពួងគឺជាសេចក្តីទុក្ខ។
៣. ការចាកចេញពីគលេសទាំងពួង, គឺជាគន្លឹះនៃសេចក្តីសុខ។
៤. អ្វីៗដែលកើតមានឡើងទាំងអស់សុទ្ធតែមានទំនាក់ទំនងពីជាតិមុន។
៥. មានហេតុ ទើបមានផល។

៦. ការជួបជុំគ្រាន់តែជាចំណុចចាប់ផ្តើមនៃការបែកគ្នា។
៧. អ្វីៗទាំងអស់សុទ្ធតែជាក្តីសុបិន្តទាំងអស់។
៨. ទោះបីជាអណ្តាតភ្លើងរលុតហើយក៏ដោយ, ប៉ុន្តែកំហុសនៅតែមាន។
៩. រាងកាយត្រូវបានធ្វើទារុណកម្មដោយសារតែបិសាចនៅក្នុងចិត្ត។
១០. ចូរធ្វើជាគ្រូនៃបេះដូងរបស់អ្នក, កុំអោយបេះដូងក្លាយជាគ្រូរបស់អ្នកអោយសោះ។

១១. មាត់របស់មនុស្សគឺជាទ្វារហៅសំណាងល្អ រឺសំណាងអាក្រក់។
១២. បើអ្នកមិនដាំទេ ក៏គ្មានអ្វីដុះឡើងដែរ។
១៣. នៅក្នុងសាសនាពិត, គ្មានទេអព្ភូតហេតុ។
១៤. ធ្វើល្អនឹងទទួលបានផលល្អ, ធ្វើអាក្រក់នឹងទទួលបានផលអាក្រក់។
១៥. គ្មានអ្វីធំជាងការស្លាប់ទេ៕