សូមអានពាក្យបកស្រាយរបស់លោកឧកញ៉ា «ស្រី ចាន់ថន» ដូចខាងក្រោម៖

“តើវិជ្ជាជីវះអ្នកសារពត៍មាន ដោយយកតែម្ខាងមកផ្សាយ រួចវាយប្រហារ បរិហាកេរ្តិ៍ ដោយមិនបាច់សួរនាំបំភ្លឺម្ខាងទៀត ពិតជាត្រឹមត្រូវទេ ?

កាលពីម្សិលមិញនេះ មានសារពត៍មានមួយ ឈ្មោះ Swiftnewsdaily បានយកឈ្មោះខ្ញុំ នឹងក្រុមហ៊ុនខ្ញុំបាទ ទៅផ្សព្វផ្សាយថាបានឃុបឃិត ជាមួយអាជ្ញាធរ ឈូសឆាយយកដីព្រៃលិចទឹក នៅខេត្តព្រៃវែង ធ្វើជាកម្មសិទ្ធរបស់ខ្លួន ដោយ មិនដឹងជាគាត់យកពត៍មានពីប្រភពណាមកផ្សាយ ដោយខ្ញុំបាទមិនដឹងខ្លួនសោះ ហើយក៏មិនបានសួរនាំខ្ញុំមួយម៉ាត់ សូមបញ្ជាក់ថា ខ្ញុំបាទ ឧកញ្ញ៉ា ស្រី ចាន់ថន រកសុីតែរបរវិនិយោគស្របច្បាប់ សហការជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយខ្ញុំបាទគ្មានដី រឺវិនិយោគនៅខេត្តព្រៃវែងទេ សូមបីតែមួយម៉ែត្រការ៉េ មួយចង្អាមក៏គ្មានដែរ ។

វាជាពត៍មានវាយប្រហារ បរិហាកេរ្តិ៍ ធ្វើអោយប៉ះពាល់ ខូចខាត កេរ្តិ៍ឈ្មោះ នឹងក្រុមហ៊ុន ក្រុមគ្រួសារខ្ញុំបាទ យ៉ាងអយុត្តិធម៍បំផុត ។

តើមានជនរងគ្រោះ ប៉ុន្មាននាក់ហើយ ដែល នៅសុខៗគេ វាយប្រហារ លាបពណ៍ របៀបនេះ ?
សំរាប់ខ្លួនខ្ញុំផ្ទាល់ឈឺចាប់ណាស់ ជាពិសេសខ្ញុំបាទជា សមាជិកយុវជន ក្រុមការងារ បំរើគណបក្សប្រជាជន នៅតាមមូលដ្ឋាន ដែលបានកសាង នៅមន្ទីរពេទ្រ សាលារៀន ផ្លូវ ផ្ទះជូនប្រជាជនក្រីក្រ នឹងអំពើសប្បុរសធម៍ជាច្រើន រាប់ភ្លេច មិនដែលឃើញអស់លោកចុះផ្សាយទេ ហើយបែជាមកវាយប្រហារ លាបពណ៍ ខ្ញុំទៀត ។

ជាចុងក្រោយខ្ញុំបាទសូមសំណូមពរដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញ្ញារិទ្ធ ប្រធានមន្ទីរក្រសួងពត៍មាន មេត្តាជួយពង្រឹងផ្នែកច្បាប់ អ្នកដែលសសេរវាយប្រហារគេ អាងអីសុំទោស រឺបំភ្លឺរួចខ្លួន វាអយុត្តិធម៍ពេកហើយដល់គ្នាអ្នករងគ្រោះ ដោយសារចុងប៊ិច អស់លោកអ្នកសសេរពត៍មាន ខិលខូចមួយចំនួន សូមឯកឧត្តម ជាពិសេស រាជរដ្ឋាភិបាល មេត្តាអាណិតអ្នកជួយជាតិ ប្រជាជន ត្រូវគេលបលួចវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ តាមមូលដ្ឋាននានាផង ដោយសេចក្ដីគោរពពីខ្ញុំបាទ ៕

សូមមេត្តាវិចារណាឡើងវិញ ទាំងអស់គ្នា ជាតិត្រូវការយើង តែមិនមែនអោយយើងបំផ្លាញគ្នា តាមរយះពត៍មានថោកទាប ជេរប្រមាថ លាបពណ៍ និយាយអត់ការពិត ក្នុងគោលបំណងបំផ្លាញអ្នកដ៏ទៃ ដើម្បីមហិច្ចតា ផលប្រយោជន៍ សេចក្ដីសុខខ្លួន និងបក្សពួកនោះទេ ។

ជាចុងក្រោយខ្ញុំបាទ សូមអោយសារពត៍មាន ដែលចុះផ្សាយមិនពិតពីរូបខ្ញុំបាទ នឹងក្រុមហ៊ុន មេត្តាធ្វើការកែតំរូវជាបន្ទាន់ផង ៕”